នយោបាយ

Breaking News: អឺរ៉ុប ចាត់ទុកការបន្ធូរបន្ថយរបស់តុលារការ កម្ពុជា ជាជំហានវិជ្ជមាន តែសុំអោយមានការបន្តទៅមុខទៀត(ប្រែសម្រួលអត្ថន័យជាភាសាខ្មែរ)

យោងតាមសេក្តីថ្លែងការណ៍ អ្នកនាំពាក្យ EEAS បានអោយដឹងថា ការសម្រេចរបស់តុលាការ ទីក្រុងភ្នំពេញ លើករណី លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ គឺជាជំហានទីមួយក្នុងនៃវិជ្ជមាន។ ទោះជាយ៉ាងណាក្តី លោក កឹម សុខា នៅតែស្ថិតក្រោមការក្លោមមើលរបស់តុលាការ ហើយនៅតែពុំមានសិទ្ធធ្វើនយោបាយនៅឡើយ។

សូមអានសេចក្តីថ្លែងការណ៍ទាំងស្រុង៖

អត្ថន័យប្រែសម្រួលជាភាសាខ្មែរ:

សេចក្តីសម្រេច របស់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីបន្ធូរបន្ថយ លក្ខខណ្ឌ នៃការឃុំខ្លួនមេដឹកនាំអតីតគណបក្សប្រឆាំង សង្គ្រោះជា លោក កឹម សុខា គឺជាជំហានដំបូងក្នុងទិសដៅត្រឹមត្រូវ។ ទោះយ៉ាងណាក្តី លោក កឹម សុខាករណីរបស់ គាត់មិនត្រូវបានបិទនៅឡើយនោះទេ តែសេចក្តីសម្រេចនេះ  គាត់ក៏នៅតែត្រូវបានហាមឃាត់ មិនឱ្យចូលរួមក្នុងសកម្មភាព នយោបាយណាមួយឡើយ និងស្ថិតក្រោមការឃ្លាំមើល របស់តុលាការ។ 

សហភាពអឺរ៉ុប បញ្ជាក់សារជាថ្មីពី សារៈសំខាន់របស់អាជ្ញាធរកម្ពុជា ដែលចាត់វិធានការ ជាបន្ទាន់ដើម្បីបើកចន្លោះនយោបាយ នៅក្នុងតុលាការ ដើម្បីបង្កើតលក្ខខណ្ឌចាំបាច់ សម្រាប់ការប្រឆាំង ដែលអាចជឿទុកចិត្ត និងប្រជាធិបតេយ្យ ហើយនិងផ្តួចផ្តើមដំណើរការ នៃការផ្សះផ្សាជាតិ តាមរយៈការសន្ទនា។

ជាពិសេស យើងរំពឹងថា លោក កឹម សុខា នឹងត្រូវបានដោះលែង ពេញលេញ ហើយសិទ្ធិនយោបាយរបស់គាត់ ត្រូវបានស្តារឡើងវិញ ដូច្នេះគាត់អាចដើរតួនាទីពេញលេញ នៅក្នុងជីវិតនយោបាយ។ យើងក៏រំពឹងផងដែរថា អាជ្ញាធរកម្ពុជា នឹងផ្តល់សិទ្ធិនយោបាយឡើងវិញ ដល់សមាជិក គណបក្សប្រឆាំងទាំងអស់ ដែលត្រូវបានហាមឃាត់ ពីជីវិតនយោបាយនិងដោះលែង សមាជិក ក្រុមប្រឆាំងការ, អ្នកគាំទ្រ និងសកម្មជនដែល ត្រូវបានគេឃុំឃាំងថ្មីៗនេះ។

To Top