ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់មន្ទីរ អង្គភាព ម្ចាស់សហគ្រាស គ្រឹះស្ថានព្រមទាំងស្ថាប័ន ពាក់ព័ន្ធនានា ក្រោមអធិបតីភាព លោក មុត ភិសិទ្ធនា អភិបាលរង តំណាងលោក អភិបាលខេត្តព្រះវិហារ លោកម៉េង ហុង នាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយក ប.ស.ស.។ លោក នាយករង មានប្រសាសន៍ថា៖ បច្ចុប្បន្ន ប.ស.ស. បាននឹងកំពុងដំណើរការ របបសន្តិសុខសង្គម ចំនួនពីរ គឺផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ដូច្នេះបងប្អូនកម្មករ និយោជិតទាំងអស់ ជាសមាជិក ប.ស.ស. អាចទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅគ្រប់មន្ទីរពេទ្យ ទាំងអស់ (មន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន) ដែលជាដៃគូជាមួយ ប.ស.ស. ដោយឥតគិតថ្លៃ។ នៅពេលឆាប់ៗខាងមុខ ប.ស.ស. នឹងគ្រោងដាក់ ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដើម្បីឱ្យបងប្អូនកម្មករ និយោជិតទាំងអស់ ទទួលបានប្រាក់ ចូលនិវត្តន៍ ដូចទៅនឹងមន្រ្តីរាជការដែរ។ លោក នាយករង បានបន្តថា គិតត្រឹមឆមាសទី១ ក្នុងឆ្នាំ២០១៩ នេះ ប.ស.ស. បានពង្រីកវិសាលភាព របស់ខ្លួនគ្របដណ្តប់ ទូទាំងប្រទេស ក្នុងការពន្លឿន ផ្តល់សេវា ជូនបងប្អូនកម្មករ និយោជិត ជាសមាជិករបស់ខ្លួន ឱ្យទាន់ពេលវេលា។ លោក នាយករង បានបន្តទៀតថា ប.ស.ស. បានផ្តល់តាវកាលិក ផ្នែកហានិភ័យការងារ ដល់ជនរងគ្រោះ ជាកម្មករនិយោជិតចំនួន២២២ ៩៣៦នាក់ ក្នុងចំណោមកម្មករ និយោជិតជាសមាជិក ចំនួន ១ ៦៦០ ៤៦៤នាក់ នៃសហគ្រាស ចំនួន ១៣ ២១៦ សហគ្រាស។ ដោយឡែក សម្រាប់ផ្នែក ថែទាំសុខភាព បានផ្តល់សេវា ដល់កម្មករ និយោជិតចំនួន ៣ ២៦៥ ៤៥០ ដង/នាក់ ក្នុងចំណោមកម្មករនិយោជិត ប្រមាណជាង ២ ០៩៩ ៣៨២ នាក់ នៃសហគ្រាស ចំនួន ១០ ០៥៦ សហគ្រាស។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើ ធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៩ សាលប្រជុំ នៃសាលាខេត្តព្រះវិហារ ដោយមានការចូលរួម ពីមន្ទីរ អង្គភាព ម្ចាស់សហគ្រាស គ្រឹះស្ថាន ស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងជនរងគ្រោះ ដោយសារគ្រោះថ្នាក់ការងារ សរុបប្រមាណជាង ១០០នាក់៕
ក្រុមការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត ការិយាល័យ គោលនយោបាយ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ បានចុះរៀបចំ ប្រជុំផ្សព្វផ្សាយ អប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងជំរុញ ការកែលម្អសុវត្ថិភាព រថយន្តដឹកកម្មករ និយោជិត ដល់អ្នកបើកបរ យានយន្ដដឹកកម្មករ និងកម្មករនិយោជិត នៅរោងចក្រ CAN STORTS SHOSE CO.LTD ស្ថិតនៅខេត្តកំពង់ឆ្នាំង។ លោក ព្រាប ច័ន្ទវិបុល ទីប្រឹក្សាផ្នែកសុវត្ថិភាព ចរាចរណ៍ បានលើកឡើងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តកើតមានឡើងលើកម្មករនិយោជិត នៅពេលធ្វើដំណើរ ឬដោយមធ្យោបាយផ្សេងៗ ក្នុងនោះរថយន្តដឹកកម្មករនិយោជិតមួយចំនួន ត្រូវបានកែច្នៃចេញពីរថយន្តដឹកទំនិញ ទៅជារថយន្តដឹកកម្មករ ជាហេតុធ្វើឱ្យ មិនស្របទៅតាមលក្ខណៈ បច្ចេកទេស។ បន្ថែមពីលើនេះ លោកបានសំណូមពរដល់ អ្នកបើកបររថយន្តដឹកកម្មករ និងបងប្អូនកម្មករ និយោជិតទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ ជាពិសេសគោរពទៅលើសីលធម៌ ១០ចំណុច ព្រមទាំងពាក់មួកសុវត្ថិភាព ក្នុងពេលធ្វើដំណើរ ជាប់ជានិច្ច។ លោកឧត្ដមសេនីយ៍ត្រី កេត យ៉ុង តំណាងស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកផ្នែកនាយល្បាត ត្រួតពិនិត្យនិងផ្សព្វផ្សាយ បានកោតសរសើរ និងអរគុណ ចំពោះក្រុមការងារ បេឡាជាតិសន្តិសុខសង្គម ប.ស.