ប៊ែកឡាំង៖ កាលពីថ្ងៃសុក្រ លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ បានបញ្ជាក់សារជាថ្មីនូវការគាំទ្រ ឥតងាករេចំពោះប្រទេសអ៊ុយក្រែន ថ្លែងនៅក្នុងអំឡុងពេលនៃ ការធ្វើសន្និសីទសារព័ត៌មានរួមគ្នា ជាមួយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នៅទីក្រុងប៊ែកឡាំង ប៉ុន្តែលោក Scholz បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា (NATO) មិនត្រូវក្លាយជាភាគីនៃសង្គ្រាមនោះទេ...
វ៉ាស៊ីនតោន៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានយល់ច្រឡំថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន ជាលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការ NATO កាលពីថ្ងៃព្រហស្បតិ៍ នេះជាកំហុសមួយដែលបានកើតឡើង នៅប៉ុន្មានម៉ោងមុនពេលធ្វើសន្និសីទសារព័ត៌មាន ដែលអាចសម្រេចជោគវាសនា នៃការចូលរួមប្រជែងសម្រាប់បោះឆ្នោត ឡើងវិញចំពោះរូបគាត់ផងដែរ...
ប្រ៊ុចស៊ែល៖ មេដឹកនាំរបស់អង្គការ NATO គ្រោងនឹងសន្យានៅសប្តាហ៍ក្រោយដើម្បីបន្តផ្តល់អាវុធ និងគ្រាប់រំសេវចូលទៅក្នុងប្រទេសអ៊ុយក្រែន ក្នុងកម្រិតបច្ចុប្បន្នយ៉ាងហោចណាស់មួយឆ្នាំទៀត ដោយសង្ឃឹមថា នឹងធានាដល់ប្រទេសដែលរងគ្រោះ ដោយសង្រ្គាមនៃការគាំទ្រ ដែលកំពុងបន្តរបស់ពួកគេ និងចង់បង្ហាញដល់លោក វ្ល៉ាឌីមៀ ពូទីនប្រធានាធិបតីរុស្ស៊ី ថា ពួកគេនឹងមិនដើរចេញពីអ៊ុយក្រែននោះទេ ។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសមភាគីរបស់លោកបានជួបប្រជុំគ្នា នៅទីក្រុងវ៉ាស៊ីនតោនសម្រាប់ កិច្ចប្រជុំកំពូលរយៈពេល៣ថ្ងៃ...
វ៉ាស៊ីនតោន៖ ប្រមុខសម្ព័ន្ធមិត្តបានលើកឡើងកាលពីថ្ងៃអង្គារថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា (NATO) មានការព្រួយបារម្ភអំពីការគាំទ្រ ដែលរុស្ស៊ី អាចផ្តល់សម្រាប់កម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ខណៈប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅដល់ប្រទេសនេះ ដែលមានអាវុធ នុយក្លេអ៊ែរផ្តាច់មុខ ដែលនេះជាលើកដំបូងហើយ នៅក្នុងរយៈពេល២៤ឆ្នាំមកនេះ ។ លោក ពូទីន បានប្តេជ្ញាកាលពីថ្ងៃអង្គារថា...
អង់តាលីយ៉ា,តួកគី៖ កាលពីថ្ងៃសុក្រ លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានថ្លែងថា ប្រធានាធិបតីបារាំងមិនបាននិយាយខុស អំពីលទ្ធភាពដែលអង្គការ NATO បញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន ដោយបានកត់សម្គាល់ថា កងទ័ពបានមានវត្តមាននៅទីនោះ ក្រៅផ្លូវការរួចហើយ ។ លោក Lavrov បានលើកឡើងនៅឯវេទិកាការទូតនៅក្រុង Antalya ដែលជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ លោកEmmanuel Macron...
បរទេស៖ យោងតាមការចេញផ្សាយ របស់ RT អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ការអត្ថាធិប្បាយមិនសមរម្យ របស់អតីតប្រធានាធិបតីអាមេរិក Donald Trump អំពីការខកខាន របស់សមាជិកណាតូ ក្នុងការបង់ចំណែករបស់ពួកគេ នៃការចំណាយលើវិស័យការពារជាតិ បានធ្វើឱ្យសម្ព័ន្ធមិត្តទាំងមូល ប្រឈមនឹងហានិភ័យ។ លោកបាននិយាយថា៖...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា រុស្ស៊ី មិនចាប់អារម្មណ៍ក្នុងការ ធ្វើសង្រ្គាមជាមួយប្រទេស NATO នោះទេ ។ នៅក្នុងបទសម្ភាសន៍ជាមួយ ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយថា លោក ពូទីន បានច្រានចោលការអះអាងដែលថា...
VILNIUS៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ថា មេដឹកនារបស់អង្គការ NATOនឹងជួបប្រជុំគ្នានៅថ្ងៃអង្គារនេះសម្រាប់កិច្ចប្រជុំកំពូលមួយដែលមានរយៈពេល២ថ្ងៃដើម្បីពិភាក្សាអំពីការគាំទ្របន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន ខណៈដែលអង្គការនេះបានបន្តដាក់សម្ពាធលើការវាយលុកប្រឆាំងនឹងការកាន់កាប់របស់កងកម្លាំងរុស្ស៊ី ។ គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះបានប្រារព្ធធ្វើឡើងនៅរដ្ឋធានី Vilnius នៃប្រទេសលីទុយអានី ធ្វើឡើងនៅគ្រាដែលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា NATO ពង្រីកសម្ព័ន្ធភាពសន្តិសុខរបស់ខ្លួនទៅកាន់ប្រទេស Nordic និងជំរុញកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយដៃគូអាស៊ីប៉ាស៊ីហ្វិក ។ លោក...
ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ថា សង្រ្គាមនៅអ៊ុយក្រែន នឹងកាន់តែខ្លាំងឡើងៗដែលជាសមរភូមិរវាងទាហានរុស្ស៊ីមួយចំនួនធំដែលបានទទួលការហ្វឹកហ្វឺនមិនសូវល្អជាមួយនឹងឧបករណ៍ហួសសម័យ និងកម្លាំងអ៊ុយក្រែន តិចជាងដែលមានអាវុធ និងការហ្វឹកហ្វឺនពីលោកខាងលិចកាន់តែប្រសើរ ។ នេះបើតាមមន្ត្រីយោធាកំពូលរបស់អង្គការ NATO បានថ្លែងដូច្នេះកាលពីថ្ងៃពុធ ។ ឧត្តមនាវីឯក Rob Bauer ដែលជាប្រធានគណៈកម្មាធិការយោធា...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia ផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីយប់ថ្ងៃសៅរ៍ថា អង្គការ NATO គួរតែបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាពីការរកឃើញថ្មីៗ អំពីការផ្ទុះនៅខែកញ្ញា នៅឯបំពង់បង្ហូរឧស្ម័ន Nord Stream ។...