ភ្នំពេញ ៖ ក្នុងសន្និសីទ សារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាល បញ្ជាក់ថា មិនមានអ្នកឆ្លងថ្មី នៃជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយ ក៏មិនមានដែរ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធាន គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានធ្វើការណែនាំឲ្យសមត្ថកិច្ច ត្រូវមានអាកប្បកិរិយា ត្រឹមត្រូវ ចំពោះប្រជាពលរដ្ឋខ្មែរ ខណៈមិនទាន់ពលរដ្ឋខ្មែរណាម្នាក់ ស្លាប់ដោយជំងឺកូវីដ-១៩។ ក្នុងពិធីប្រគល់រថយន្ដ ឲ្យស្នងការដ្ឋានគរបាលខេត្ត និងប្រគល់សម្ភារៈមួយចំនួន ដើម្បីការពារជំងឺ កូវីដ-១៩ នៅទីស្ដីការ...
បរទេស ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Jonhson ដែលជាបុគ្គលមួយរូប ក្នុងចំណោមមនុស្ស មានឋានៈខ្ពស់បំផុត ដែលតេស្តរកឃើញ ឆ្លងវីរុសកូរ៉ូណានោះ តាមសេចក្តីរាយការណ៍ បានចាកចេញពីមន្ទីរពេទ្យហើយ កាលពីថ្ងៃអាទិត្យ ស្របពេលដែលចំនួន អ្នកស្លាប់បណ្ដាលពីវីរុសនេះ កំពុងតែមានចំនួនថយ ចុះនៅទូទាំងពិភពលោក ។ នៅក្នុងវីដេអ៊ូឃ្លីបមួយ ដែលបង្ហោះលើអនឡាញ ធ្វើការកោតសរសើរ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បាននិងកំពុងធ្វើសន្និសីទសារព័ត៌មាន ស្ដីពី “បច្ចុប្បន្នភាពជំងឺ កូវីដ១៩”ថ្នៅងៃទី១៣ ខែមេសា ឆ្នាំ២០២០ នាទីស្ដីការក្រសួងសុខាភិបាល។ សន្និសីទសារព័ត៌មាននេះ មានគោលបំណងជម្រាបជូន ដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទូទាំងប្រទេស អំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ក៏ដូចជារាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះ និងការផ្តល់ព័ត៌មានស្តីពីវិធានការ ទប់ស្កាត់ នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបញ្ហាពាក់ព័ន្ធផងដែរ។ សូមបញ្ជាក់ថា...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន នឹងសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ប្រឆាំងនឹងវីរុសកូវីដ-១៩ នៅពេលដែលលោកចូលរួមក្នុងកិច្ចប្រជុំកំពូលវីដេអូនៅសប្តាហ៍នេះជាមួយមេដឹកនាំចិន ជប៉ុន និងរដ្ឋសមាជិកអាស៊ាន នៅសប្ដាហ៍នេះ។ លោក Yoon Jae-kwan អ្នកនាំពាក្យរងការិយាល័យប្រធានាធិបតីបានលេីកឡេីងថានៅក្នុងកិច្ចប្រជុំកំពូលវីដេអូអាស៊ានបូកបី (APT) នាពេលខាងមុខនេះអ្នកចូលរួមគ្រោងនឹងមានការពិភាក្សាលើមធ្យោបាយនានា ដើម្បីសម្របសម្រួលក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ- ១៩ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានខាងសង្គមនិងសេដ្ឋកិច្ច។ លោក មូនបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការថែទាំសុខភាពក្នុងតំបន់និងថែរក្សាបណ្តាញផ្គត់ផ្គង់សកល និងការផ្លាស់ប្តូរដែលទាក់ទងនឹងធុរកិច្ចចាំបាច់រវាងប្រទេសនានា៕ ដោយ...
រ៉ូម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ថា ចំនួននៃអ្នកស្លាប់ ដោយសារការឆ្លងរីករាល ដោយពីជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីតាលី បានកើនឡើង៦១៩នាក់ គិតត្រឹមថ្ងៃសៅរ៍ ដោយកើនឡើងពី៥៧០មួយថ្ងៃមុន និងចំនួននៃអ្នកឆ្លង បានកើនឡើងដល់៤.៦៩៤នាក់ ធៀបនឹងថ្ងៃមុនមាន៣.៩៥១នាក់ ។ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃ គឺខ្ពស់បំផុត...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់រថយន្ដជូន ស្នងការដ្ឋានគរបាលខេត្ត និងប្រគល់សម្ភារមួយចំនួន ដើម្បីការពារជំងឺ កូវីដ-១៩ ជូនអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ។ នៅក្នុងកម្មវិធីនេះដែរ ក៏មានការចូលរួមពី រដ្ឋលេខាធិការ...
ភ្នំពេញ ៖ សម្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជូនពរប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ និងសុខភាពល្អ ព្រមទាំងចៀសផុត ពីជំងឺទាំងឡាយ រួមទាំង ជំងឺកូវីដ-១៩ ផងដែរ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បាន...
ចិន៖ បើយោងតាមគណនី Weibo ផ្លូវការរបស់ក្រុមហ៊ុនថា ក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិក Tesla Inc របស់សហរដ្ឋអាមេរិក បានបើកការកក់ការបញ្ជាទិញ នៅក្នុងប្រទេសចិនសម្រាប់ម៉ូដែល Tesla Model 3 ចំនួន២របស់ខ្លួន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ វ៉ារ្យ៉ង់ដែលមានចម្ងាយឆ្ងាយជាងមុន នៃរថយន្តម៉ូដែល ៣ ផលិតនៅក្នុងប្រទេសចិន ត្រូវបានលក់ក្នុងតម្លៃ បន្ទាប់ពីមានការឧបត្ថម្ភ...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ថា ទោះបីជាប្រទេសចិន បានអះអាងថា ខ្លួនទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលវីរុសកូរ៉ូណាក្តី ប៉ុន្តែ មានមនុស្សរាប់លាននាក់ ដែលបានបាត់បង់ការងារធ្វើ នៅក្នុងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ ដែលករណីនេះ បានបង្កឲ្យមានផលប៉ះពាល់ដល់មហិច្ឆិតា ក្នុងការកាត់បន្ថយភាពក្រីក្រ នៅក្នុងឆ្នាំនេះ...