ស. តែងតែចុះបណ្តុះបណ្តាលនិងផ្សព្វផ្សាយអប់រំច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូនអ្នកបើកបរយានយន្ត ដឹកកម្មករ និយោជិត ក៏ដូចជាបងប្អូនកម្មករនិយោជិត ដើម្បីរួមចំណែកទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ កុំឱ្យកើតមាន លើបងប្អូនកម្មករ និយោជិត។ សូមបញ្ជាក់ថា៖ ការប្រជុំផ្សព្វផ្សាយ ខាងលើមានការអញ្ចើញចូលរួមពី លោក សរ ថាត អភិបាល ស្រុកសាម្គីមានជ័យ លោក គង់ឃាង តំណាងមន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង និង លោក ព្រាប ច័ន្ទវិបុល ទីប្រឹក្សា ផ្នែកសុវត្ថិភាពចរាចរណ៍ ជាតំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិ សន្តិសុខសង្គម ព្រមទាំង លោកលោកស្រី តំណាង សសយក តំណាង ប.ប.ស. ខេត្តកំពង់ឆ្នាំង តំណាងរោងចក្រ និងបងប្អូន អ្នកបើកបររថយន្តដឹកកម្មករ និយោជិតនិងកម្មករ-កម្មការិនី ប្រមាណជា ១២០នាក់៕
ភ្នំពេញ៖ អង្គការ WWF បានប្រកាសពីដំណឹងយ៉ាង ក្រៀមក្រំ ពីកូន ផ្សោតមានអាយុទើបតែ ១១ ថ្ងៃ បានងាប់អណ្តែតលើ ទឹកចម្ងាយប្រមាណជា ៧គីឡូម៉ែត្រ ពីអន្លង់ផ្សោតកាំពី ភាគខាងជើងទីរួមខេត្តក្រចេះ កាលពីថ្ងៃអាទិត្យទី២២ ខែធ្នូ ឆ្នាំ២០១៩។ ខណៈដែលក្រុមការងារ ស្រាវជ្រាវ កំពុងតែធ្វើការបន្តពិនិត្យ និងស្រាវជ្រាវដើម្បីរក មូលហេតុជាក់លាក់...
ភ្នំពេញ៖ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកោះកុង កំពុងអនុវត្តតាមនិតីវិធីច្បាប់ ទៅលើលោក ទុន ដៀត ពាក់ផ្កាយ២ ដែលបានចាក់ដី លុបឆ្នេរសមុទ្រ នៅខេត្តកោះកុង។ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ថា សំណុំរឿងរបស់លោក...
ភ្នំពេញ ៖ ក្រុមកម្មករប្រមាណ ជា៤០នាក់ បំរើការងារ នៅរោងចក្រផលិតស្បែកជើង ឃីង ម៉េកឃើ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស មេតហាធេន ក្រុងបាវិត ខេត្តស្វាយរៀង បានដួលសន្លប់តៗគ្នា ដោយមិនទាន់ដឹងមូលហេតុ នៅឡើយ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ។ នេះបើតាមហ្វេសប៊ុក របស់លោក ប៉ាវ...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអ៊ីន នឹងជួបពិភាក្សា ក្នុងកិច្ចប្រជុំកំពូលលើកដំបូងរបស់លោក ជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ក្នុងរយៈពេលជាងមួយឆ្នាំ នៅថ្ងៃអង្គារនេះ ស្តីពីកិច្ចការពាណិជ្ជកម្ម និងប្រវត្តិសាស្ត្រ ដែលបានធ្វើឱ្យទំនាក់ទំនង រវាងប្រទេសជិតខាងធ្លាក់ចុះ។ មេដឹកនាំទាំងពីរ កំពុងធ្វើទស្សនកិច្ចនៅឆេងឌូ ដែលជាទីក្រុងមួយនៅភាគនិរតី នៃប្រទេសចិន សម្រាប់កិច្ចប្រជុំត្រីភាគី ដែលត្រូវបានរៀបចំឡើង...
សាធារណជន ប្រាកដជាបានឃើញ រូបរាងកំប៉ុងស្រាបៀរកម្ពុជាថ្មី ដែលរំលេចចេញ នូវរចនាបថយ៉ាងឡូយ និងទាន់សម័យ ព្រមជាមួយ នឹងរូបកីឡាករបីនាក់ ពីក្រុម Manchester City។ ចង់ដឹងកីឡារករទាំងបីរូបនេះ ពិសេសយ៉ាងណា ស្រាបៀរកម្ពុជា សូមលើកយកប្រវត្តិត្រួសៗ របស់ខ្សែប្រយុទ្ធមួយរូប ដែលបង្ហាញរូប លើសសម្បកកំប៉ុង ស្រាបៀរកម្ពុជា ។ កីឡាករ Sergio...
ភ្នំពេញ៖ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) កាលពីពេលថ្មីៗនេះ បានរៀបចំសន្និសីទ សារព័ត៌មាន អំពីព្រឹត្តិការណ៍ “ឌីជីថលកម្ពុជា ២០២០ (Digital Cambodia 2020)” ក្រោមអធិបតីភាព លោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍...
បរទេស ៖ ពួកតាលីបង់ បាននិយាយថា កងកម្លាំងប្រយុទ្ធរបស់ខ្លួន នៅថ្ងៃចន្ទនេះ បានសម្លាប់សមាជិក កងកម្លាំងសហរដ្ឋអាមេរិកមួយរូប នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ហើយនិងបានបង្ហោះរូបថត សាក់ដូប្រឡាក់ជោក ដោយឈាម និងអត្តសញ្ញាណប័ណ្ណ របស់ទាហានអាមេរិកមួយរូប ដើម្បីបញ្ជាក់ពីការ អះអាងរបស់ខ្លួន ។ ចំណែកយោធា សហរដ្ឋអាមេរិក បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា និងលោក Yuichi Sugano ប្រធាន ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ ជប៉ុន (JICA ) នៅថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ ២០១៩នេះ បានចុះហត្ថលេខារួមគ្នា...