ភ្នំពេញ ៖ បើតាមការស្មាន របស់គណៈកម្មការរៀបចំ ពិព័រណ៍សៀវភៅលើកទី ៨ ក្នុងរាជធានីភ្នំពេញ ក្នុងរយៈ៣ថ្ងៃ ចាប់ពីថ្ងៃ១៣-១៥ ឆ្នាំ២០១៩ មានមនុស្សមិនតិចជាង១៧ ម៉ឺននាក់ទេ ដែលបានសម្រុកមកមើលការតាំងពិព័រណ៌ ។ នេះបើយោងតាមការបង្ហោះ ក្នុងហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន៕
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនស៊ីនទ្រី មានសិទ្ធិបន្តប្រតិបត្តិការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹងជាបណ្តោះអាសន្នសិន ប៉ុន្តែមិនមានសិទ្ធិ ក្នុងការប្រមូលថ្លៃសេវា សម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹងតទៅទៀតទេ ។ យោងតាមសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា ដោយអនុលោម...
ភពមានរាងដូចយក្សនេផូន ដើរលើគន្លងផ្កាយតឿ ពណ៌ស មានអាយុកាល ២,០០០ ឆ្នាំ ពន្លឺផ្តល់នូវភស្ដុតាងដំបូង ដែលអាចឲ្យភពផែនដី អាចរួចផុតពីការស្លាប់ របស់ចង្កោមផ្កាយរបស់វា បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ រហូតមកដល់ពេលនេះ មិនមានឧទាហរណ៍ណាមួយ នៃភពផែនដីដែលបានរួចរស់ជីវិត ពីការផ្លាស់ប្តូររបស់ផ្កាយ ទៅផ្កាយតឿពណ៌ស ហើយបន្សល់ទុកនូវក្តីសង្ឃឹមតិចតួច សម្រាប់អនាគត នៃភពផែនដីរបស់យើង។ ក្រុមតារាវិទូនិយាយថា ភស្ដុតាងសម្រាប់ភពឆ្ងាយ...
ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ កម្មវិធីប្រឡងចម្រៀង សម័យឌីជីថល ប្លែកពីគេ The Mask Singer Cambodia ដែលឧបត្ថម្ភផ្តាច់មុខដោយ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ជាពិសេសគឺទូរស័ព្ទស៊ែរីថ្មី OPPO Reno2, OPPO Reno2 F តែងតែកំដរចំណីចក្ខុទស្សនិកជន ជាមួយនឹង ស្ទីលនៃការតុបតែងខ្លួនប្លែកៗ ថ្មីៗ...
ភ្នំពេញ ៖ បើតាមការប្រកាស របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវជង្ហុកសំបុកមាន់ ៣១០ករណី ក្នុងចំណោម២ ៥០៣ករណី ត្រូវបានចុះជួសជុលរួចភ្លាមៗ ខណៈមួយចំនួនទៀត កំពុងសហការដោះស្រាយ ជាមួយភាគីពាក់ព័ន្ធ ព្រមទាំងដាក់ចូលផែនការ ដោះស្រាយក្នុងឆ្នាំបន្ទាប់ ។ ក្នុងកម្មវិធីបិទយុទ្ធនាការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសជួសជុលថែទាំផ្លូវ និងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile...
ពោធិ៍សាត់៖ ក្មេងស្ទៀវ៣នាក់ ជិះម៉ូតូ២គ្រឿង ប្រដេញគ្នាយ៉ាងលឿន បណ្ដាលឲ្យបុករថយន្តធំ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិទទឹង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងនោះយុវជនម្នាក់ស្លាប់ និង ២ នាក់រងរបួស ។ អធិការស្រុកក្រគរ បានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកអ៊ិចសង់ទ័រ គ្មានស្លាកលេខជិះគ្នា ២នាក់ បោះពួយយ៉ាងលឿន មកដល់ចំនុចកើតហេតុ...
ភ្នំពេញ ៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាស ពីការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ គ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ នៅក្នុងអាកាសយានដ្ឋាន អន្តរជាតិសៀមរាប នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។ ដូច្នេះប្រជាពលរដ្ឋ និងសាធារណជនទូទៅ កុំមានការភ្ញាក់ផ្អើល និងកុំមានការភាន់ច្រឡំលើរឿងអ្វីផ្សេង៕
ភ្នំពេញ ៖ ក្នុងពិធីបញ្ចូលសមាជិក សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ (TYDA) នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល TYDA បានថ្លែងថា ភាពជោគជ័យរបស់ TYDA មិនអាចកើតមានបានទេ បើគ្មានគំនិតផ្ដួចផ្ដើម និងការគាំទ្រពីសំណាក់សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្តល់ក្របខណ្ឌ ដល់ក្រសួងពីរសម្រាប់ឆ្នាំ២០២០ គឺក្រសួងអប់រំយុវជន និងកីឡា ចំនួន ៣,៦០០នាក់ និង ក្រសួងសុខាភិបាល ចំនួន...
ភ្នំពេញ ៖ ទីភ្នាក់ងារជំនួយអាមេរិក (USAID) កំពុងរៀបចំផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ រយៈពេល៥ឆ្នាំថ្មីរបស់ខ្លួន ក្នុងគោលបំណងរួមចំណែក ការអភិវឌ្ឍប្រទេសកម្ពុជា។ នេះបើតាមការផ្សព្វផ្សាយ របស់ទូតអាមេរិកនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។ គោលបំណងនៃវេទិកា បើកទូលាយនេះ ដើម្បីធ្វើការកំណត់ និងស្វែងរកបញ្ហាប្រឈមចំបងៗ ដើម្បីដោះស្រាយ ក៏ដូចជាឱកាសអភិវឌ្ឍន៍ ដែលកម្ពុជាមាននៅក្នុងវិស័យនានាជាច្រើន។ ការពិគ្រោះយោបល់នេះ នឹងជួយកំណត់វិស័យចូលរួម...