ភ្នំពេញ៖ស្របពេលដែលវិស័យខុនដូរ មានការរីកលូតលាស់យ៉ាងខ្លាំង ក្នុងរាជធានីភ្នំពេញ ជាក់ស្ដែងគំរោងខុនដូរ របស់ក្រុមហ៊ុនជប៉ុន ????? ??????? (?? +??) #លំនៅឋានអារ៉ាខាវ៉ា ដែលមានចាប់ពីតម្លៃ ២៨,០០០ដុល្លារឡើងទៅ ខណៈការទិញបង់រំលស់ដោយអត់ការប្រាក់ អ្វីដែលពិសេសនោះមិនត្រូវការប្រាក់កក់មុន ស្ថិតនៅការិយាល័យលក់ ផ្លូវលេខ២៣ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ នឹងគំរោងបញ្ចប់ការសាងសង់នៅក្នុងចុងខែ១២ ឆ្នាំ២០២០ខាងមុខនេះ។...
ភ្នំពេញ៖ លោក គ្រីស្ទាន បែកហ្គឺ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នាព្រឹកថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ បានបន្តមកជួប លោក កឹម សុខា នៅឯគេហដ្ឋាន។
ភ្នំពេញ៖បើតាមលោកស្រី ម៉េង សុភារី មេធាវីការពារក្តីលោក កឹម សុខា ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩គឺនៅម៉ោង៩ និង៣០នាទីថ្ងៃ១២ វិច្ឆិកា លោក កឹម សុខា នឹងជួបឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់។ ចំណែកម៉ោង១៣ និង៣០ នាទីរសៀល ថ្ងៃដដែលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី នៅផ្ទះរបស់លោកលេខ ៩៧ ផ្លូវលេខ ...
ភ្នំពេញ៖ តាមមន្ត្រីសមត្ថកិច្ច នៅនឹងកន្លែងកើតហេតុ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា គិតត្រឹមម៉ោង៥ និង២០ នាទី នេះអគ្គីភ័យនៅមិនទាន់ថមថយនៅឡើយទេ នៅតែបន្តឆេះនិងផ្សែងខ្មួលខ្មាញ់ ពេញមេឃដដែល។ មន្ត្រីដដែលបញ្ជាក់ថា ដោយសារនៅក្នុងរោងចក្រនោះសំបូរទៅដោយសារធាតុជ័រ ផលិតជាសំលៀកបំពាក់ប៉ោង ជាកត្តាដែលធ្វើឲ្យអគ្គិភ័យឆាប់ឆេះ និងមិនងាយនឹងរលត់ ។ តែទោះជាយ៉ាងណាក្រុមជំនាញ ពន្លត់អគ្គិភ័យនៅតែមានការខ្នះខ្នែងញាប់ដៃ ញាប់ជើងក្នុងការបាញ់ពន្លត់ បើទោះជាពេលនេះមេឃ ក៏កំពុងតែរលឹមស្រេចៗ ក៏ដោយ។...
ភ្នំពេញ៖ ក្រោយបញ្ចប់ជំនួបជាមួយ លោក កឹម សុខា នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក ម៊លភី ទ្រី បានចេញសេចក្តីថ្លែងការណ៍ គាំទ្រចំពោះលក្ខខណ្ឌបន្ធូរបន្ថយនីតិវិធីរបស់ តុលាការមកលើលោក កឹម សុខា។ ក្នុងនោះលោកសប្បាយចិត្តចំពោះ កម្ពុជា ដោយបានលើក ឡើងថា “ដូច្នេះជាថ្មីម្តងទៀតប្រទេសកម្ពុជាអាចដើរ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃច័ន្ទ ១៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ បន្ទាប់ពីបានដុតភ្លើងជ័យចំនួន៣ថ្ងៃមកហើយ...
