បច្ចេកវិទ្យា

Tesla ប្រមូលរថយន្តជិត 12 000 គ្រឿង នៅសហរដ្ឋអាមេរិកមកវិញ ដោយសារបញ្ហា Software ចាប់ហ្វ្រាំងបន្ទាន់ ដោយស្វ័យប្រវត្តិ

បរទេស៖ ក្រុមហ៊ុន Tesla បានហៅប្រមូលមកវិញ នូវរថយន្ត Model 3 និង Model Y ប្រមាណ 285,000គ្រឿង ដែលបានលក់ក្នុងប្រទេសចិន ក្នុងខែមិថុនា ឆ្នាំ2021 ដោយសារបញ្ហា ផ្នែកទន់មួយផ្សេងទៀត (software) ដែលប៉ះពាល់ដល់ការគ្រប់គ្រង ល្បឿនពេលបើកបរ ហើយអាចនាំឱ្យមានការបង្កើនល្បឿន នៃរថយន្តដែលមិននឹកស្មានដល់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Tesla បានប្រមូលរថយន្តចំនួន 11,704 គ្រឿងនៃម៉ូដែល S, 3, X និង Y បន្ទាប់ពីកំណែជាក់លាក់ នៃកម្មវិធីបង្កប់របស់រថយន្តទាំងនោះ ត្រូវបានរកឃើញថា មានកំហុស ដែលអាចបណ្តាលឱ្យចាប់ហ្វ្រាំងបន្ទាន់ ដោយស្វ័យប្រវត្តិ ដែលមិននឹកស្មានដល់។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងឯកសារសម្រាប់រដ្ឋបាល សុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ របស់សហរដ្ឋអាមេរិក ក្រុមហ៊ុនបាននិយាយថា ប្រព័ន្ធនេះដំណើរការ ប្រព័ន្ធក្នុងអំឡុងពេលបើកបរ បង្កើតហានិភ័យ នៃការប៉ះទង្គិច ផ្នែកខាងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Tesla បានសង្កត់ធ្ងន់ថា ខ្លួនមិនទាន់ដឹង អំពីឧបទ្ទវហេតុ បែបនេះកើតឡើងទេ រហូតមកដល់ពេលនេះ នោះទេ។

ភាគហ៊ុនរបស់ក្រុមហ៊ុន ដែលបាននិងកំពុងកំណត់កម្រិតខ្ពស់ថ្មី ជារៀងរាល់ថ្ងៃ ក្នុងសប្តាហ៍កន្លងទៅនេះ បានធ្លាក់ចុះ 1.57% គិតត្រឹមម៉ោង 10:35 GMT នៅលើផ្សារហ៊ុន St. Petersburg ទៅលើព័ត៌មាននៃការ ប្រមូលរថយន្តមកវិញនេះ៕ ប្រែសម្រួលៈ ណៃតុលា

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023