ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ទំនងជាបានធ្វើតេស្ដមីស៊ីល ចេញពីកន្លែងផលិតនាវា

សេអ៊ូល៖ យោងតាមការលើកឡើង របស់អ្នកតាមដានអាមេរិកម្នាក់ បានឲ្យដឹងថា រូបភាពផ្កាយរណបពាណិជ្ជកម្មបង្ហាញថា ប្រទេសកូរ៉េខាងជើងថ្មីៗនេះ បានធ្វើតេស្តកាំជ្រួចមីស៊ីល ចេញពីកន្លែងផលិតនាវា Sinpo របស់ខ្លួន។

តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា រូបភាពទី០៥ ខែមេសា បានបង្ហាញពីប៉មសេវាកម្ម នៅលើបន្ទះសាកល្បង នៃការច្រានចេញពីទីតាំងឋិតនៅរបស់វា នេះបើយោងតាមគេហទំព័រ 38North ។

អ្នកតាមដានបានឲ្យដឹង នៅលើគេហទំព័ររបស់ខ្លួនថា មានសកម្មភាពដែលទំនងជា ការធ្វើតេស្ដមីស៊ីល ចេញពីកន្លែងផលិតនាវាមួយនេះ៕ ដោយ៖ ឈូក បូរ៉ា

To Top