បរទេស៖យោងតាម សេចក្តីប្រកាសមួយនៅពីខាងក្នុងជួររដ្ឋាភិបាល របស់អាមេរិកនិងត្រូវបានយកមក ចេញផ្សាយដោយកាសែត The Financial Times បានឲ្យដឹងថា មន្ទីរប៉ង់តាហ្គោនកំពុងជួបបញ្ហាដ៏លំបាកមួយ ខណៈដែលខ្លួនកំពុងព្យាយាមអភិវឌ្ឍនិង ផលិតយន្តហោះដ្រូនដើម្បីប្រជែងទៅនឹងដ្រូន របស់ចិន។
ប្រភពដដែលបានសរសេរទៀតថា អាមេរិកមកដល់ពេលនេះនៅតែមិនទាន់ អាចផលិតយន្តហោះដ្រូនដែលមានបច្ចេកវិទ្យាល្អជាង ឬសូម្បីតែមានតម្លៃថ្លៃដើមទាបជាង ដ្រូនរបស់ប្រទេសចិន នោះទេ។
Financial Times បានសរសេរទៀតថា៖កាមេរ៉ារបស់ប៉ង់តាហ្កោន មានតម្លៃថ្លៃជាងនិងបច្ចេកវិទ្យាទាបជាងយន្តហោះដ្រូន របស់ចិនឆ្ងាយខ្លាំងណាស់ទោះបីជាកន្លងមក
ប៉ង់តាហ្គោន បានចំណាយលុយច្រើនជាង ១៣លានដុល្លារ មកហើយសម្រាប់តែកិច្ចការងារ មួយនេះ។
គួរឲ្យដឹងដែរថា តម្លៃជាមធ្យមដែលដ្រូន នីមួយៗគួរតែមានតម្លៃនោះគឺ ២១០០ដុល្លារ ក្នុងមួយគ្រឿង ប៉ុន្តែអាមេរិកបានចំណាយលុយច្រើនជាងដល់ទៅ ៨ទៅ១៤ដងទាំងដែលផ្នែក
ខ្លះនៃដ្រូនត្រូវបានទិញ ពីប្រទេសចិនផងនោះ៕ ប្រែសម្រួល៖ស៊ុនលី