ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Nissan និង Honda កំពុងកាត់បន្ថយកម្មករ រាប់ពាន់នាក់ នៅសហរដ្ឋអាមេរិក និងអឺរ៉ុប

តូក្យូ៖ ប្រភពស្និទ្ធនឹងបញ្ហានេះ បាននិយាយថា ក្រុមហ៊ុនNissan Motor Co កំពុងកាត់បន្ថយការងារជាង ១០០០០នាក់ ជាបណ្តោះអាសន្ន នៅសហរដ្ឋអាមេរិក និងអឺរ៉ុប ដោយសារផលិតកម្មក្នុងស្រុក នៅតែត្រូវបានផ្អាក នៅចំពេលមានការផ្ទុះឡើង នៃវីរុសកូរ៉ូណា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុន Nissan កំពុងពិចារណាកាត់បន្ថយ កម្លាំងពលកម្មរបស់ខ្លួន នៅក្នុងទីផ្សារសហរដ្ឋអាមេរិក បន្ថែមលើផែនការ ដែលបានគ្រោងរួច ហើយដើម្បីបញ្ឈប់កម្មករភាគច្រើន ៦.០០០ នាក់នៅរោងចក្ររបស់ខ្លួន នៅSunderland ក្នុងចក្រភពអង់គ្លេស និងប្រហែល ៣.០០០ នាក់នៅអេស្ប៉ាញ។ ការដំឡើងយានយន្ត និងរោងចក្រម៉ាស៊ីនចំនួន ៣ នៅក្នុងរដ្ឋ Tennessee និងMississippi ត្រូវបានផ្អាកចាប់តាំងពីថ្ងៃទី ២០ ខែមីនា។ ការផ្អាកនេះ ត្រូវបានគេគ្រោងបន្ត រហូតដល់ថ្ងៃច័ន្ទ ប៉ុន្តែត្រូវបានពន្យារពេល រហូតដល់ចុងខែមេសា។

មុនពេលមានការរីករាលដាល នៃជំងឺរាតត្បាតកូរ៉ូណានេះ ក្រុមហ៊ុន Nissan ជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទី ៣ របស់ជប៉ុនគិតតាមចំនួន គ្រោងនឹងកាត់បន្ថយការងារចំនួន ១២.៥០០ នាក់ ឬជិត ១០ ភាគរយនៃកម្លាំងពលកម្ម សរុបទូទាំងពិភពលោក ដែលជាផ្នែកមួយ នៃការរៀបចំរចនាសម្ព័ន្ធឡើងវិញ។

ផ្ទាំងពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្តមួយនេះ កំពុងជួបការលំបាកក្នុងការលក់រថយន្ត បន្ទាប់ពីការទម្លាក់លោក Carlos Ghosn ជាប្រធាន។ ក្រុមហ៊ុន Nissan កាលពីខែកុម្ភៈ បានរាយការណ៍ ពីការខាតបង់សុទ្ធ ប្រចាំត្រីមាសដំបូងរបស់ខ្លួន ក្នុងរយៈពេល ១១ ឆ្នាំ គិតចាប់ពីខែតុលា ដល់ខែធ្នូ និងកាត់បន្ថយការព្យាករណ៍ ប្រាក់ចំណូលរបស់ខ្លួន។

ដោយឡែកក្រុមហ៊ុន Honda Motor Co ក៏កាត់បន្ថយកម្មកររបស់ខ្លួន ចំនួន ២០.០០០ នាក់នៅក្នុងសហរដ្ឋអាមេរិក ដើម្បីឈប់សម្រាកជាបណ្តោះអាសន្ន ដូចក្រុមហ៊ុនផលិតរថយន្តដទៃទៀតដែរ បានបញ្ឈប់ការផលិត ចាប់តាំងពីការរីករាលដាល​ នៃវីរុសជំងឺកូរ៉ូណា ចាប់ផ្តើមរំខានដល់សង្វាក់ផ្គត់ផ្គង់ និងតម្រូវការ៕ ដោយ៖លី ភីលីព

To Top