ភ្នំពេញ៖ យោងតាមរបាយការណ៍មួយ ចេញផ្សាយដោយ ធនាគារពិភពលោក (World Bank) បានបង្ហាញថា អត្រាភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះសឹងតែពាក់កណ្តាល ក្នុងចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៩ ប៉ុន្តែដោយការរាតត្បាតជំងឺកូវីដ-១៩ បានធ្វើឲ្យអត្រាភាពក្រីក្រនេះ បានកើនឡើងវិញក្នុងពេលថ្មីៗនេះ។ របាយការណ៍ ក៏បានវាយតម្លៃភាពក្រីក្រ ក្រោមចំណងជើង «ស្តារសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានភាពបរិយាបន្ន និងភាពធន់ជាងមុន» (Toward A...
បរទេស៖ ធនាគារពិភពលោក World Bank នៅថ្ងៃពុធម្សិលមិញនេះបានប្រកាសថានឹងបញ្ចេញកញ្ចប់លុយ ប្រមាណជា៩៣ពាន់លានដុល្លារ នៃសមាគមន៍អភិវឌ្ឍអន្តរជាតិឬ IDA ដើម្បីជួយ ទៅដល់បណ្តាប្រទេសដែលមានប្រាក់ចំណូលទាបក្នុង ការប្រយុទ្ធប្រឆាំងទៅនឹងការរាតត្បាតនៃវិរុសកូវីដ។ IDA របស់ World Bank ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៦០ដែលមានគោលបំណងសំខាន់ជួយ ដល់បណ្តាប្រទេសក្រីក្រតាមរយៈ ការផ្តល់ជាកញ្ចប់ប្រាក់ជំនួយចាប់ពីការប្រាក់កម្រិតទាបរហូតដល់ គ្មានការប្រាក់ផងសំដៅពង្រីកកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រនិងធ្វើឲ្យប្រសើរឡើងនៃជីវិតរស់នៅរបស់មនុស្ស។ គួររំលឹកដែរថាកញ្ចប់ជំនួយលើកទី១៩របស់ IDA...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា អង្គការមូលនិធិរូបិយបណ្ណវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោក World Bank បានចេញសេចក្តីអំពាវនាវមួយរួមគ្នាដើម្បីប្តេជ្ញាចិត្តក្នុងការសហការគ្នា ក្នុងការរក្សាឲ្យបានផលប៉ះពាល់ ដោយសារកូវីដតិចតួចបំផុតនិងធ្វើយ់ាងណាធានាឲ្យបាន នូវការចែកចាយវ៉ាក់សាំង ដោយមានប្រសិទ្ធភាពនិងស្មើភាពគ្នា។ គណកម្មការថ្នាក់រដ្ឋមន្ត្រីនៃ ក្រុមប្រឹក្សារួមគ្នានៃ ធនាគារពិភពលោក World Bank និងមូលនិធិរូបិយបណ្ណវត្ថុអន្តរជាតិ IMF បានបញ្ជាក់ទៀតដែរថា...
បរទេស៖ នៅថ្ងៃពុធនេះធនាគារពិភពលោក World Bank បានបញ្ជាក់ថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការផ្តល់ជាជំនួយហិរញ្ញវត្ថុ ដល់បណ្តាប្រទេសអាហ្វ្រិកប្រមាណជា ៣០ដើម្បីអាចឲ្យទទួលបានវ៉ាក់សាំង ខណៈដែលទ្វីបនេះទាំងមូលកំពុងច្របូកច្របល់ អំពីកិច្ចការងារចែកចាយ និងចាក់វ៉ាក់សាំងនៅឡើយ។ ធនាគារក៏បានបញ្ជាក់ដែរថា មកដល់ពេលនេះមានតែរដ្ឋាភិបាល របស់អាហ្វ្រិកមួយប្រទេសប៉ុណ្ណោះ ដែលអាចចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំង លក្ខណៈទ្រង់ទ្រាយធំ ខណៈដែលបណ្តាប្រទេសផ្សេងទៀតនៅទូទាំងពីភពលោក ដែលជាប្រទេសមានទ្រព្យសម្បត្តិនោះ គឺបានចាក់វ៉ាក់សាំងជូនពលរដ្ឋ របស់គេរាប់សិបលាននាក់មកហើយ។ បណ្តាប្រទេសជាច្រើនទៀត...