ព័ត៌មានជាតិ

ជិះម៉ូតូប្រដេញគ្នា ទៅបុករថយន្តស្លាប់១ របួស២ នៅស្រុកក្រគរ

ពោធិ៍សាត់៖ ក្មេងស្ទៀវ៣នាក់ ជិះម៉ូតូ២គ្រឿង ប្រដេញគ្នាយ៉ាងលឿន បណ្ដាលឲ្យបុករថយន្តធំ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិទទឹង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងនោះយុវជនម្នាក់ស្លាប់ និង ២ នាក់រងរបួស ។

អធិការស្រុកក្រគរ បានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកអ៊ិចសង់ទ័រ គ្មានស្លាកលេខជិះគ្នា ២នាក់ បោះពួយយ៉ាងលឿន មកដល់ចំនុចកើតហេតុ ក៏បានជ្រុលចង្កូច ទៅបុកនឹងកាងមុខរថយន្ត ដឹកប្រេងឥន្ធនៈ បណ្តាលអោយរងរបួសជាទម្ងន់ ។ ចំណែកឯម៉ូតូ១គ្រឿងទៀត ម៉ាកសេ១២៥ ស្លាកលេខពោធិ៍សាត់ 1J-0869 បើកដោយឈ្មោះជី មិញ ភេទប្រុសអាយុ ២៥ ឆ្នាំ បណ្តាលអោយរងរបួសធ្ងន់ ហើយបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យស្រុក ក៏បានដាច់ខ្យល់ស្លាប់តែម្តង។

ក្រោយការវាស់វែង វត្ថុតាងបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយ ចំណែកសាកសព បានធ្វើកំណត់ហេតុ ប្រគល់អោយទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

To Top