ស្វាយរៀង ៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំង នឹងជំងឺCovid-19ខេត្ត និងជាប្រធានក្រុមការងារ ទទួលខុសត្រូវ សម្របសម្រួល ក្នុងការដឹកនាំក្រុមការងារ ទទួលប្រជាពលរដ្ឋ មានទីលំនៅ នៅខេត្តស្វាយរៀង ដែលវិលត្រលប់មកពីប្រទេសថៃ តំណាងលោកអភិបាល ខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការងារទទួលបងប្អូន...
កំពង់ចាម ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ តាមរយៈលោក ជា ក្រូច ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម នៅកថ្ងៃទី៨ ខែ មេសា ឆ្នាំ២០២០នេះ បានឧបត្ថម្ភថវិកាចំនួន ៥០០០ ដុល្លារ ប្រគល់ជូន គណៈកម្មការប្រឆាំងជម្ងឺកូវីដ១៩ ខេត្កកំពង់ចាម ដែលមានលោក អ៊ុន...
ភ្នំពេញ៖ ក្រោយរដ្ឋាភិបាលជប៉ុន បានសម្រេចដាក់ទីក្រុងតូក្យូ និងខេត្តចំនួន៦ គឺខេត្ត Kanagawa, Saitama, Chiba, Osaka, Hyogo និងខេត្ត Fukuoka ក្នុងគ្រាមានអាសន្នសម្រាប់រយៈពេល១ខែ ចាប់ពីថ្ងៃទី៨ ខែមេសា ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានអំពាវនាវប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ...
បរទេស៖ មនុស្សជាង ៦០០ នាក់នៅទូទាំងប្រទេស ត្រូវបានចោទប្រកាន់ ពីបទប្រឆាំង នឹងក្រឹត្យស្ថានភាពក្នុងគ្រាអាសន្ន ដែលបានដាក់ចេញ ក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។ យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Prayuth Phetchakhun អ្នកនាំពាក្យរង នៃការិយាល័យអគ្គព្រះរាជអាជ្ញា...
វ៉ាស៊ីនតោន៖ យោងតាមគេហទំព័រ របស់សហស្ថាបនិករបស់ខ្លួន បានឱ្យដឹងថា ក្រុមជំនួយរបស់សហរដ្ឋអាមេរិក បានបញ្ជូនឧបករណ៍វេជ្ជសាស្រ្ត និងការស្តារនីតិសម្បទា ទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីព្យាបាលអ្នក ដែលមានពិការភាព ខាងការអភិវឌ្ឍកុមារ។ សហគមន៍ IGNIS បានបញ្ជូនកប៉ាល់ដឹកទំនិញ មួយពីសប្តាហ៍មុន ពីទីក្រុងឆ្នេរដាយលែនរបស់ចិន ទៅកាន់ទីក្រុងកំពង់ផែណាំប៉ូ កូរ៉េខាងជើងដែលផ្ទុកគ្រែព្យាបាល ឧបករណ៍ព្យាបាលរោគកុមារ និងរបស់របរផ្សេងៗទៀត។ លោកស្រីបានលើកឡើងថា “ឧបករណ៍វេជ្ជសាស្រ្ត...
តូក្យូ៖ ប្រភពស្និទ្ធនឹងបញ្ហានេះ បាននិយាយថា ក្រុមហ៊ុនNissan Motor Co កំពុងកាត់បន្ថយការងារជាង ១០០០០នាក់ ជាបណ្តោះអាសន្ន នៅសហរដ្ឋអាមេរិក និងអឺរ៉ុប ដោយសារផលិតកម្មក្នុងស្រុក នៅតែត្រូវបានផ្អាក នៅចំពេលមានការផ្ទុះឡើង នៃវីរុសកូរ៉ូណា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុន Nissan កំពុងពិចារណាកាត់បន្ថយ កម្លាំងពលកម្មរបស់ខ្លួន នៅក្នុងទីផ្សារសហរដ្ឋអាមេរិក...
បរទេស៖ សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសចិនថា បានប្រើប្រាស់ការរាតត្បាត នៃវីរុសឆ្លងកូវីដ១៩ នៅលើពិភពលោក ដើម្បីពង្រីក “ ការទាមទារដោយខុសច្បាប់” របស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង។ យោងតាមវែបសាយ Yahoo News ចេញផ្សាយ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ ដែលមានការព្រួយបារម្ភខ្លាំង គឺក្រសួងការបរទេសសហរដ្ឋអាមេរិក...