សេអ៊ូល៖ យោងតាមការលើកឡើង របស់អ្នកតាមដានអាមេរិកម្នាក់ បានឲ្យដឹងថា រូបភាពផ្កាយរណបពាណិជ្ជកម្មបង្ហាញថា ប្រទេសកូរ៉េខាងជើងថ្មីៗនេះ បានធ្វើតេស្តកាំជ្រួចមីស៊ីល ចេញពីកន្លែងផលិតនាវា Sinpo របស់ខ្លួន។ តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា រូបភាពទី០៥ ខែមេសា បានបង្ហាញពីប៉មសេវាកម្ម នៅលើបន្ទះសាកល្បង នៃការច្រានចេញពីទីតាំងឋិតនៅរបស់វា នេះបើយោងតាមគេហទំព័រ 38North ។...
ហ្សឺណែវ៖ ប្រធានអង្គការសុខភាពពិភពលោក ហាក់ដូចជាវាយបកទៅលើការលើកឡើងរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ថាសហរដ្ឋអាមេរិកអាចនឹង បញ្ឈប់ការផ្តល់មូលនិធិរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយ ផ្នែកដោយសារតែអ្វីដែល មេដឹកនាំអាមេរិករូបនេះបានហៅការឆ្លើយតបរបស់ខ្លួនថា ផ្ដោតខ្លាំលេីប្រទេសចិន។ អគ្គនាយករងអង្គការសុខភាពពិភពលោកលោក Tedros Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានមួយថា “សូមកុំធ្វើនយោបាយជាវីរុសនេះ…មិនចាំបាច់ប្រើកម្មវិធីជំងឺកូវីដ-១៩ ដើម្បីចង្អុលពិន្ទុនយោបាយនោះទេ” ។ ប្រធានអង្គការសុខភាពពិភពលោក ក៏បានច្រានចោលការរិះគន់ដែលថា ការអត្ថាធិប្បាយរបស់លោក ស្តីពីការគ្រប់គ្រងរបស់ចិន ចំពោះការផ្ទុះដំបូងនៃវីរុសកូវីដ-១៩...
តើធ្វើដូចម្តេចដើម្បីក្លាយជា បុគ្គលឹកធ្វើការងារ ពីចម្ងាយដ៏មាន ប្រសិទ្ធភាព (Vivienne Ke) ជាមួយបណ្តាប្រទេសនានា នៅលើពិភពលោកដែលប្រកាសពីភាពអាសន្នដោយសារតែមេរោគ Covid 19 នេះក្រុមហ៊ុននានាកំពុងដំណើរការរចនាសម្ព័ន្ធការងារពីផ្ទះដើម្បីរក្សាដំណើរការអាជីវកម្ម និងនិយោជិកឱ្យមានសុវត្ថិភាព។ ទោះយ៉ាងណាក៏ដោយដើម្បីទទួលបានជោគជ័យក្នុងការធ្វើការពីចម្ងាយអ្នកត្រូវតែសម្របខ្លួនបានល្អទៅនឹងប្រភេទការងារនេះ។ នេះគឺជា គន្លឺះ និងឧបករណ៍មួយចំនួនដែលយើងគិតថាអ្នកត្រូវដឹង ដែលអោយអ្នកធ្វើការនៅឆ្ងាយប្រកបដោយប្រសិទ្ធភាព។ តើមានឧបករណ៍ចាំបាច់អ្វីខ្លះសម្រាប់និយោជិកធ្វើការងារពីចម្ងាយអាចទំនាក់ទំនង និងសហការគ្នាបាន? 1. ប្រើកុំព្យូទ័រយួដៃ...
បរទេស៖ យោងតាម សេចក្តីរាយការណ៍នានា មន្ត្រីការទូតជាន់ខ្ពស់ ដែលតំណាងឲ្យប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង បានផ្លាស់ប្តូរយោបល់គ្នាតាមទូរស័ព្ទ ពិភាក្សាអំពីការបាញ់តេស្តមីស៊ីលថ្មីៗនេះ របស់ប្រទេសកូរ៉េខាងជើង។ ទូរទស្សន៍ជប៉ុន បានរាយការណ៍នៅថ្ងៃពុធថា លោក Shigeki Takizaki ជាមន្ត្រីការទូតជប៉ុន ទទួលបន្ទុកកិច្ចការអាស៊ី និងអូសេអានី បាននិយាយជាមួយលោក Lee Do-hoon តំណាងពិសេសរបស់កូរ៉េខាងត្បូង ទទួលបន្ទុកកិច្ចការសន្តិភាព...
ខារ៉ាកាស់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សព្វផ្សាយ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ថា យន្តហោះ០១គ្រឿង បានដឹកជំនួយចំនួន ៩០តោន ដែលជាបរិក្ខារពេទ្យ របស់អង្គការសហប្រជាជាតិ (UN) ដែលជំនួយរួមមានទឹក និងសម្ភារៈអនាម័យ បានមកដល់ប្រទេសវេណេស៊ុយអេឡា នៅថ្ងៃពុធ ដើម្បីជួយដល់ប្រទេសនេះ ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងរាលដាលនៃវីរុសកូរ៉ូណា...
តូក្យូ៖ លោក Haruhiko Kuroda ទេសាភិបាលធនាគារកណ្តាលជប៉ុន BOJ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការផ្ទុះឡើងនៃវីរុសកូវីដ-១៩ កំពុងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទសជប៉ុន ហើយទស្សនវិស័យសេដ្ឋកិច្ច ពិភពលោកនៅតែមិនទាន់មានភាព ច្បាស់លាស់នៅឡើយ។ លោកបានប្រាប់ទូរគមនាគមន៍ ជាមួយអ្នកគ្រប់គ្រងសាខាប្រចាំតំបន់របស់ធនាគារកណ្តាលថា “BOJ នឹងចាត់វិធានការបន្ធូរបន្ថយបន្ថែម ដោយគ្មានការស្ទាក់ស្ទើរបើចាំបាច់” ខណៈពេលកំពុងឃ្លាំមើលការវិវត្តនៃការរីករាលដាល នៃមេរោគកូវីដ-១៩នេះ៕ ដោយ ឈូក បូរ៉ា
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃពុធ សហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយជំងឺកូវីដ១៩លើសពី១៤.៦០០នាក់ ដែលជាប្រទេសជាប់លំដាប់លេខ២ នៅលើពិភពលោក បន្ទាប់ពីអ៊ីតាលី ។ នាពេលឥឡូវនេះ ការឆ្លងរាលដាលជំងឺ បានសម្លាប់មនុស្សនៅសហរដ្ឋអាមេរិក អស់តិចបំផុត១៤.៦៩៥នាក់ ដែលនាំមុខពិភពលោក ដោយមានអ្នកឆ្លងជំងឺ ច្រើនជាងគេបំផុតដល់ទៅ...