ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ៖ លោក គីម ជុងអ៊ុន នឹងគោរពាក្សសម្ដី ក្នុងការរំសាយ អាវុធនុយក្លេអ៊ែរ

វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានលើកឡើងពីការជឿជាក់ របស់លោកថា លោកគីម ជុងអ៊ុន នឹងប្រកាន់ខ្ជាប់ នូវការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការរំសាយ អាវុធនុយក្លេអ៊ែរ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងរូបនេះ បានគំរាមថា នឹងបញ្ចេញអាវុធយុទ្ធសាស្ត្រថ្មីមួយ ឲ្យអាមេរិកមើល។

យោងតាមរបាយការណ៍អាងមួយ លោកប្រធានាធិបតី ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅឯរមណីយដ្ឋាន Mar-a-Lago របស់លោកនៅរដ្ឋ Florida ថា“ ខ្ញុំគិតថាលោកប្រធាន គីម ជាមនុស្សគោរពពាក្យសម្ដី” ។

ដោយដកស្រង់សម្តី ប្រធានាធិបតីបានបញ្ជាក់ថា “ យើងបានចុះកិច្ចសន្យានិយាយ ពីការរំសាយអាវុធនុយក្លេអ៊ែរ នេះគឺជាប្រយោគទី ១ គឺការរំសាយអាវុធនុយក្លេអ៊ែរ ដែលបានធ្វើនៅក្នុងប្រទេសសឹង្ហបុរី” ៕

ដោយ ឈូក បូរ៉ា

To Top