ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៣១ ខែ តុលានេះបានអះអាងថា សេវាកម្ម 5G បានឈានជើងចូល ដល់ផ្ទះប្រជាពលរដ្ឋទូទៅក្នុងប្រទេសចិនហើយ។ គេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងបន្ថែមថាក្នុងពិធីបើក នៃពិព័រណ៍ព័ត៌មានទូរគមនាគមន៍អន្តរជាតិ ក្នុងប្រទេសចិនដែលប្រារព្ធនាថ្ងៃទី៣១ ខែតុលា ក្រុមហ៊ុនCHINA TELECOM ក្រុមហ៊ុនCHINA MOBILE និងក្រុមហ៊ុនCHINA UNICOM បានប្រកាសរួមគ្នាចាប់ផ្តើមដំណើរការ...
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានអះអាងថា ភាគីចិនបានយល់ព្រមការស្នើឲ្យ ចុះពិនិត្យដោយឆាប់រហ័សរបស់ក្រុមហ៊ុននាំចេញអង្ករកម្ពុជា ដែលមានចំនួនសរុបជាង ៤០ក្រុមហ៊ុន ខណៈបច្ចុប្បន្ននេះមានចំនួន២៦ក្រុមហ៊ុន ត្រូវបានជាប់ជាស្ថាពរក្នុងការពិនិត្យលើកនេះ នឹងទទួលការអនុញ្ញាតក្នុងការ នាំចេញផលិតផលអង្ករ ទៅកាន់ប្រទេសចិន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា។ តាមតួលេខនៃក្រសួង ដែលពាក់ព័ន្ធក្នុងប្រទេសកម្ពុជាបានបង្ហាញឲ្យឃើញថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសចិនមានចំនួនសរុប ១៥,៧៨ម៉ឺនតោន កើនឡើង ៤៤% បើប្រៀបធៀបនឹង រយៈពេលដូចគ្នានិងមានចំនួន ៣៩,៦% នៃចំនួនសរុបការនាំចេញ អង្ករកម្ពុជាហើយប្រទេសចិនក៏បានក្លាយជា ទីផ្សារនាំចូលអង្ករធំបំផុតរបស់ប្រទេសកម្ពុជា។ សូមរំលឹកថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករ ចំនួន៣៩៨ ៥៨៦តោន មានការកើនឡើងចំនួន ៩៣២២តោន បើប្រៀបធៀបទៅនឹងការនាំចេញ៩ខែ ឆ្នាំ២០១៨ ខណៈចិនជាប់លំដាប់ថ្នាក់ទី១ ។ យោងតាមរបាយការណ៍ របស់ក្រសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា ការនាំចេញទៅកាន់ទិសដៅចំនួន ៥៣ប្រទេស ក្នុងនោះ ប្រទេសចិនលំដាប់ទី១ (១៥៧៧៩៣តោន) , បារាំងលំដាប់ទី២ (៥៣៧២៣តោន) , ហ្គាបុងលំដាប់ទី៣ (២១៦៨២តោន) , ម៉ាឡេស៊ីលំដាប់ទី៤ (២០៥៩៩តោន) , ប្រ៊ុយណេលំដាប់ទី៥ (១៦១២៧តោន) , ដឺឡែនលំដាប់ទី៦(១៤៧២៥តោន) , អូស្ដ្រាលីលំដាប់ទី៧ (១៤៥២៩តោន) , អេស្ប៉ាញលំដាប់ទី៨ (១០០៨៩តោន) ,អង់គ្លេសលំដាប់ទី៩ (៩៥៧៩តោន) និងវៀតណាមលំដាប់ទី១០ (៨៦០៥តោន) ៕
ភ្នំពេញ៖ បើតាមកាសែតញូវយ៉កតែម នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ប្រជាជនបីដងច្រើនជាងចំនួន ដែលបានគណនាពីពេលមុន នឹងត្រូវរងប៉ះពាល់ដោយសារ ការទ្បើងកំពស់ទឹកសមុទ្រដល់ឆ្នាំ២០៥០ ហើយទីក្រុងធំៗមួយចំនួន របស់ពិភពលោកអាចនឹងត្រូវរលាយបាត់។ ការសិក្សាស្រាវជ្រាវថ្មីបានបង្ហាញពី របៀបគណនាមួយប្រាកដប្រជាជាងមុន តាមរយៈផ្កាយរណប និងផលប៉ះពាល់លើតំបន់មួយចំនួនដែលឆ្លុះបញ្ចាំងថា តួលេខលើកមុនសុទិដ្ឋិនិយមជ្រុល។ តួលេខថ្មីបានបង្ហាញថា ប្រជាជនប្រមាណ ១៥០លាននាក់ កំពុងរស់នៅលើដីដែលនឹងត្រូវឋិតនៅក្រោមទឹកសមុទ្រ ពេលជោរនាពាក់កណ្តាលសតវត្សរ៍នេះ ៖...
