វាសនាមនុស្ស ប្រែប្រួលមិនទៀងទាត់ ជូនជួបស៊យ ជូនជួបលាភសំណាង ដែលមិននឹកស្មានដល់ ជាក់ស្តែងដូចករណី លោក គង់នៅ ដែលរស់នៅក្នុងខេត្តកោះកុង បានបាត់ទូរស័ព្ទដៃ OPPO កាលពីសប្តាហ៍មុន តែបែរជាឈ្នះដំណើរកម្សាន្ត ទៅលេងក្រៅប្រទេស ដោយមិនដឹងខ្លួនវិញ។ លោក គង់ នៅ បានខិតខំស្វែងរក ទូរស័ព្ទដែលបានបាត់នោះ អស់ជាច្រើនថ្ងៃ ប៉ុន្តែរកយ៉ាងណា ក៏ពុំឃើញទាល់តែសោះ។ គាត់បានសម្រេចចិត្ត ទៅទិញទូរស័ព្ទថ្មី នៅហាងលក់ទូរស័ព្ទ OPPO។ ពេលទៅដល់ហាង លក់ទូរស័ព្ទដៃភ្លាម គាត់បាននិយាយប្រាប់អ្នកលក់ថា យកស៊េរីខ្ពស់បំផុត ហើយអ្នកលក់ក៏ណែនាំ គាត់ឲ្យជ្រើសយក OPPO Reno 2F និង Reno 2 ទាន់មានប្រូម៉ូសិនឆ្នាំថ្មីតម្លៃថ្មី កាដូថ្មី និង ឈ្នះដំណើរកម្សាន្ត ទៅលេងកោះភូកេត។ គិតមួយសន្ទុះ គាត់ក៏បានដកលុយខ្ទង់ 600ដុល្លារ ចេញពីហោប៉ៅខោ ទិញយក Reno 2 តម្លៃ $599 ដើម្បីយកហេងឆ្នាំថ្មី។ ប៉ុន្មានថ្ងៃបន្ទាប់ ស្រាប់តែ ក្រុមហ៊ុន OPPO បានខលទៅសួរគាត់ថា តើគាត់បានទិញទូរស័ព្ទ OPPO Reno 2 ស៊េរីមែនទេ? ហើយគាត់ក៏ឆ្លើយតបវិញថា បាទពិតមែនហើយ! ស្រាប់តែខាងក្រុមហ៊ុនបានប្រាប់ថា គាត់បានឈ្នះរង្វាន់ ទៅលេងកោះភូតេត ដ៏ស្រស់ស្អាតនៅក្រៅប្រទេស។ “ខ្ញុំមិនធ្លាប់ស្រមៃថា បានទៅដើរលេង ក្រៅប្រទេស ទាល់តែសោះ ស្រាប់តែ រសៀលបន្តិច ក្រុមហ៊ុន OPPO បានប្រាប់ថា ខ្ញុំបានឈ្នះរង្វាន់ ទៅលេងកោះភូតេត ហើយខ្ញុំពិតជាភ្ញាក់ផ្អើល និងសប្បាយចិត្តយ៉ាងខ្លាំង! មិនអស់ចិត្តខ្ញុំបានខលបញ្ជាក់ ក្រុមហ៊ុនម្តងទៀត! នេះមិនមែនជាសុបិន្ត តែវាជាការពិត” លោក គង់នៅបាន គូសបញ្ជាក់។ សូមរំលឹកថា ដើម្បីអបអរសាទរបុណ្យ Christmas ឆ្លងឆ្នាំសកល និងជាពិសេស ថ្លែងអំណរអរគុណអតិថិជន ចំពោះការគាំទ្រ រហូតជម្រុញឲ្យ OPPO ឈរលើចំណាត់ថ្នាក់លេខ១ នៅកម្ពុជា ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ផ្តល់កាដូថ្មី តម្លៃពិសេសថ្មី និងរង្វាន់ធំទៅលេងកោះភូកេតជាច្រើនសរុប 39 រង្វាន់ ដល់អតិថិជន OPPO Reno2...
ភ្នំពេញ ៖ គិតចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ ២០១៩ នេះ រដ្ឋាភិបាលអាមេរិក បានផ្តល់ហិរញ្ញប្បទាន ឥតសំណង ប្រមាណជា១៥០០លានដុល្លារ ដល់កម្ពុជា សម្រាប់អនុវត្តគម្រោង អភិវឌ្ឍន៍នានា ។ ក្នុងជំនួបជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអាមេរិកប្រចាំកម្ពុជា លោក អូន ព័ន្ធមុនីរ័ត្ន...
ភ្នំពេញ ៖ ការប្រើប្រាស់ប្រព័ន្ធអនឡាញ ដែលកំពុងពេញនិយម នាពេលបច្ចុប្បន្ន បានធ្វើឲ្យឧក្រិដ្ឋជន ឆ្លៀតឱកាស ប្រើប្រាស់ទាក់ទាញ ជនរងគ្រោះ ឲ្យចូលក្នុងអន្ទាក់របស់ខ្លួន និងគេចវេសពីសមត្ថកិច្ច ហើយឈានទៅបង្កើតជាបញ្ហាថ្មីៗ ដូចជាការជួញដូរមនុស្ស និងការរំលោភបំពាន ផ្លូវភេទជាដើម ។ នេះបើតាមប្រសាសន៍ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ...
