ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ២ខែដើមឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករ ទៅកាន់សហភាពអឺរ៉ុប កើនឡើងជាង ២១,៧១% បើធៀបនឹងឆ្នាំ២០១៩។ ក្នុងឱកាស ទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតថ្មី នៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា...
ប៉េកាំង៖ ទីក្រុង វូហាន ដែលជាចំណុចកណ្តាលនៃការផ្ទុះវីរុសឆ្លងកូវីដ១៩ នៅខេត្តហ៊ូប៉ីភាគកណ្តាលនៃប្រទេសចិនបានបិទមន្ទីរពេទ្យ ជាបណ្តោះអាសន្នទាំង ១៦ កន្លែងរបស់ខ្លួន ដែលអគារទាំងនោះ បានប្រែក្លាយជាមន្ទីរពេទ្យបណ្តោះអាសន្ន ខណៈចំនួនអ្នកជំងឺកូវីដ១៩ បន្តធ្លាក់ចុះនៅក្នុងទីក្រុងនេះ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ទីរពេទ្យទាំងនោះ គឺត្រូវបានផ្លាស់ប្តូរពីកន្លែងសាធារណៈដូចជាមជ្ឈមណ្ឌលតាំងពិព័រណ៍ និងកន្លែងហាត់ប្រាណ កាលពីដើមខែកុម្ភៈ...
ប៉េកាំង៖ អ្នកជំនាញនិងអ្នកសិក្សាអន្តរជាតិ បាននិយាយថា ដំណើរត្រួតពិនិត្យរបស់ ប្រធានាធិបតីចិនលោក ស៊ីជីនពីង ទៅកាន់ទីក្រុងវូហាន កាលពីថ្ងៃអង្គារបានបង្ហាញពីការយកចិត្តទុកដាក់របស់លោក ចំពោះសុខភាពនិងសុវត្ថិភាពរបស់ប្រជាជន និងបានធានាដល់ពិភពលោក នៃទំនុកចិត្តរបស់ចិន ចំពោះជ័យជំនះចុងក្រោយ លើមេរោគឆ្លងកូវីដ១៩។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃអង្គារលោកស៊ី បានធ្វើដំណើរទៅទីក្រុងវូហានដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃជំងឺ នៅភាគកណ្តាលប្រទេសចិន...
រយៈពេល២ថ្ងៃដើម្បីធ្វើការ បូកសរុបការងារ – ផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងការងារផ្សព្វផ្សាយអប់រំ សំដៅបន្តពង្រឹងនិងបង្កើនប្រសិទ្ធភាពនៃការងារគ្រប់គ្រងសាធារណមតិ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងការបើកសិក្ខាសាលា ដែលមានការចូលរួមពីតំណាងជាថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងការងារបណ្តាញផ្សព្វផ្សាយសង្គមមកពីបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្តប្រមាណ១៥០រូប។...
ភ្នំពេញ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅល្ងាចថ្ងៃទី១១ ខែ មីនា ឆ្នាំ ២០២០នេះថាស្រ្តីជនជាតិអង់គ្លេស អាយុ៦៥ឆ្នាំដែលមានផ្ទុកជំងឺកូវីដ១៩នោះ ត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញដោយមានការឯកភាព សមីខ្លួន អង្គការសុខភាពពិភពលោក និងស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងបញ្ជាក់ថា”គឺបានបញ្ជូនទៅមន្ទីរពេទ្យនៅភ្នំពេញតាមសំណូមពររបស់សមីខ្លួនដែលជាអ្នកជំងឺ ក្រោមការសម្របសម្រួលរបស់អង្គការសុខភាពពិភពលោកនិងអង្គការCDCរបស់សហរដ្ឋអាមេរិកដោយមានការគាំទ្រពីស្ថានទូតអង់គ្លេស(ប្រចាំកម្ពុជា)ផងដែរ”។ ទាក់ទិនករណីនេះ លោក ...
ផ្តើមឆ្នាំ២០២០ ជម្ងឺរលាកសួតដោយ វីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) ត្រូវបានផ្ទុះឡើងក្នុងទីក្រុងអ៊ូហាន់ នៃខេត្តហ៊ូប៉ី ប្រទេសចិន និងត្រូវបានរីករាលដាល យ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិន ហើយរដ្ឋាភិបាលចិន បានយកចិត្តទុក ដាក់ខ្ពស់ចំពោះបញ្ហានេះ។ លោក Xi Jinping ប្រធានាធិបតីចិន បានអញ្ជើញដឹកនាំ និងចាត់ចែងដោយផ្ទាល់, លោក Li Keqiang នាយករដ្ឋមន្ត្រីចិន...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន តែតែងយកចិត្តទុកដាក់ ចំពោះបញ្ហាការងារច្រកចេញចូលតែមួយ ដើម្បីធ្វើយ៉ាងណាដោះស្រាយទុកលំបាក របស់ប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Pablo Chiho Kang...
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ នេះ នៅសាលប្រជុំធំ នៃ ប.ស.ស. ស្នាក់ការកណ្តាល រាជធានីភ្នំពេញ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា នាយកបេឡាជាតិ សន្តិសុខសង្គម បានអញ្ជើញជាធិបតីភាព ក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយ ជាមួយថ្នាក់ដឹកនាំ ដែលជាប្រធាន...
បរទេស៖ នៅថ្ងៃពុធនេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន ៦ ក្នុងស្រុក នៃការឆ្លងជំងឺកូរ៉ូណាវី (Covid-19) ទៅលើ ជនជាតិថៃ ៥ នាក់ និងសិង្ហបុរីម្នាក់ ដែលបានបង្កើនចំនួនករណីសរុបដល់ ៥៩ នាក់។ ក្នុងចំណោមករណីថ្មីទាំង ៦ នេះ មាន ២នាក់...
ភ្នំពេញ៖ លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានអះអាងថា បច្ចុប្បន្នមានតែធនាគារអេស៊ីលីដា តែមួយគត់ ដែលហ៊ានបោះផ្សាយ លក់មូលបត្រជាសាធារណៈ ឬមូលហៅថាមូលបត្រ កម្មសិទ្ធិមុនគេ ខណៈមានធានាគារផ្សេងទៀត មិនទាន់ហ៊ានលក់មូលបត្រកម្មសិទ្ធ របស់ខ្លួនឡើយ ដោយមានតែលក់ ជាមូលបត្របំណុលតែប៉ុណ្ណោះ។ ក្នុងកម្មវិធីបង្ហាញព័ត៌មានលម្អិត (Roadshow) ស្តីពីការបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិជាសាធារណៈ របស់ធនាគារ...