កំពង់ចាម ៖ ទន្ទឹមនឹងពិភពលោក រួមទាំងប្រទេសកម្ពុជាផងនោះ បានជួបនូវវិបត្តិជំងឺកូវីដ19 ក្រៅពីជំរុញការដាំដុះ អាជ្ញាធរខេត្តកំពង់ចាម បានបង្កើតផ្សារចុងសប្តាហ៍ សម្រាប់អោយលក់ដូរ និង ផ្សព្វផ្សាយ ផលិតផលកសិកម្ម ដើម្បីជួយជ្រោមជ្រែង ដល់ប្រជាកសិករ ។ នារសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២០នេះ ខណៈពេលលោក អ៊ុន ចាន់ដា...
វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ថា លោកអភិបាល Ron DeSantis គ្រប់គ្រងរដ្ឋស្ថិតនៅភាគ អាគ្នេយ៏សហរដ្ឋអាមេរិក គឺរដ្ឋផ្លរីដា បានបញ្ជាឲ្យបិទរង្គសាល ជាច្រើនកន្លែង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល វីរុសកូរ៉ូណា ខណៈដែលមានអ្នកឆ្លងជំងឺថ្មី ត្រូវបានគេរាយការណ៍មកថា បានកើនឡើងខ្លំាង ដែលបានកត់ត្រានៅរដ្ឋនេះ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនបំផុត...
សាន់ទីយ៉ាហ្គោ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹង កាលពីថ្ងៃសុក្រថា ប្រទេសឈីលី បានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន៤.២៩៦នាក់ ក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះ ដែលនាំឲ្យតួលេខសរុប នៃអ្នកឆ្លងជំងឺកើន ដល់២៦៣.៣៦០នាក់ រួមទាំងមានអ្នកស្លាប់ផ្សេងទៀត ចំនួន១៦៥នាក់ ដែលនាំឲ្យអ្នកស្លាប់ សរុបកើនដល់៥.០៦៨នាក់...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១៤៣,៥៨៦នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖៨០,៣៥៦នាក់ អ្នកស្លាប់សរុបចំនួន៖ ៤,១៧០នាក់ ។ គិតត្រឹមយប់ថ្ងៃទី២៧...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ បានធ្វើការចែកអំណោយ ដល់ប្រជាការពារខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចសហការយ៉ាងល្អ ជាមួយនឹងកងកម្លាំងប្រដាប់អាវុធ ទាំងពីរប្រភេទ ដែលមានប៉ូលិស និងកងរាជអាវុធហត្ថ និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ។ ថ្លែងក្នុងពិធីប្រគល់អំណោយ ជូនបងប្អូន ប្រជាការពារខណ្ឌទាំង១៤...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ នឹងអញ្ជើញសូត្រមន្តចម្រើនព្រះបរិត្តឡើងវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅក្នុងរាជធានីភ្នំពេញ។នេះបើយោងតាមហ្វេសប៊ុកសម្ដេចតេជោ នាយករដ្ឋមន្រ្តី។ វិមានដ៏ធំស្កឹមស្កៃនេះ គឺបង្ហាញពីសាមគ្គីភាព ជោគជ័យត្រចះត្រចង់ និងបារមីរឹងមាំ នៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំជាងគេបំផុត នៅក្នុងប្រទេសដែលតែងតែទទួល បានការបោះឆ្នោតគាំទ្រ...
វ៉ាស៊ីនតោន៖ ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺសហរដ្ឋអាមេរិក (CDC) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាចំនួនមនុស្សនៅសហរដ្ឋអាមេរិកដែលបានឆ្លងវីរុសកូវីដ១៩ កើនដល់ ១០ ដង ខ្ពស់ជាងចំនួនអ្នកឆ្លងមេរោគបច្ចុប្បន្ន ២,៤ លាននាក់។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការប៉ាន់ស្មានរបស់លោក Robert Redfield នាយក CDC ដែលបានចែករំលែកជាមួយអ្នកយកព័ត៌មាននៅក្នុងការហៅតាមសន្និសីទគឺផ្អែកលើការធ្វើតេស្តអង្គបដិប្រាណ...
ហាណូយ៖ ផែនការដើម្បីសម្រួល ដល់ពាណិជ្ជកម្ម ក្នុងតំបន់ ដើម្បីជំរុញសេដ្ឋកិច្ច ដែលរងគ្រោះដោយជំងឺរាតត្បាត និងភាពតានតឹងជុំវិញ សមុទ្រចិនខាងត្បូង ដែលសំបូរទៅដោយធនធាន ត្រូវបានគេយកចិត្តទុកដាក់ នៅក្នុងកិច្ចប្រជុំ កំពូលអាស៊ាន នៅថ្ងៃសុក្រ ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖ សហរដ្ឋអាមេរិក បានគំរាមដាក់ពន្ធគយ ពាណិជ្ជកម្មថ្មី លើស្រាបៀរ សូកូឡា និងប្រេងអូលីវ ដែលនាំចូលពីសហភាពអឺរ៉ុប ដែលជាផ្នែកមួយនៃជម្លោះដ៏វែងឆ្ងាយនៃការឧបត្ថម្ភធន ដល់ក្រុមហ៊ុនផលិត យន្តហោះ Airbus ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកតំណាងពាណិជ្ជកម្ម អាមេរិកបាននិយាយថា ខ្លួនកំពុងពិចារណាលើពន្ធ...