អត្ថបទ

ស្វែងយល់ពីកីឡាករ ទូតសុឆន្ទៈ​ស្រាបៀរកម្ពុជា Sergio Aguero មានសញ្ជាតិ​ពីទ្វីបផ្សេង តែរកគ្រាប់បាល់ខ្ពស់ ជាងគេ​ នៅ Premiere League

សាធារណជន ប្រាកដជាបានឃើញ រូបរាងកំប៉ុងស្រាបៀរកម្ពុជាថ្មី ដែលរំលេចចេញ នូវរចនាបថយ៉ាងឡូយ និងទាន់សម័យ ព្រមជាមួយ នឹងរូបកីឡាករបីនាក់ ពីក្រុម Manchester City។ ចង់ដឹងកីឡារករទាំងបីរូបនេះ ពិសេសយ៉ាងណា ស្រាបៀរកម្ពុជា សូមលើកយកប្រវត្តិត្រួសៗ របស់ខ្សែប្រយុទ្ធមួយរូប ដែលបង្ហាញរូប លើសសម្បកកំប៉ុង ស្រាបៀរកម្ពុជា ។

កីឡាករ Sergio Aguero ចាប់ផ្តើមអាជីពនៅក្លឹប Independiente ប្រទេសអាហ្សង់ទីន។ មានសញ្ជាតិអាហ្សង់ទីន។ ក្លាយជាកីឡាករក្មេងជាងគេ​ ដែលលេងនៅអាហ្សង់ទីន ឆ្នាំ២០០៣។ បច្ចុប្បន្ន ជាកីឡាករជម្រើសជាតិ អាហ្សង់ទីន។ នៅឆ្នាំ២០០៦ លោកបានផ្លាស់ទៅទ្វីបអឺរ៉ុប ដោយលេងឲ្យក្លឹប Atlético Madrid របស់អេស្ប៉ាញ ក្នុងតម្លៃ២៣លានផោន ប្រហែលជាង ៣០លានដុល្លារ។ កីឡាកររូបនេះ ចាប់ផ្តើមល្បីនៅអឺរ៉ុប ក្រោយស៊ុតបញ្ចូលទី បាន១០១គ្រាប់ ក្នុងការលេចមុខ ២៣៤លើក។

នៅឆ្នាំ២០១០ ឈ្នះពាន UEFA Europa League និង UEFA Super Cup។ ផ្លាស់ទៅលេងឱ្យក្រុម Manchester City នៅឆ្នាំ២០១១ ក្រោមតម្លៃទិញដូរ មិនច្បាស់ការ ប្រហែល៣៥លានផោន ប្រហែលជាង៤៦លានដុល្លារ។ នៅថ្ងៃចុងក្រោយ នៃរដូវកាលដំបូង របស់លោកជាមួយក្លឹប Manchester City កីឡាកររូបនេះ រកគ្រាប់បាល់ជ័យជម្នះ នៅនាទីទី៩៤ ទល់នឹងក្រុម Queens Park Rangers ដែលធ្វើឱ្យក្រុម Manchester City ក្លាយជាម្ចាស់ជើងឯក លីគកំពូលអង់គ្លេសជាថ្មី បន្ទាប់ពីអាក់ខាន លើកពាននេះ អស់រយៈពេល៤៤ឆ្នាំ។

នៅឆ្នាំ២០១៧ Aguero បានក្លាយជាអ្នករកគ្រាប់បាល់ បានច្រើនជាងគេបំផុត របស់ក្រុម Manchester City ដោយបានស៊ុតបញ្ចូលទី គ្រាប់ទី១៧៨ ពេលប្រកួត ទល់នឹងក្រុម Napoli របស់អ៊ីតាលី។ បច្ចុប្បន្ន ក្លាយជាអ្នករកគ្រាប់បាល់ ច្រើនជាងគេបំផុត លំដាប់ទី៦ ក្នុងប្រវត្តិសាស្ត្រ Premiere League និងជាកីឡាករ មានដើមកំណើតពីទ្វីបផ្សេង ក្នុងប្រវត្តិសាស្រ្ត Premiere League ដែលមានគ្រាប់បាល់ បាន១៧០គ្រាប់។ ពេលលេង ក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 គាត់រកគ្រាប់បាល់ទី១ និងទី២ ឲ្យអាហ្សង់ទីន និងបានឈ្នះមេដាយសំរឹទ្ធ ពេលលេង ក្នុងពានរង្វាន់ប្រចាំទ្វីបខ្លួន Copa América ឆ្នាំ២០១៩៕ សូមពិសា ដោយការទទួលខុសត្រូវ!

To Top