បច្ចេកវិទ្យា

ទីប្រឹក្សាសន្តិសុខជាតិ អាមេរិកដាស់តឿន អង់គ្លេសស្តីពីការ អនុញ្ញាតឲ្យក្រុមហ៊ុន Huawei បង្កើតប្រព័ន្ធ 5G

បរទេស៖ ទីបឹ្រក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Robert O’Brien នាពេលថ្មីៗនេះ បានក្រើនរំឭកអង់គ្លេស ស្តីពីការអនុញ្ញាតក្រុមហ៊ុន បច្ចេកវិទ្យាចិន Huawei Tecnologies Co Ltd ឲ្យប្រតិបត្តិការបង្កើតបណ្ដាញទូរគមនាគមន៍ 5G ដោយនិយាយថា ការធ្វើបែបនេះ នឹងបង្កឲ្យមានហានិភ័យ ចំពោះទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អង់គ្លេស។

លោក Robert O’Brien បាននិយាយប្រាប់កាសែត Financial Times នៅក្នុងបទសម្ភាសន៍មួយចេញផ្សាយ នៅថ្ងៃអង្គារនេះថា “ពួកវានឹងលួចយក អាថ៌កំបាំងសម្ងាត់រដ្ឋសំខាន់ៗនានា មិនថាវាជាការណ៍សម្ងាត់នុយក្លេអ៊ែ ចក្រភពអង់គ្លេស ឬក៏ការណ៍សម្ងាត់ពីទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ MI6 ឬក៏ MI5 នោះទេ”។

យោងតាមកាសែត Northern Dialy បានឲ្យដឹងថា លោកបាននិយាយបន្ថែមទៀតយ៉ាងដូច្នេះថា “វាពិតជាគួរឲ្យតក់ស្លុតជាខ្លាំងចំពោះយើង ដែលមនុស្សនៅក្នុងចក្រភពអង់គ្លេស សម្លឹងឃើញក្រុមហ៊ុន Huawei ថាជាប្រភេទនៃការសម្រេចចិត្តជំនួញមួយចំនួន ហើយបណ្ដាញ 5G ជាការសម្រេចចិត្តផ្នែកសន្តិសុខជាតិ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top