យោងតាមសេក្តីថ្លែងការណ៍ អ្នកនាំពាក្យ EEAS បានអោយដឹងថា ការសម្រេចរបស់តុលាការ ទីក្រុងភ្នំពេញ លើករណី លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ គឺជាជំហានទីមួយក្នុងនៃវិជ្ជមាន។ ទោះជាយ៉ាងណាក្តី លោក កឹម សុខា នៅតែស្ថិតក្រោមការក្លោមមើលរបស់តុលាការ ហើយនៅតែពុំមានសិទ្ធធ្វើនយោបាយនៅឡើយ។ សូមអានសេចក្តីថ្លែងការណ៍ទាំងស្រុង៖ អត្ថន័យប្រែសម្រួលជាភាសាខ្មែរ: សេចក្តីសម្រេច របស់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីបន្ធូរបន្ថយ លក្ខខណ្ឌ នៃការឃុំខ្លួនមេដឹកនាំអតីតគណបក្សប្រឆាំង សង្គ្រោះជា លោក កឹម សុខា គឺជាជំហានដំបូងក្នុងទិសដៅត្រឹមត្រូវ។ ទោះយ៉ាងណាក្តី លោក កឹម សុខាករណីរបស់ គាត់មិនត្រូវបានបិទនៅឡើយនោះទេ តែសេចក្តីសម្រេចនេះ គាត់ក៏នៅតែត្រូវបានហាមឃាត់ មិនឱ្យចូលរួមក្នុងសកម្មភាព នយោបាយណាមួយឡើយ និងស្ថិតក្រោមការឃ្លាំមើល របស់តុលាការ។ សហភាពអឺរ៉ុប បញ្ជាក់សារជាថ្មីពី សារៈសំខាន់របស់អាជ្ញាធរកម្ពុជា ដែលចាត់វិធានការ ជាបន្ទាន់ដើម្បីបើកចន្លោះនយោបាយ នៅក្នុងតុលាការ ដើម្បីបង្កើតលក្ខខណ្ឌចាំបាច់ សម្រាប់ការប្រឆាំង ដែលអាចជឿទុកចិត្ត និងប្រជាធិបតេយ្យ ហើយនិងផ្តួចផ្តើមដំណើរការ នៃការផ្សះផ្សាជាតិ តាមរយៈការសន្ទនា។...
ភ្នំពេញ៖ ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធី ប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ ទឹកប្រាក់ 10,000 (មួយម៉ឺន) ដុល្លារចំនួនពីររូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់ 1000 (មួយពាន់) ដុល្លារចំនួន 31 (សាមសិបមួយ) នាក់ពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន កាលពីថ្ងៃទី ៣០...
បរទេស៖ សន្ទស្សន៍ គុណភាពខ្យល់របស់ ទីក្រុងហាណូយ ប្រទេសវៀតណាម ដែលត្រូវបានវាស់នៅស្ថានីយ៍ត្រួតពិនិត្យ ចំនួន ១០ នៅក្នុងទីក្រុង គឺភាគច្រើន ស្ថិតក្នុងកំរិតអាក្រក់ និងអាក្រក់បំផុត។ យោងតាមទីភ្នាក់ងារ ការពារបរិស្ថានទីក្រុងហាណូយ (AEP) បានឱ្យដឹងថា គុណភាពខ្យល់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនៅ ទីក្រុងហាណូយ បានឈានដល់កម្រិតមិនល្អ...
បរទេស៖ ផែនការសេដ្ឋកិច្ច – សង្គមឆ្នាំ ២០២០ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ តាមរយៈការកែប្រែគំរូកំណើន និងជំរុញ ការអនុវត្តគម្រោងសំខាន់ៗដែលជាកម្លាំងជំរុញសម្រាប់កំណើន។ ជាមួយគ្នានេះដែរ រដ្ឋសភាវៀតណាម នៅថ្ងៃទី ១១ ខែវិច្ឆិកា បានអនុម័តលើផែនការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមសម្រាប់ឆ្នាំ ២០២០ រួមទាំងគោលដៅកំណើនផលិតផល ក្នុងស្រុកសរុប ឬ GDP ក្នុងអត្រា...