ព័ត៌មានអន្តរជាតិ

បាញ់ប្រហារគ្នា នៅកាលីហ្វ័រញ៉ា ស្លាប់២នាក់ និងរបួស៤នាក់

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់២នាក់ បានបាត់ជីវិតនិង៤នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍ បាញ់ប្រហារគ្នាមួយ នៅផ្សារទំនើប Walmart ក្នុងទីក្រុងកាលីហ្វ័រញ៉ា។

ជនសង្ស័យថា ម្នាក់ដែលមានវ័យប្រមាណជា ៣១ឆ្នាំ ហើយត្រូវបានគេជឿជាក់ថា ក៏ជាអតីតបុគ្គលិករបស់ Walmart នេះផងដែរ កាលពី១២ទៅ១៨ខែមុន ត្រូវបានក្រុមប៉ូលិស កំណត់អត្តសញ្ញាណ បានថាជាអ្នកបង្កហេតុនេះឡើង។

ការបាញ់ប្រហារនេះ បានកើតឡើងនៅត្រង់ចំណុច ទីតាំង Walmart នេះតែម្តង គឺនៅចំពេលដែលបុគ្គលិកថ្មី បានចូលមកប្តូរវេន ហើយមានទាំងការឆាបឆេះផងដែរ ក្នុងហេតុការណ៍នេះ ដោយជនសង្ស័យ បានបើករថយន្តបំបុកចូលទីតាំងនេះ ហើយក៏បានបើកការបាញ់ប្រហារតែម្តង៕

ប្រែសម្រួល៖ស៊ុនលី

To Top