ព័ត៌មានអន្តរជាតិ

អាមេរិក-ចិន នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មនៅថ្ងៃទី ១៥ ខែមករា ហើយលោក ត្រាំ ទំនងជាទស្សនកិច្ច ក្រុងប៉េកាំង

វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មមួយ ផ្នែកជាមួយប្រទេសចិន នៅសេតវិមាននៅថ្ងៃទី ១៥ ខែមករា និងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង នៅថ្ងៃក្រោយ ដើម្បីចាប់ផ្តើមកិច្ចចរចា ពាណិជ្ជកម្មមួយផ្សេងទៀត ។

ប្រធានាធិបតីអាមេរិករូបនេះបានបន្ថែមថា ពិធីនេះនឹងប្រព្រឹត្តទៅនៅសេតវិមាន តំណាងជាន់ខ្ពស់នៃប្រទេសចិន នឹងមានវត្តមាននៅថ្ងៃក្រោយ ខ្ញុំនឹងទៅទីក្រុងប៉េកាំង ដែលជាកន្លែងដែលកិច្ចពិភាក្សា នឹងចាប់ផ្តើមនៅដំណាក់កាលទី ២!។

ការប្រកាសនេះធ្វើឡើង បន្ទាប់ពីប្រទេសទាំងពីរ បានបញ្ចប់កិច្ចព្រមព្រៀង ពាណិជ្ជកម្មមួយ ផ្នែកកាលពីពាក់កណ្តាលខែធ្នូ ដោយក្រុងវ៉ាស៊ីនតោន យល់ព្រម កាត់បន្ថយអត្រាពន្ធ ដែលមានស្រាប់ ដែលបានដាក់លើទំនិញ ចិនមួយចំនួនជាថ្នូរ នឹងការប្តេជ្ញាចិត្ត របស់ទីក្រុងប៉េកាំង ចំពោះការជំរុញយ៉ាងខ្លាំង ក្នុងការទិញកសិផលអាមេរិក ៕

ដោយ ឈូក បូរ៉ា

To Top