វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មមួយ ផ្នែកជាមួយប្រទេសចិន នៅសេតវិមាននៅថ្ងៃទី ១៥ ខែមករា និងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង នៅថ្ងៃក្រោយ ដើម្បីចាប់ផ្តើមកិច្ចចរចា ពាណិជ្ជកម្មមួយផ្សេងទៀត ។ ប្រធានាធិបតីអាមេរិករូបនេះបានបន្ថែមថា ពិធីនេះនឹងប្រព្រឹត្តទៅនៅសេតវិមាន តំណាងជាន់ខ្ពស់នៃប្រទេសចិន នឹងមានវត្តមាននៅថ្ងៃក្រោយ...
WASHINGTON ៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើបុគ្គលជាច្រើននាក់ ដែលត្រូវបានគេសង្ស័យថា បានរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសចំនួន ៦ និងបានហាមឃាត់មនុស្ស ពីរនាក់ផ្សេងទៀត មិនឱ្យចូលសហរដ្ឋអាមេរិក រួមទាំងអតីតមន្រ្តីអារ៉ាប៊ីសាអូឌីត នៅប្រទេសតួកគី ចំពោះតួនាទី ដែលត្រូវបានចោទប្រកាន់ ករណីឃាតកម្ម លើអ្នកកាសែតអារ៉ាប៊ីសាអូឌីត លោក...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាងជើង បានបង្ហាញពីសមិទ្ធិផល សេដ្ឋកិច្ចរបស់ប្រទេសនៅឆ្នាំថ្មី បើប្រៀបធៀប ទៅនឹងឆ្នាំមុន នៅពេល ដែលបានកោតសរសើរ ចំពោះលក្ខណៈពិសេស ការទូត នៃការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនង ជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ នៅក្នុងអត្ថបទ ដែលមានចំណងជើងថា “ឆ្ពោះទៅរកថ្ងៃស្អែកដ៏អស្ចារ្យស្មារតី នៃជ័យជម្នះ របស់យើងនឹងកើនឡើង!” កាសែតផ្លូវការ Rodong...
បរទេស:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១ ខែមករា បាតុកររាប់រយនាក់ ដែលបានចូលរួមក្នុងការកាន់ទុក្ខ ចំពោះសមាជិក Hashd Shaabi ដែលត្រូវបានសម្លាប់ ដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ បាននាំគ្នាវាយលុកចូល ទៅដល់ស្ថានទូតអាមេរិក នៅទីក្រុងបាកដាត កាលពីថ្ងៃម្សិលមិញ។ មន្ត្រីអនាមិកម្នាក់ មកពីក្រសួងមហាផ្ទៃអ៊ីរ៉ាក់ បានប្រាប់ស៊ីនហួ ក្រុមបាតុករបានចូលទៅតំបន់ ដែលត្រូវបានគេហៅឈ្មោះថាGreen Zone...
ភ្នំពេញ ៖ ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង បានប្រកាសឲ្យសាធារណជន ជាពិសេសប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅកូរ៉េ ឲ្យបានដឹងថា ចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ស្ថានទូតនឹងធ្វើការផ្លាស់ប្តូរទីតាំង ទៅកាន់អគារការិយាល័យថ្មី ។ ទូតក៏បានប្រកាសថា ពលរដ្ឋធ្វើដំណើរ តាមរថភ្លើងខ្សែលេខ1 시청역 ច្រកចេញលេខ ៨...
សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ទំនងជារំលងសុន្ទរកថាឆ្នាំថ្មី ដែលលោកបានថ្លែងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣ មក ខណៈដែលសាររបស់លោក ត្រូវបានបង្ហាញតាមរយៈរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃកិច្ចប្រជុំដ៏កម្រមួយ របស់គណបក្សពលករ កំពុងកាន់អំណាច។ លោកគីម ជុងអ៊ុន បានប្រើសុន្ទរកថាប្រចាំឆ្នាំរបស់លោក នៅថ្ងៃដំបូងនៃខែមករា ដើម្បីគូសបញ្ជាក់អំពីអាទិភាព នៃគោលនយោបាយសម្រាប់ឆ្នាំថ្មី ដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ របស់ប្រទេសមួយនេះ។ ប៉ុន្តែនៅឆ្នាំនេះទូរទស្សន៍រដ្ឋ...
បរទេស៖ លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បាននិយាយថា លោកបានមើលឃើញថា គ្មានហេតុផលអ្វី ដែលត្រូវប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្ត ក្នុងការផ្អាកការសាកល្បង នុយក្លេអ៊ែរ និងមីស៊ីល រយៈចម្ងាយឆ្ងាយទៀតនោះទេ ហើយលោកនឹងបង្ហាញនូវ“ អាវុធយុទ្ធសាស្ត្រថ្មី” ឆាប់ៗនេះ និងថែមទាំងបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានធ្វើឱ្យជាប់គាំង ពេលវេលា សម្រាប់ផលនយោបាយផ្ទាល់ខ្លួន ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ផ្សាយនៅថ្ងៃពុធនេះ។...
ម៉ានីល: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១ ខែមករានេះ បានឲ្យដឹងថា អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីន លោកRodrigo Duterte កាលពីថ្ងៃម្សិលមិញ បានថ្លែងស្តីបន្ទោសចំៗ ទៅលើសមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិកជាថ្មីម្តងទៀត ចំពោះអ្វីដែលលោកបានហៅវាថា ជាការជ្រៀតជ្រែកដ៏ខ្លាំងក្លា នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ហ្វីលីពីន។ អ្នកនាំពាក្យលោកSalvador Panelo បានចោទប្រកាន់ សមាជិកព្រឹទ្ធសភាអាមេរិក លោក Patrick...
វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានលើកឡើងពីការជឿជាក់ របស់លោកថា លោកគីម ជុងអ៊ុន នឹងប្រកាន់ខ្ជាប់ នូវការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការរំសាយ អាវុធនុយក្លេអ៊ែរ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងរូបនេះ បានគំរាមថា នឹងបញ្ចេញអាវុធយុទ្ធសាស្ត្រថ្មីមួយ ឲ្យអាមេរិកមើល។ យោងតាមរបាយការណ៍អាងមួយ លោកប្រធានាធិបតី ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅឯរមណីយដ្ឋាន Mar-a-Lago...
ភ្នំពេញ៖ ក្នុងកិច្ចពិភាក្សាការងារ រវាងរដ្ឋបាលធានីភ្នំពេញ និងក្រុមការងារអន្តរក្រសួង ស្តីពីចុះសិក្សាទំរង់បែបបទ និងនីតិវិធី នៃការផ្តល់សេវា ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃបានកំណត់យករាជធានី-ខេត្តចំនួន៤ដើម្បីសិក្សា ពីនីតិវិធីផ្តល់សេវាដីធ្លីឡើងវិញ នៅថ្នាក់ក្រោមជាតិតាម ការិយាល័យច្រកចេញ-ចូលតែមួយ ដើម្បីធានាផ្តល់សេវាឲ្យប្រជាពលរដ្ឋ កាន់តែងាយស្រួល ពិសេសបង្កើនចំណូលចូលថវិកាជាតិ ។ រាជធានី-ខេត្តទាំងនោះរួមមាន៖...