ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានសុំការសម្រេចពីក្រសួងមហាផ្ទៃ ដើម្បីរក្សាទុកការិយាល័យទេសចរណ៍ដែលមានស្រាប់ នៅតាមក្រុង-ស្រុក-ខណ្ឌ មួយចំនួន និងស្នើសុំបើកការិយាល័យទេសចរណ៍បន្ថែមទៀត នៅតាមក្រុង-ស្រុក-ខណ្ឌ ដែលមានសក្ដានុពលខ្លាំង និងចាំបាច់សម្រាប់វិស័យទេសចរណ៍ ខណៈមានការវាយតម្លៃឃើញថា ក្រុងទាំងអស់សុទ្ធតែចាំបាច់សម្រាប់វិស័យទេសចរណ៍។ នេះបើតាមការបញ្ជាក់ពីលោក ឌួង វីរៈ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការដឹកនាំការងារវិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងទេសចរណ៍ (គ.ដ.វ.វ) ក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីមុខងារ និងរចនាសម្ពន្ធរដ្ឋបាលក្រុង-ស្រុក- ខណ្ឌ...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត បានបញ្ជាក់ថា ក្នុងរយៈពេលប្រមាណជា២០ថ្ងៃ មន្រ្តីប៉ុស្តិ៍ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត បានចែកម៉ាស់ ដល់ភ្ញៀវទេសចរជាតិ-អន្ដរជាតិ ចំនួន ៣៦៩,៨៥០ ម៉ាស់។ ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៨...
បរទេស ៖ បុរសជនជាតិចិនម្នាក់ ដែលជាប់ចោទពីបទបំពាន ទណ្ឌកម្មសហរដ្ឋអាមេរិក និងជាប់ឃុំនៅ ក្នុងប្រទេសអាល្លឺម៉ង់ ទើបត្រូវបាន ដោះលែង និងវិលត្រឡប់ទៅកាន់ ប្រទេសអ៊ីរ៉ង់វិញ ក្រោយពីមានកិច្ច ខិតខំប្រឹងប្រែងការទូត ធ្វើឡើងដោយទីក្រុងតេអេរ៉ង់ នេះបើតាមសម្តីមន្ត្រីនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ ។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានដកស្រង់សម្តីមន្ត្រីនាំពាក្យ លោក Abbas Mousavi...
បរទេស ៖ កងទ័ពស៊ីរី បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានកាន់កាប់ បានទាំងស្រុង នូវក្រុងនានាជាច្រើន ក្នុងតំបន់ជនបទភាគ ខាងពាយព្យ នៃទីក្រុងអាឡេប៉ូ ហើយខ្លួននឹងបន្តពង្រឹងយុទ្ធនាការរបស់ខ្លួន ដើម្បីបោសសម្អាតពួកសកម្មប្រយុទ្ធ នៅគ្រប់ទីកន្លែងទាំងអស់ដែលពួកគេជួប ។ តាមសេចក្តីរាយការណ៍ ការវាយប្រហារតាមអាកាស នៅថ្ងៃចន្ទនេះ បានវាយចំលើក្រុង Darat Izza នៅជិតព្រំដែនប្រទេសតួកគី ស្ថិតនៅប្រហែល៣០គីឡូម៉ែត្រ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា នៅវៀតណាមខាងត្បូងបានផ្ទុះឡើងវិញ នូវជំងឺគ្រុនផ្ដាសាយបក្សី ដូច្នេះប្រជាពលរដ្ឋខ្មែរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារសុខភាព ដោយសារតែបញ្ហា ប្រែប្រួលអាកាសធាតុ ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិត បញ្ចប់ការសិក្សា ឆ្នាំ២០១៨-២០១៩ នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី១៨ ខែកុម្ភៈ...
ភ្នំពេញ ៖ ក្នុងខែមករា ឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ បានចំនួន៩៥៦,៧៦ប៊ីលានរៀល គិតជាដុល្លារ ប្រមាណជា២៣៩,១៩លានដុល្លារ ស្មើនឹង៨,២៩% នៃផែនការប្រចាំឆ្នាំ បើធៀបនឹងឆ្នាំមុន មានការកើនឡើង ចំនួន១២២,៩០ប៊ីលានរៀល (ប្រមាណជា៣០,៧៣លានដុល្លារ) ស្មើនឹង១៤,៧៤%។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីកិច្ចប្រជុំ បូកសរុបលទ្ធផល ប្រមូលចំណូលពន្ធ ប្រចាំខែមករា ឆ្នាំ២០២០ ព្រមទាំងលើកទិសដៅ...
ភ្នំពេញ ៖ ក្នុងន័យលេងសើច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា នៅថ្ងៃ៣១ ខែកុម្ភៈ ឆ្នាំ២០២០ ទើបកម្ពុជាមានឆ្លងជំងឺកូរ៉ូណាប្រភេទថ្មីនេះ ព្រោះសម្តេចថា តាំងពីផ្ទុះជំងឺនេះមក ពលរដ្ឋកម្ពុជាមិនទាន់ មានអ្នកណាឆ្លងនៅឡើយទេ ។ ជាមួយគ្នានេះ សម្តេចតេជោ បានប្រកាសថា មិនតបតទៅជាមួយបុគ្គលណាទេ ដែលពួកគេបាននិយាយក្នុងន័យញុះញង់...
បរទេស៖ យោងទៅតាមសេចក្តីរាយការណ៍ព័ត៌មាន បានឲ្យដឹងថា កិច្ចពិភាក្សាស្តីពីការចែកចេញថ្លៃចំណាយយោធា រវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង ទំនងជាមិនចប់ស្រេចបាច់ នៅត្រឹមខែមេសា ជាពេលដែលប្រារព្ធធ្វើការបោះឆ្នោតជាតិនៅកូរ៉េ។ ប្រភពការទូតកូរ៉េត្បូងមួយ ដែលប្រាប់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក ឈ្មោះ JoongAng Ilboបាននិយាយថា ពេលវេលាកំពុងតែអស់ ហើយកិច្ចចរចាគ្នា កំពុងតែកើនកម្តៅជាថ្មីម្តងទៀត ជាមួយសហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា ភាគីទាំងពីរ គឺសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង ចាំបាច់ត្រូវតែបំបាត់ភាពខុសគ្នា...
បរទេស៖ អង្គការសហប្រជាជាតិ បាននិយាយថា ភាគីទាំងពីរនៃសង្គ្រាមស៊ីវិល នៃប្រទេសយេម៉ែន នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នា ចំពោះគម្រោងដោះដូរ អ្នកទោសគ្នាទ្រង់ទ្រាយធំ ដែលពន្យារពេលជាយូរមកហើយ ស្របពេលមានការប្រយុទ្ធគ្នា កាន់តែតានតឹងឡើង រវាងរដ្ឋាភិបាលយេម៉ែន ដែលអន្តរជាតិទទួលស្គាល់ និងពួកឧទ្ទាមហូធី។ អង្គការសហប្រជាជាតិ បាននិយាយដូច្នេះថា គម្រោងនោះ នឹងជាការដោះដូរអ្នកទោសគ្នា ទ្រង់ទ្រាយធំលើកដំបូង រវាងភាគីទាំងពីរ ចាប់តាំងពីសង្គ្រាមចាប់ផ្តើម...