ព័ត៌មានអន្តរជាតិ

រដ្ឋសភាវៀតណាម អនុម័ត ការកំណត់ គោលដៅកំណើន GDP ឆ្នាំ ២០២០ អត្រា ៦,៨ ភាគរយ

បរទេស៖ ផែនការសេដ្ឋកិច្ច – សង្គមឆ្នាំ ២០២០ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ តាមរយៈការកែប្រែគំរូកំណើន និងជំរុញ ការអនុវត្តគម្រោងសំខាន់ៗដែលជាកម្លាំងជំរុញសម្រាប់កំណើន។ ជាមួយគ្នានេះដែរ រដ្ឋសភាវៀតណាម នៅថ្ងៃទី ១១ ខែវិច្ឆិកា បានអនុម័តលើផែនការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមសម្រាប់ឆ្នាំ ២០២០ រួមទាំងគោលដៅកំណើនផលិតផល ក្នុងស្រុកសរុប ឬ GDP ក្នុងអត្រា ៦.៨ ភាគរយ ។

យោងតាមសារព័ត៌មាន HANOI TIMES ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ផែនការនេះ បានទទួលការយល់ព្រមពីតំណាង រាស្រ្តចំនួន ៤២៦ លើ ៤៣០ នាក់ នៃតំណាងរដ្ឋសភា ដែលមានវត្តមានដែលតំណាង ឱ្យសមាមាត្រអនុម័ត ៨៨,២ ភាគរយ ។

បន្ថែមលើគោលដៅ កំណើន GDP ផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ២០២០ រួមមានសូចនាករសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតដូចជា សន្ទស្សន៍ថ្លៃទំនិញ ប្រើប្រាស់ (CPI) ស្ថិតនៅក្រោម ៤ភាគរយ។ កំណើននាំចេញ ៧ភាគរយ សមាមាត្រ នៃឱនភាពពាណិជ្ជកម្មទៅនឹងតម្លៃនាំចេញសរុបក្រោម ៣ភាគរយ ។ មូលធនវិនិយោគសង្គមសរុប ៣៣ – ៣៤ ភាគរយ នៃ GDP ។ ការធ្លាក់ចុះ ១ – ១,៥ ភាគរយ នៃអត្រាភាពក្រីក្រ អត្រាគ្មានការងារធ្វើនៅតាមតំបន់ទីក្រុងទាបជាង ៤ ភាគរយ ក្នុងចំណោមប្រទេសដទៃទៀត។

គោលដៅរួមនៃផែនការសេដ្ឋកិច្ចសង្គម នៅឆ្នាំក្រោយ គឺផ្តោតលើ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអត្រាអតិផរណា បង្កើនផលិតភាពនិងការប្រកួតប្រជែងថ្នាក់ជាតិ៕ ប្រែសម្រួលៈ ណៃ តុលា

http://hanoitimes.vn/vietnam-parliament-approves-2020-gdp-growth-target-of-68-300117.html
To Top