ភ្នំពេញ៖ ក្រុមហ៊ុនយូនីលីវឺរ (ខេមបូឌា) លីមីតធីត បានឧបត្ថម ផលិតផលចាំបាច់ ប្រើប្រាស់ប្រចំាថ្ងៃសំខាន់ៗ ដល់ក្រសួងសុខាភិបាល ក្នុងការគាំទ្រ ដល់កិច្ចខិតខំប្រឹង ប្រែងរបស់ ក្រសួងក្នុងការ ដោះស្រាយ បញ្ហា Covid-19 នៅកម្ពុជា។ ក្រុមហ៊ុន Unilever បានរៀបចំផលិតផល ចាំបាច់ចំនួន ៣,០០០ កញ្ចប់រួមមាន:...
បរទេស៖ក្រសួងសុខាភិបាលរបស់ ប្រទេសវៀតណាម តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទនេះ បានរាយការណ៍ពីករណីវីរុសកូរ៉ូណាថ្មីចំនួន ៥ករណីបន្ថែមទៀត ធ្វើឲ្យករណី ឆ្លងវីរុសថ្មីក្នុងប្រទេសនេះ បានឡើងដល់ចំនួន២៦៥ករណី ប៉ុន្តែរហូតមកទល់ពេលនេះ មិនមានករណីស្លាប់នោះទេ។ យោងតាមប្រភពព័ត៌មាន ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ការតេស្តរកមេរោគ ជិត១២២,០០០នាក់...
តូក្យូ៖នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូអាបេបានធ្វើឲ្យមាន ការឆ្លើយតបខឹងសម្បារពីអ្នកប្រើប្រាស់បណ្តាញសង្គម Twitter មួយចំនួន បន្ទាប់ពីបានចែក រម្លែកវីដេអូអំពីខ្លួនឯងអង្គុយនៅលើសាឡុងជាមួយ ឆ្កែរបស់លោក ដោយមាន ការផឹកតែ និងអាន ដោយមានសារប្រាប់ប្រជាជនឲ្យនៅផ្ទះយោងតាម ការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ “តើអ្នកគិតថាអ្នកជានរណា?” ក្លាយជានិន្នាការកំពូលនៅលើ បណ្តាញសង្គម Twitter ដោយអ្នកប្រើប្រាស់បាននិយាយថា សាររបស់លោកអាបេមិនអើពើនឹងស្ថានភាពលំបាករបស់អ្នកដែលកំពុងរកលុយក្នុងកំឡុងពេលផ្ទុះជំងឺនេះ។ វីដេអូរបស់លោកអាបេ ដែលបង្ហាញពីឆ្កែចិញ្ចឹមរបស់លោក...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយក្រុមការងារ នៅព្រឹកថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០២០ បាននាំអំណោយ យកទៅផ្ដល់ជូនភ្លាមៗ ដល់ប្រជាពលរដ្ឋចំនួន ៥ គ្រួសារ ដែលបានរុះរើផ្ទះដោយមានការភ័យខ្លាច ការបាក់ស្រុតច្រាំងទន្លេ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំ កាលពីវេលាទៀបភ្លឺថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០...
ភ្នំពេញ៖ បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តន៍ស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកល និងតំបន់ ក្រសួងធនធានទឹកនិងឧតុនិយម អះអាងថា នៅក្នុងឆ្នាំ២០២០នេះ អាចនឹងមានព្យុះកើតឡើងប្រមាណពី ២៤-២៦ ព្យុះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងពី ៤-៥ ព្យុះ ដែលកើតផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង ដែលនឹងធ្វើឲ្យកម្ពុជារងផលប៉ះពាល់ផងដែរ។ នេះបើយោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងធនធានទឹកនិងឧតុនិយម ស្ដីពី “ការព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២០” នៅថ្ងៃទី១៤ ខែមេសាឆ្នាំ២០២០។ សេចក្ដីជូនព័ត៌មានបញ្ជាក់ថា ផ្អែកទៅលើស្ថានភាពសីតុណ្ហភាព លើផ្ទៃសមុទ្រប៉ាស៊ីហ្វិក ក្បែរខ្សែអេក្វាទ័រ បានបង្ហាញឲ្យឃើញថាក្នុងឆ្នាំ២០២០នេះ កម្ពុជានឹងទទួលរងនូវឥទ្ធិពលពីបាតុភូត (Neutral) ដែលជាបាតុភូតអន្តរកាល ចន្លោះរវាងបាតុភូត El Nino (ក្តៅ) និង La Nina (ត្រជាក់)។ ចាប់ពីខែមេសា រហូតដល់ខែតុលា ឆ្នាំ២០២០ (រយៈពេល ៦ខែ) បាតុភូតធម្មជាតិដែលមាន ឥទ្ធិពលមកលើអាកាសធាតុ ព្រះរាជាណាចក្រកម្ពុជាមាន៖ បាតុភូត Neutral មាន ៦០% បាតុភូត El Nino មាន១០% និងបាតុភូត La Nina មាន៣០% នៅក្នុងខែតុលា។ សេចក្ដីជូនព័ត៌មានបន្ថែមថា សម្រាប់ រដូវវស្សាឆ្នាំ២០២០(គិតពីដើមរដូវវស្សា) នៅកម្ពុជាអាចនឹងចូលមកដល់លឿនជាងឆ្នាំ២០១៩ដែលជាប្រក្រតីភាពរដូវវស្សា តែងចាប់ផ្តើមនៅពាក់កណ្តាលខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀង ពីមធ្យមទៅបង្គួរដែលស្មើ ឬលើមធ្យមភាគច្រើនឆ្នាំ។ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នឹងអាចបន្តកើតមានច្រើននៅក្នុងខែឧសភា និងខែមិថុនាផងដែរ។ ចំណែកពាក់កណ្តាលរដូវវស្សា៖ នៅក្នុងខែសីហា និងខែកញ្ញា ភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អលើផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន ក្នុងនោះក៏នឹងអាចបណ្តាល ឲ្យខេត្តមួយចំនួន ដែលមានភូមិសាស្រ្តនៅទីទំនាបជាប់ក្បែរតំបន់ជួរភ្នំ តំបន់ខ្ពង់រាប និងតំបន់ជាប់នឹងផ្លូវទឹក ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ដែលបណ្តាលមកពីការធ្លាក់ភ្លៀងច្រើនលើសលប់ផងដែរ។ រីឯកចុងរដូវវស្សាវិញ៖ បណ្តាខេត្តនៅតំបន់ខ្ពង់រាប (រដូវវស្សាអាចនឹងបញ្ចប់ នៅក្នុងសប្តាហ៍ទី២ នៃខែវិច្ឆិកា) ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅមធ្យម។ ហើយបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ (រដូវវស្សាអាចនឹងបញ្ចប់ នៅក្នុងសប្តាហ៍ទី៣ នៃខែវិច្ឆិកា) ជាមួយនឹងបរិមាណ ទឹកភ្លៀងពីតិចទៅបង្គួរ និងកូនរដូវប្រាំង (អាចនឹងកើតមាននៅក្នុងសប្តាហ៍ទី២ នៃខែកក្កដា រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២០)៕ ដោយ៖ ធី លីថូ
ភ្នំពេញ ៖ កម្ពុជានឹងមានភ្លៀងធ្លាក់ តិចទៅច្រើន រាយប៉ាយនៅតំបន់មួយចំនួន រួមទាំងមានបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៥ ដល់២១ខែមេសា ។ នេះមើលតាមក្រសួងធនធានទឹក និងឧតុនិយម ។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមស្តីពីស្ថានភាព ធាតុអាកាស ចាប់ថ្ងៃទី១៥ដល់២១ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា...
ភ្នំពេញ ៖ កម្ពុជាជូនពរអាមេរិក ឲ្យទទួលបានជ័យជម្នះ ក្នុងការប្រយុទ្ធប្រឆាំង ជាមួយនឹងជំងឺរាតត្បាត ជាសកល កូវីដ-១៩ ខណៈលើសកលលោក កំពុងប្រឈមនឹងបញ្ហា ដែលមិនធ្លាប់មានពីមុនមក ហើយដែលបាន និងកំពុងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អាយុជីវិតប្រជាជន និងសេដ្ឋកិច្ចពិភពលោក។ យោងតាមលិខិត របស់អ្នកនាំពាក្យ ក្រសួងការ បរទេសកម្ពុជា ស្ដីពី ការឆ្លើយតបរបស់អ្នកនាំពាក្យ ក្រសួងការបរទេស...
សេអ៊ូល ៖ ការិយាល័យប្រធានាធិបតី បានប្រកាសថា ប្រទេសកូរ៉េខាងត្បូង នឹងបង្កើតក្រុមរដ្ឋាភិបាលស៊ីវិល ពិសេសមួយនៅក្នុងចលនា នៅសប្តាហ៍នេះ ដើម្បីគាំទ្រដល់ការបង្កើតវ៉ាក់សាំង ការពារមេរោគកូវីដ-១៩ និងការព្យាបាល។ អ្នកនាំពាក្យ លោកស្រី Yoon Jae-kwan របស់ការិយាល័យ ប្រធានាធិបតីបានឲ្យដឹងថា វាត្រូវបានរៀបចំឡើង ដើម្បីជួយសម្រួលដល់ការងារ តាមរយៈការពិនិត្យឡើងវិញ ដ៏ទូលំទូលាយ នៃស្ថានភាពដែលពាក់ព័ន្ធនិងដំណើរការ...
វ៉ាស៊ីនតោន៖ ក្រុមប្រឹក្សាសន្តិសុខជាតិ នៃសេតវិមាន បានឲ្យដឹងថាសហរដ្ឋអាមេរិក គាំទ្រប្រជាជនកូរ៉េខាងជើង និងប្រទេសដទៃទៀតដែលងាយរងគ្រោះដោយរោគរាតត្បាតកូវីដ-១៩ និងប្ដេជ្ញាផ្ដល់ជំនួយ។ សេចក្តីថ្លែងការណ៍របស់ NSC ត្រូវបានគេបង្ហោះលើ គណនីធ្វីតធ័ររបស់ខ្លួន រួមជាមួយតំណភ្ជាប់ទៅ នឹងសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយក្រសួង រតនាគារអាមេរិក កាលពីសប្តាហ៍មុន។ រតនាគារបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននៅតែបន្តអនុញ្ញាតឱ្យមានការលើកលែង ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ ដល់ប្រទេស...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា អាស៊ានត្រូវគិតគូរជា យុទ្ធសាស្ដ្រ ក្នុងការស្តារ និងជំរុញការងើបឡើងវិញ នូវកំណើនសេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកវីដ-១៩ ត្រូវបានបញ្ចប់ ហើយកម្ពុជាយល់ថា អាស៊ានត្រូវពន្លឿន ការអនុវត្តផែនការ និងយន្ដការ នានាដែលមានស្រាប់ ឲ្យបានលឿន ក៏ដូចជា...