ព័ត៌មានអន្តរជាតិ

ជប៉ុន ជំទាស់នឹងគំនិតរបស់ ប្រធានាធិបតីអាមេរិក ដែលចង់បញ្ចូល កូរ៉េខាងត្បូង ក្នុងសមាជិក G-7

វ៉ាស៊ីនតោន៖ ប្រភពពីការទូតបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសជប៉ុនបានបង្ហាញដល់សហរដ្ឋអាមេរិកនូវការជំទាស់របស់ខ្លួនចំពោះគំនិតរបស់ប្រធានាធិបតីដូណាល់ត្រាំក្នុងការបន្ថែមប្រទេសកូរ៉េខាងត្បូងទៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមទាំង ៧ ដោយនិយាយថាទីក្រុងសេអ៊ូលមិនស្ថិតនៅក្នុងស្ថានភាពជាមួយសមាជិក G-7 លើបញ្ហាចិននិងកូរ៉េខាងជើងឡើយ។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា សារនេះត្រូវបានផ្សព្វផ្សាយ ដោយមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់របស់ជប៉ុនភ្លាមៗបន្ទាប់ពីលោក ដូណាល់ ត្រាំ នៅថ្ងៃទី ៣០ ខែឧសភាបានលើកឡើងពីគំនិតនៃការអញ្ជើញប្រទេស អូស្ត្រាលី ឥណ្ឌា រុស្ស៊ី និងកូរ៉េខាងត្បូង ទៅកាន់កិច្ចប្រជុំកំពូលនៅឆ្នាំនេះ ដែលលោកនឹងធ្វើជាអធិបតី។ ប្រភពបាននិយាយថារដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រាប់មន្ត្រីនោះថា លោក ត្រាំ នឹងធ្វើការសម្រេចចិត្តចុងក្រោយលើបញ្ហានេះ។

ការលាតត្រដាងដែលប្រទេសជប៉ុនបានសម្តែងការប្រឆាំងនឹង ការចូលរួមរបស់កូរ៉េខាងត្បូងទំនងជាធ្វើឱ្យទីក្រុងសេអ៊ូលខកចិត្ត ដែលបានស្វាគមន៍ការផ្តល់ជូនរបស់លោក ត្រាំ ។ វាអាចបង្កឱ្យមាននូវភាពល្វីងជូរចត់ ចំណងមិត្តភាពតូក្យូ – សេអ៊ូលបន្ថែមទៀតដែលគ្របបាំងដោយជម្លោះជុំវិញ ប្រវត្តិសាស្ត្រសង្គ្រាមនិងបញ្ហាផ្សេងទៀត។

សម្រាប់ប្រទេសជប៉ុនការដាក់បញ្ចូលរបស់កូរ៉េខាងត្បូងអាចមានន័យថា បាត់បង់ឋានៈជាសមាជិកអាស៊ីតែមួយនៃក្រុម G-7 ដែលក៏រួមបញ្ចូលប្រទេសអង់គ្លេស កាណាដា បារាំង អាឡឺម៉ង់ អ៊ីតាលី និងសហរដ្ឋអាមេរិករួមជាមួយ សហភាពអឺរ៉ុបផងដែរ៕ប្រែសម្រួលៈ ណៃ តុលា

To Top