ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» នៅទីក្រុងបាងកក ពីថ្ងៃទី២ ដល់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៣០ តុលានេះ...
បរទេស៖ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង បានច្រានចោលសំណើកូរ៉េខាងត្បូងសុំពិភាក្សា ស្តីពីអនាគតនៃបរិវេណអគារទេសចរណ៍រួមគ្នា ដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះបានបញ្ជាឲ្យរុះរើចោល។ កាលពីថ្ងៃចន្ទ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង ដែលគ្រប់គ្រងលើផ្នែកចំណងមិត្តភាព ជាមួយកូរ៉េខាងជើងនោះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួនបានស្នើឲ្យមានកិច្ចពិភាក្សាគ្នាជាមួយ ប្រទេសកូរ៉េខាងជើង ស្តីពីវិធីគ្រប់គ្រងអគារទេសចរណ៍ទាំងនោះ។ ប៉ុន្តែក្រសួងបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ នាថ្ងៃអង្គារនេះថា មន្ត្រីនៃប្រទេសកូរ៉េខាងជើង បានធ្វើការបដិសេធច្រានចោលនូវគំនិតនោះ និងបាននិយាយថា ពួកគេនឹងត្រឹមតែពិភាក្សាអំពីបញ្ហា តាមរយៈការដោះដូរឯកសារគ្នាតែប៉ុណ្ណោះ៕ ប្រែសម្រួល៖ ប៉ាង កុង
Santiago: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី២៩ខែតុលានេះបានឲ្យដឹងថា ប្រធានាធិបតីឈីលីលោក Sebastian Pinera កាលពីថ្ងៃចន្ទម្សិលមិញនេះបានប្រកាសប្តូរតំណែងជំនួស រដ្ឋមន្រ្តីចំនួនប្រមាណជា៨ រូបដើម្បីឆ្លើយតបនឹងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលដែលកំពុងបន្ត។ លោក Pinera បានថ្លែងនៅក្នុងពិធីមួយ នៅឯទីស្នាក់ការប្រធានាធិបតីថារដ្ឋាភិបាល របស់យើងបានទទួលស្គាល់ដឹងលឺនិងការស្នើសុំយ៉ាងច្បាស់ របស់ប្រជាជនឈីលី ដើម្បីឲ្យមានសាមគ្គីភាពគ្នាហើយគឺ សមទៅនឹងអ្វីដែលយើងគួរតែ ទទួលបានពីប្រទេសមួយ ដែលមានស្មើភាពគ្នានេះ ។ ក្នុងរដ្ឋមន្ត្រីទាំង៨រូបដែលត្រូវបាន ផ្លាស់ចេញមានដូចចារដ្ឋមហាផ្ទៃរដ្ឋមន្ត្រហិរញ្ញវត្ថុ រដ្ឋមន្ត្រីទទួលកិច្ចការងារ ប្រធានាធិបតីរដ្ឋមន្ត្រីសេដ្ឋកិច្ច ការងារធនធានជាតិ និងរដ្ឋមន្ត្រីកីឡាករផងដែរ។ ប្រជាជនប្រមាណ ១,២លាននាក់ បានធ្វើដំណើរតាមដងផ្លូវនៅកណ្តាលទីក្រុង Santiago កាលពីថ្ងៃសុក្របន្ទាប់ពីការធ្វើបាតុកម្មមួយសប្តាហ៍ ប្រឆាំងនឹងប្រាក់សោធន ដែលមានទំហំតិចនិងគុណភាព ទាបនៃប្រព័ន្ធអប់រំព្រមទាំង បញ្ហាសុខាមាលភាពជាពិសេសបញ្ហានៃការចំណាយខ្ពស់ ទៅលើសេវាកម្ម មូលដ្ឋានផងដែរ៕ ប្រែសម្រួល: ស៊ុន លី
ភ្នំពេញ៖ លោក យឹម ស៊ីណន អតីតមេយុវជនរបស់គណបក្សសង្រ្គោះប្រចាំកូរ៉េខាងត្បូងប្រកាសថា មិនលើកម្រាមដៃ៩ ក្នុងការគាំទ្រមាតុភូមិនិវត្តលោក សម រង្ស៊ីនាថ្ងៃ៩ វិច្ឆិកា ខាងមុខ។ ដោយអះអាងថា សុខចិត្តដើរតាមក្រោយរបស់ ក្រុមយុវជនមួយក្រុមទៀតឈ្មោះថា CNRPO។ លោក យឹម ស៊ីណន បានលើកឡើងក្នុងហ្វេសប៊ុក កាលពីថ្ងៃ២៩ តុលា ថា...