ភ្នំពេញ៖ គម្រោងផ្ទះវីឡាលំហែរកាយ បែបទំនើប Forest Hamony លើកដំបូង នឹងត្រូវសាងសង់ឡើង លើផ្ទៃដី១៣ហិកតា នាខេត្តកំពត ក្រោមការវិនិយោគ របស់វិនិយោគិនមួយក្រុម ដែលបានចាប់ដៃសហការគ្នា បោះទុន១៨លានដុល្លារ ដែលទើបបើកដំណើរការ សាងសង់នៅដើមខែធ្នូ ឆ្នាំ២០១៩នេះ ស្ថិតនៅក្នុងភូមិផារី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត និងមានចម្ងាយត្រឹម ១៨គីឡូម៉ែត្រប៉ុណ្ណោះ...
ភ្នំពេញ ៖ អតីតមន្ត្រីគាំទ្របក្សប្រឆាំង៨រូប គ្រោងបង្កើតគណបក្សថ្មីមួយ ដើម្បីជួយទាមទារសិទ្ធិសេរីភាព លោក កឹម សុខា ។ សម្រាប់លោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា បានថ្លែងថា “អ្នកមានបំណងបង្កើតបក្សថ្មី គួរលើកពីគោលការណ៍ និងគោលនយោបាយជួយជាតិ កុំព្យាយាមភ្ជាប់ ជាមួយឈ្មោះរបស់អ្នកដទៃ”។ ករណីនេះដែរ...
កោះកុង : មន្ទីរសុខាភិបាលខេត្តកោះកុង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានរៀបចំប្រារព្ធទិវា ប្រយុទ្ធនិងជំងឺអេដស៍២ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ” ទាំងអស់គ្នាចូលជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់រីករាលដាល នៃមេរោគអេដស៍និងជំងឺអេដស៍” ដោយមានចូលរួម ក្រោមវត្តមានលោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង លោកវេជ្ជៈបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត...
ភ្នំពេញ៖ ដោយអនុលោមតាមនីតិវិធី របស់សហភាពអឺរ៉ុប នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីឆ្លេីយតបចុងក្រោយ ដេីម្បីឆ្លេីយតបចំពោះរបាយការណ៍ របស់ គណៈកម្មការអឺរ៉ុបពាក់ព័ន្ធនឹង EBA ដោយសង្ឃឹមថា អឺរ៉ុបនឹងពិចារណា ផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជាបន្តទៀត ។ គណៈកម្មការអឺរ៉ុប (EU) ទុកពេលឲ្យកម្ពុជា១ខែ ដើម្បីបញ្ចេញប្រតិកម្មតប...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញចូលរួម ក្នុងកម្មវិធី ទិវាជាតិប្រឆាំង ការជួញដូរមនុស្ស ១២ធ្នូ លើកទី១៣ នៅមជ្ឈមណ្ឌលមហាសន្និបាត កោះពេជ្រ ៕
ភ្នំពេញ៖ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វិស័យមូលបត្រ និងប្រសិទ្ធភាព ក្នុងការផ្សព្វផ្សាយ ព័ត៌មានក្នុងសម័យសេដ្ឋកិច្ចឌីជីថល និងការប្រកួតប្រជែងសរសេរអត្ថបទ ព័ត៌មានក្នុងវិស័យមូលបត្រកម្ពុជា” សម្រាប់អ្នកសារព័ត៌មាន លើកទី១០ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នាទីស្ដីការគណៈកម្មការមូលបត្រកម្ពុជា។ សិក្ខាសាលានេះក្នុងគោលបំណង ចែករំលែកចំណេះដឹងដល់អ្នកសារព័ត៌មាន អំពីការវិវត្តន៍វិស័យមូលបត្រនៅកម្ពុជា ប្រភពនិងសារៈសំខាន់នៃព័ត៌មាន សម្រាប់ការសម្រេចចិត្តវិនិយោគ ដែលជាកត្តាជំរុញឲ្យមានប្រសិទ្ធភាព...
សេអ៊ូល៖ អតីតរដ្ឋមន្រ្តីបង្រួបបង្រួម បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង អាចដកការហាមឃាត់របស់ខ្លួនលើការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយនៅចុងខែនេះ ខណៈកិច្ចពិភាក្សានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក នៅតែជាប់គាំងនៅឡើយ។ លោក Jeong Se-hyun បច្ចុប្បន្នជាអនុប្រធានប្រតិបត្តិក្រុមប្រឹក្សា បង្រួបបង្រួមជាតិ បានធ្វើការកត់សម្គាល់នេះ ចំពេលមានការសង្ស័យថា កូរ៉េខាងជើងអាចនឹងត្រៀម បាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប បន្ទាប់ពីធ្វើអ្វីដែលគេហៅថា ការធ្វើតេស្តដ៏សំខាន់មួយកាលពីចុងសប្តាហ៍ នៅទីតាំងបាញ់បង្ហោះផ្កាយរណបរបស់ខ្លួន។ ប្រទេសកូរ៉េខាងជើង...