ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ទំនងជាមិនថ្លែងសុន្ទរកថា សម្រាប់ឆ្នាំ២០២០ នោះទេ

សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ទំនងជារំលងសុន្ទរកថាឆ្នាំថ្មី ដែលលោកបានថ្លែងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣ មក ខណៈដែលសាររបស់លោក ត្រូវបានបង្ហាញតាមរយៈរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃកិច្ចប្រជុំដ៏កម្រមួយ របស់គណបក្សពលករ កំពុងកាន់អំណាច។

លោកគីម ជុងអ៊ុន បានប្រើសុន្ទរកថាប្រចាំឆ្នាំរបស់លោក នៅថ្ងៃដំបូងនៃខែមករា ដើម្បីគូសបញ្ជាក់អំពីអាទិភាព នៃគោលនយោបាយសម្រាប់ឆ្នាំថ្មី ដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ របស់ប្រទេសមួយនេះ។

ប៉ុន្តែនៅឆ្នាំនេះទូរទស្សន៍រដ្ឋ មិនបានផ្សាយអំពីសុន្ទរកថា ដែលនឹងកើតឡើងនោះទេ ហើយកាសែតសំខាន់ របស់កូរ៉េខាងជើង Rodong Sinmun ក៏មិនបានយករបាយការណ៍ ស្តីពីសុន្ទរកថារបស់លោកគីម នៅក្នុងការបោះពុម្ពថ្ងៃពុធនេះដែរ ដែលវានេះជាករណីដំបូង ចាប់តាំងពីឆ្នាំ ២០១៣ ៕ ដោយ៖ ឈូក បូរ៉ា

To Top