កូរ៉េ៖ ការលេចធ្លាយថ្មីរបស់ទូរស័ព្ទ Galaxy S20 បញ្ជាក់ថា ទូរស័ព្ទប្រភេទនេះ នឹងប្រើបច្ចេកវិទ្យាផ្តិតមេដៃលើអេក្រង់ របស់ក្រុមហ៊ុនបច្ចេកទេសកូរ៉េខាងត្បូង Samsung ដោយមានអេក្រង់ ១២០ HZ ដ៏មានអានុភាពបំផុតនាពេលបច្ចុប្បន្ន បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
យោងទៅតាម XDA Developers បានឲ្យដឹងថា ស្មាតហ្វូន Galaxy S20 Plus ជំនាន់ថ្មីនឹងចេញលក់នៅខែកុម្ភៈ ដែលមានអេក្រង់ 120 HZ កម្រិតខ្ពស់ដែលកាលពីមុនមានពាក្យចចាមអារាម។ អេក្រង់ ១ ២០ HZ នឹងផ្តល់នូវអត្រាធ្វើឲ្យរូបភាពស្រស់ស្អាត ប៉ុន្តែវាអាចប្រើបានជាមួយនឹងគុណភាព បង្ហាញស្តង់ដាររបស់ទូរស័ព្ទ ផ្ទុយពីអេក្រង់ WQHD កម្រិតខ្ពស់ Quad ដែលកំណត់នៅ១៤៤០P។
លើសពីនេះទៀត XDA បាននិយាយថា ទូរស័ព្ទនេះនឹងភ្ជាប់មកជាមួយនូវរន្ធដោតកាស និងជាឧបករណ៍ស្កេនក្រយៅដៃដែលមានបង្ហាញក្នុងអ៊ីធើណេត។ លក្ខណៈពិសេសចុងក្រោយនេះគឺជាការបញ្ជាក់ដ៏សំខាន់មួយ នៅពេលក្រុមហ៊ុន Samsung បានព្យាយាមបញ្ចូលបច្ចេកវិទ្យាអានស្នាមក្រយ៉ៅដៃនៅក្នុងពេលកន្លងមកដើម្បីទទួលបានលទ្ធផលចម្រុះគួរឲ្យកត់សម្គាល់៕
ដោយ៖លី ភីលីព