បច្ចេកវិទ្យា

Google ដាក់ឱ្យប្រើប្រាស់ មុខងារតេ ជាសំឡេង និងវីដេអូជាមួយកម្មវិធី Gmail

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ក្រុមហ៊ុន Google បានប្រកាសថា បានបន្ថែមមុខងារតេ ជាសំឡេង និងវីដេអូ តាមរយៈ Google Chat ជាមួយកម្មវិធី Gmail ដែលកាលពីមុន ដើម្បីលោកអ្នកអាចធ្វើការហៅ ទូរសព្ទចេញពីក្នុងកម្មវិធី Gmail នៅលើទូរសព្ទដែល មានប្រព័ន្ធប្រតិបត្តិការ iOS និង Android អ្នកប្រើប្រាស់ត្រូវផ្ញើការ អញ្ជើញជាមុនតាមរយៈ Google Meet ដែលធ្វើឱ្យការប្រើប្រាស់ មានភាពសាំញ៉ាំ និងមានកម្រិត។

ក្នុងពេលនេះ អ្នកប្រើប្រាស់អាចធ្វើការហៅទូរសព្ទ ដោយគ្រាន់តែចុចនៅ លើរូបតំណាងទូរសព្ទ និងវីដេអូថ្មី ដែលបង្ហាញនៅជ្រុងខាងលើ ផ្នែកខាងស្តាំនៃកម្មវិធី។

ផ្ទាំងពាណិជ្ជកម្ម

លើសពីនេះ អ្នកប្រើប្រាស់ដែលចាប់ផ្តើម ការហៅទូរសព្ទពីកម្មវិធី Google Chat នឹងត្រូវបានបញ្ជូនបន្តទៅកាន់កម្មវិធី Gmail វិញ។

មុខងារហៅទូរសព្ទនេះកំពុង ដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី៦ ខែធ្នូ សម្រាប់អ្នកប្រើប្រាស់ដែលមានគណនី Google Workspace, G Suite ឬ personal Google៕

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023