ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់ថា សព្វថ្ងៃពុំមានករណី លួចដំណើរការអាជីវកម្ម ខារ៉ាអូខេ ឬក្លឹបកម្សាន្ត និងបៀហ្គាឌិនណាមួយ ជុំវិញមូលដ្ឋានរាជធានីភ្នំពេញ ក្នុងអំឡុង ពេលយុទ្ធនាការ ទប់ស្កាត់ការីករាលដាល វីរុសកូវីដ១៩ នោះឡើយ ។ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តបទដ្ឋានគតិយុទ្ធ ដាក់អនុវត្តវិធានការសុវត្ថិភាព...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ តាមបែប Premium និងបែបធម្មតា សម្រាប់ឆ្នាំ២០២០។ ក្រសួងមហាផ្ទៃ ក៏បានឲ្យក្រុមហ៊ុន /សហគ្រាស រៀបចំឯកសារបំពេញ ដើម្បីចូលរួមដេញថ្លៃផងដែរ ៕
ភ្នំពេញ ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ បានឲ្យដឹងថា រយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី១- ២៨ ខែមិថុនា ឆ្នាំ២០២ ការ រឹតបន្ដឹង ការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើស សរុបចំនួន ៣១,៦៧៤ គ្រឿង ក្នុងនោះ...
ភ្នំពេញ ៖ ការសិក្សា តាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) គឺជារបត់ថ្មីមួយ សម្រាប់ឱ្យក្មួយៗ ហាត់ពត់លត់ដំ និងសម្របខ្លួនទៅ នឹងការសិក្សា តាមបច្ចេកវិទ្យាថ្មី ក្នុងអំឡុងពេលរីករាលដាល នៃជំងឺកូវីដ១៩ (COVID-19) ដែលប្រទេសកម្ពុជា និងពិភពលោកទាំងមូល មិនធ្លាប់ជួបប្រទះ នាពេលកន្លងមក ។ បរិបទថ្មីនេះ បានបង្រៀនឱ្យក្មួយៗ ជាសិស្សានុសិស្សទាំងអស់...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។...
វ៉ាស៊ីនតោន៖ ប្រភពពីការទូតបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសជប៉ុនបានបង្ហាញដល់សហរដ្ឋអាមេរិកនូវការជំទាស់របស់ខ្លួនចំពោះគំនិតរបស់ប្រធានាធិបតីដូណាល់ត្រាំក្នុងការបន្ថែមប្រទេសកូរ៉េខាងត្បូងទៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមទាំង ៧ ដោយនិយាយថាទីក្រុងសេអ៊ូលមិនស្ថិតនៅក្នុងស្ថានភាពជាមួយសមាជិក G-7 លើបញ្ហាចិននិងកូរ៉េខាងជើងឡើយ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា សារនេះត្រូវបានផ្សព្វផ្សាយ ដោយមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់របស់ជប៉ុនភ្លាមៗបន្ទាប់ពីលោក ដូណាល់ ត្រាំ នៅថ្ងៃទី ៣០ ខែឧសភាបានលើកឡើងពីគំនិតនៃការអញ្ជើញប្រទេស អូស្ត្រាលី...
បរទេស៖ អ្នកបើកយន្តហោះជនជាតិប៉ាគីស្ថានចំនួន ២៧ នាក់ ដែលបម្រើការអោយក្រុមហ៊ុនអាកាសចរណ៍វៀតណាម ត្រូវបានផ្អាកបន្ទាប់ពីប្រទេសប៉ាគីស្ថានរកឃើញថាអាកាសយានិកក្នុងស្រុកចំនួន ២៦២ នាក់ បានប្រើប្រាស់ប័ណ្ណអនុញ្ញាតបើកយន្តហោះក្លែងក្លាយ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Dinh Viet Thang ប្រធានរដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) លពីថ្ងៃសៅរ៍ថា...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរវាង រដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្រ្ដាលី ស្ដីពីជំងឺឆ្លងកូវីដ-១៩ តាមប្រព័ន្ធវីដេអូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២០។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្ថ្របស់ក្រសួងការបរទេស ២៩ មិថុនានេះបានឲ្យដឹងថា កិច្ចប្រជុំនេះ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់២នាក់ បានបាត់ជីវិតនិង៤នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍ បាញ់ប្រហារគ្នាមួយ នៅផ្សារទំនើប Walmart ក្នុងទីក្រុងកាលីហ្វ័រញ៉ា។ ជនសង្ស័យថា ម្នាក់ដែលមានវ័យប្រមាណជា ៣១ឆ្នាំ ហើយត្រូវបានគេជឿជាក់ថា ក៏ជាអតីតបុគ្គលិករបស់ Walmart នេះផងដែរ កាលពី១២ទៅ១៨ខែមុន ត្រូវបានក្រុមប៉ូលិស កំណត់អត្តសញ្ញាណ បានថាជាអ្នកបង្កហេតុនេះឡើង។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនានេះ បានឲ្យដឹងថា ស្ថានីយបោះឆ្នោតទាំងឡាយ របស់ប៉ូឡូញ បានបើកទ្វាវិញហើយនៅថ្ងៃនេះ សម្រាប់ការបោះឆ្នោតប្រធានាធិបតីជុំទី១ ដែលធ្លាប់ត្រូវបានគ្រោងធ្វើឡើង តាំងតែពីថ្ងៃទី១០ ខែឧសភាមកម្ល៉េះ។ គួរឲ្យដឹងដែរថា ប្រធានាធិបតីបច្ចុប្បន្នប៉ូឡូញ លោក Andrzej Duda មកពីគណបក្សអភិរក្សនិយម និងច្បាប់យុត្តិធម៌ កំពុងស្វែងរកការបោះឆ្នោតឡើងវិញ សម្រាប់អាណត្តិ...