ព្រឹកថ្ងៃទី ៥ ខែមីនា មហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើនៅវិមានសភាប្រជាជន ។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិន មានដូចជាលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមពិធីបើក លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលចិនជូនចំពោះអង្គមហាសន្និបាត ។
របាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថា ត្រូវអភិវឌ្ឈន៍កម្លាំងផលិតកម្មគុណភាពថ្មីតាមលក្ខខណ្ឌរៀងៗខ្លួន ។ បង្កើតយន្តការបន្ថែមការបណ្តាក់ទុនក្នុងឧស្សាហកម្មអនាគត ពូនជ្រំឧស្សាហកម្មអនាគត ដូចជាការផលិតកម្មជីវសាស្ត្រ បច្ចេកវិទ្យាកង់ទិច ភាពវៃឆ្លាតរូបរាង (Embodied Intelligence) និង 6G ជាដើម ៕