ភ្នំពេញ៖ ស្របពេលប្រតិបត្តិការ ស្វែងរកនារីជនជាតិបរទេសម្នាក់ដែលបាត់ខ្លួននៅលើកោះរ៉ុង បានធ្វើឡើងយ៉ាងសស្រាក់សស្រាំទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសអស់ ជាច្រើនថ្ងៃកន្លងមកនេះ ស្នងការនគរបាល ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា រហូតមកពេលនេះកម្លាំង សង្រ្គោះមិនទាន់មានតម្រុយនោះទេ ។ ជុំវិញបញ្ហាទាំងនេះ លោក ជួន ណារិន្ទ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៣១...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភានាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ លោក Juan de Jesús Hidalgo-Gato Pérez ឯកអគ្គរដ្ឋទូតគុយបាចប់អាណត្តិបានវាយតម្លៃ និងទទួលស្គាល់ការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក្រោយការដឹកនាំរបស់ រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ។ លោកទូតបានកត់សម្គាល់ថា អំឡុងពេលបេសកកម្មលោកបានជំរុញឲ្យទំនាក់ទំនង និងកិច្ចសហប្រតិ...
បរទេស៖ កងកម្លាំងទ័ពអាកាស របស់ប្រទេសរុស្ស៊ីនិងប្រទេសអេហ្ស៊ីប តាមសេចក្តីរាយការណ៍ បានធ្វើការចូលរួមនៅក្នុងសហសមយុទ្ធហ្វឹកហាត់មួយ នៅក្នុងប្រទេសអេហ្ស៊ីប ហើយនេះគឺជា សញ្ញាមួយនៃការវិវត្តចម្រើនឡើង នៃការចូលរួមរបស់រុស្ស៊ី នៅលើទ្វីបអាហ្វ្រិក។ ក្រសួងការពារជាតិនៃប្រទេសអេហ្ស៊ីប បានហៅសមយុទ្ធនេះ ថាជាសហប្រតិបត្តិការចម្រុះ រវាងកងទ័ពអាកាសអេហ្ស៊ីបនិងរុស្ស៊ី ដែលឆ្លុះបញ្ចាំងនូវចំណងមិត្តភាព និងសហប្រតិបត្តិការយុទ្ធសាស្ត្រ ដ៏ស៊ីជម្រៅនៃប្រទេសទាំងពីរ នៅក្នុងវិស័យនានាជាច្រើន។ គួរបញ្ជាក់ថា សហសមយុទ្ធយោធា Arrow of...
បរទេស៖ យោធារបស់ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ នៅក្នុងពេលបច្ចុប្បន្ននេះ កំពុងតែត្រៀមរៀបចំនិងធ្វើតេស្តសាកល្បងយ៉ាងសកម្ម នូវមីស៊ីលផ្លោងនានា ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើ ទំនើបកម្មសព្វាវុធរបស់ខ្លួន រួមមានទាំងមីស៊ីលមួយ ដែលបានបាញ់តេស្តជាលើកដំបូង នៅថ្ងៃពុធសប្ដាហ៍នេះ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅរាត្រីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា មន្ត្រីជំនាញរុស្ស៊ីបាននិយាយថា ក្រសួងការពារជាតិបាន បាញ់តេស្តសាកល្បងមីស៊ីល Bulava មួយគ្រាប់ ពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ Knyaz Vladimir នៅក្នុងអំឡុងពេលសាកល្បងនៅសមុទ្រស។ ចំណែកកាសែតរុស្ស៊ី ឈ្មោះ Moscow Times បានរាយការណ៍នៅថ្ងៃពុធថា ប្រទេសរុស្ស៊ីក៏កំពុងតែគ្រោង ធ្វើតេស្តយ៉ាងតិចបំផុតចំនួន ៥នៅឆ្នាំក្រោយ សម្រាប់មីស៊ីល Sarmat ថ្មី ឬក៏មីស៊ីលនុយក្លេអ៊ែ Satan-2 ដែលបំពាក់ដោយក្បាល គ្រាប់លឿនជាងសម្លេងជាច្រើន ដើម្បីគេចពីប្រព័ន្ធការ៕ ប្រែសម្រួល៖ ប៉ាង កុង
ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានលើកឡើងថា ករណីបាត់ខ្លួននារីជនជាតិអង់គ្លេសម្នាក់ ឈ្មោះ Amelia Bambridge នៅលើកោះរ៉ុងសន្លឹម ក្នុងខេត្តព្រះសីហនុ អាចនឹងប៉ះពាល់ ដល់វិស័យទេសចរណ៍នៅកម្ពុជា ។ នារីដែលបាត់ខ្លួនឈ្មោះ Amelia Bambridge កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ សញ្ជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ៥៣១៨៩០៨៣៣ បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅ កោះរ៉ុង នៅម៉ោង ៥ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មកដល់កោះរ៉ុងនៅម៉ោង ៦ល្ងាច។ នាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨និង១៥នាទីយប់ ថ្ងៃខែឆ្នាំដដែល ក្នុងគោលបំណងទេសចរណ៍ ។ មុនបាត់ខ្លួន គេបានប្រទះឃើញនារីនោះ លើកចុងក្រោយនៅម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃ២៤ តុលា ក្នុងពិធីជប់លៀងមួយនៅឆ្នេរកោះរ៉ុង (Police Beach) ក្រោយមកក៏បាត់ដំណឹងតែម្តង ។ ក្រោយការបាត់ខ្លួន កងកម្លាំងមានសមត្ថកិច្ចជាច្រើននាក់ បានចេញប្រតិបត្តិការតាមរក នៅលើផ្ទៃសមុទ្រផងដែរ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃ៣១ តុលា បានឲ្យដឹងថា “ការបាត់ខ្លួនស្ត្រីបរទេសជនជាតិអង់គ្លេសឈ្មោះ Amelia Bambridge កំពុងត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិយកចិត្តទុកដាក់ខ្លាំង។ បញ្ហានេះ អាចនឹងនាំមកនូវផលប៉ះពាល់អវិជ្ជមានថែមទៀត ដល់វិស័យទេសចរណ៍នៅកម្ពុជា ជាពិសេស នៅខេត្តព្រះសីហនុ” ។ បន្ថែមពីនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សាទរចំពោះការខិតខំ ប្រឹងប្រែងរបស់អាជ្ញាធរ ក្នុងការស្វែងរកជនបាត់ខ្លួន។សង្ឃឹមថា នឹងមានព័ត៌មានជាវិជ្ជមាន ដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរ ដែលនេះជាកាតព្វកិច្ចសំខាន់របស់អាជ្ញាធរដែលជាការចូលរួម ចំណែកមួយដ៏សំខាន់ ក្នុងការលើកស្ទួយវិស័យ ទេចរណ៍នៅកម្ពុជា ។ ក្នុងករណីនេះដែរ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៣១តុលា ថា រហូតមកដល់ពេលនេះ នារីជនជាតិបរទេស ដែលបាត់ខ្លួននៅលើកោះរ៉ុង មិនទាន់មានតម្រុយឡើយ ខណៈភាគីពាក់ព័ន្ធទាំងអស់ កំពុងរកគ្រប់វិធីសាស្ដ្រ ក្នុងការស្វែងរក ៕ ដោយ៖ អេង ប៊ូឆេង
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាក់នៅព្រឹកថ្ងៃទី៣១ ខែ តុលានេះថា រហូតមកដល់ពេលនេះសមត្ថកិច្ច គ្រប់គ្រងស្ថានភាពអគ្គីភ័យ ដែលឆេះតូបលក់ផ្លែឈើយ៉ាងសន្ធោសន្ធៅ ក្រោយផ្សារលើក្រុងព្រះសីហនុ (ក្បែរផ្សារចិន) ខេត្តព្រះសីហនុបាន ៩០% ហើយ ខណៈតូបលក់ផ្លែឈើ ១៥តូបត្រូវខូចខាតទាំងស្រុង និងមិនមានរាលដាលប៉ះពាល់ ដល់ផ្ទះប្រជាពលរដ្ឋនោះទេ។ ឧត្តមសេនីយ៍ទោ ជួន...
ភ្នំពេញ៖ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានបញ្ជាក់ថា បងប្អូនពលករខ្មែរនៅក្នុងប្រទេសថៃ កំពុងបម្រើការងារតាមធម្មតាពុំមានការធ្វើដំណើរវិលត្រឡប់ ទៅប្រទេសកម្ពុជាជាគំហុក ដូចការបំភ្លៃព័ត៌មាន របស់ក្រុមប្រឆាំងនោះទេ ។ សូមរំលឹកថា កាលពីពេលថ្មីៗនេះ ក្រុមប្រឆាំងបានយករូបភាព និងឃ្លីបវីដេអូចាស់ៗ អំពីការចុះត្រួតពិនិត្យ ពលករបរទេសរបស់អាជ្ញាធរថៃ និងការធ្វើដំណើរឆ្លងកាត់ព្រំដែនវិលត្រឡប់ ទៅចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ របស់បងប្អូនពលករនាពេលកន្លងមក មកធ្វើការផ្សព្វផ្សាយឡើងវិញនៅក្នុងបណ្ដាញសង្គម ក្នុងគោលបំណងបង្កការភ្ញាក់ផ្អើល និងអូសទាញឱ្យបងប្អូនពលករ...