ភ្នំពេញ៖ ចេញពីទីក្រុងប៉ារីស ប្រទេសបារាំង នារាត្រីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ លោក សម រង្ស៊ី បានអំពាវនាវ ទៅកាន់សហគមន៍អន្តរជាតិ ស្តីពីមាតុភូមិនិវត្តន៍ របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ថ្ងៃ៩ វិច្ឆិកា ដើម្បីឲ្យជួយធានាសន្តិភាព និងសេរីភាព ជូនប្រជារាស្ត្រខ្មែរ។ សេចក្តីអំពាវនាវរបស់លោក សម រង្ស៊ីបន្តថា “ក្រោយពីបាននិរទេសខ្លួនច្រើនឆ្នាំមកហើយ...
ភ្នំពេញ៖ នៅរាត្រីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅដល់វត្តសន្សំកុសល ដើម្បីចូលរួមពិធីបុណ្យសព សម្តេចព្រះធម្មលិខិត លាស់ ឡាយ ព្រះចៅអធិការវត្តសន្សំកុសល។ សម្តេចព្រះធម្មលិខិត លាស់ ឡាយ ព្រះចៅអធិការវត្តសន្សំកុសល បានទទួលព្រះអនិច្ចធម្ម (សុគត) នៅរសៀលថ្ងៃទី២៩ ខែតុលា...
ពោធិ៍សាត់៖ ជនរងគ្រោះម្នាក់បានស្លាប់់ បាត់បង់ជីវិតនៅនឹង កន្លែងកើតហេតុ ខណះដែលជនរងគ្រោះកំពុង ជិះម៉ូតូស្របទិសគ្នានៅ តាមបណ្តោយផ្លូវជាតិលេខ៥ ហើយត្រូវរត់យន្តមិនស្គាល់ម៉ាក មួយគ្រឿងបើកបរយ៉ាងលឿន បុកចំពេញទំហឹងបណ្តាល អោយជនរងគ្រោះស្លាប់ បាត់បង់ជីវិតភ្លាមៗ នៅនិងកន្លែងកើតហេតុកាល ពីវេលាម៉ោង៦៖៣០នាទីល្ងាចថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៩ ស្ថិតនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៨-១៧៩ ក្នុងភូមិកែវមុន្នី សង្កាត់ព្រៃញី...
បរទេស: The Guardian ចេញផ្សាយនៅថ្ងៃអង្គារ ទី២៩ ខែតុលានេះ បានឲ្យដឹងថាក្រុមឧទ្ទាមឃឺដនៅក្នុង ប្រទេសស៊ីរីបានអះអាងថា ពួកគេជាអ្នកដែលបានចាត់ចែង ចារកម្មពិសេសម្នាក់ដើម្បីចូលទៅ កាន់ទីតាំងលាក់ខ្លួនរបស់ មេដឹកនាំអ៊ីស្លាមនិយម Abu Bakr al Baghdadi និងលួចបានខោក្នុងរបស់ មេដឹកនាំរដ្ឋអ៊ីស្លាមរូបនេះ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់គាត់ហើយ បន្ទាប់មកបានជួយដឹកនាំ ទាហានអាមេរិកទៅកន្លែង លាក់ខ្លួនរបស់គេនៅស៊ីរី។...
បរទេស: មេដឹកនាំហ្វីលីពីនលោក Rodrigo Duterte កាលពីថ្ងៃចន្ទទី២៨ ខែតុលាម្សិលមិញបានបង្ហាញ នូវអារម្មណ៍មិនសប្បាយចិត្តខ្លាំង ជាមួយនឹងពាក្យទិះតៀន ជាបន្តបន្ទាប់ទៅលើការអនុវត្តច្បាប់ របស់លោកប្រឆាំងទៅនឹង បញ្ហាគ្រឿងញៀន ក្នុងប្រទេសដោយបានទាំងនិយាយថា នឹងលាលែងចេញពីតំណែង ដើម្បីឲ្យអនុប្រធានាធិបតីលោកស្រីLeni Robredo ដើម្បីសាកល្បងបំពេញការងារ នេះម្តង។ ប្រធានាធិបតី ត្រូវបានគេមើលឃើញថាកំពុងមាន ទំនាក់ទំនងមិនសូវល្អឡើយ ជាមួយមេដឹកនាំប្រឆាំង លោកស្រីRobredo...
ភ្នំពេញ : សម្តេចព្រះធម្មលិខិត លាស់ ឡាយ ព្រះចៅអធិការវត្តសន្សំកុសល បានសុគតនៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ ដោយព្រះជរាពាធក្នុងព្រះជន្ម ១០៦ព្រះវស្សា។