ព័ត៌មានជាតិ

ក្នុង១ខែកម្ពុជា ប្រមូលពន្ធជាង ២០០លានដុល្លារ

ភ្នំពេញ ៖ ក្នុងខែមករា ឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ បានចំនួន៩៥៦,៧៦ប៊ីលានរៀល គិតជាដុល្លារ ប្រមាណជា២៣៩,១៩លានដុល្លារ ស្មើនឹង៨,២៩% នៃផែនការប្រចាំឆ្នាំ បើធៀបនឹងឆ្នាំមុន មានការកើនឡើង ចំនួន១២២,៩០ប៊ីលានរៀល (ប្រមាណជា៣០,៧៣លានដុល្លារ) ស្មើនឹង១៤,៧៤%។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីកិច្ចប្រជុំ បូកសរុបលទ្ធផល ប្រមូលចំណូលពន្ធ ប្រចាំខែមករា ឆ្នាំ២០២០ ព្រមទាំងលើកទិសដៅ សម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋាពន្ធដារ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

សេចក្ដីប្រកាសបញ្ជាក់ថា បើធៀបនឹងខែមករាឆ្នាំ២០១៩ ចំណូលកត់ត្រា តាមប្រភេទ អ្នកជាប់ពន្ធក្នុងខែមករា ឆ្នាំ២០២០នេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងនោះអ្នកជាប់ពន្ធធំ កើនឡើងចំនួន១២,៩៨% , អ្នកជាប់ពន្ធមធ្យមកើនឡើងចំនួន៣៩,១២% និងជាពិសេសអ្នកជាប់ពន្ធតូច កើនឡើងចំនួន៦០៧,៩៧%៕ ដោយ៖ធី លីថូ

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×