ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល២៤ម៉ោង ឈីលី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី រហូតដល់ជាង ២ពាន់នាក់

សាន់ទីយ៉ាហ្គោ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹង កាលពីថ្ងៃសុក្រថា ប្រទេសឈីលី បានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន៤.២៩៦នាក់ ក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះ ដែលនាំឲ្យតួលេខសរុប នៃអ្នកឆ្លងជំងឺកើន ដល់២៦៣.៣៦០នាក់ រួមទាំងមានអ្នកស្លាប់ផ្សេងទៀត ចំនួន១៦៥នាក់ ដែលនាំឲ្យអ្នកស្លាប់ សរុបកើនដល់៥.០៦៨នាក់ ។

ក្រសួងសុខាភិបាល បានឲ្យដឹងថា បច្ចុប្បន្ននេះ មានពលរដ្ឋចំនួន២.០៨៦នាក់ បានសម្រាកនៅក្នុងមន្ទីរពេទ្យ នៅតាមអង្គភាពថែទាំ អ្នកជំងឺនីមួយៗ ដែលមាន១.៧៧២នាក់ មានស្ថានភាពស្រាល ជាមួយគ្នានេះដែរ អ្នកជំងឺ៤៣៧នាក់ មានស្ថានភាពធ្ងន់ធ្ងរ ។ ក្រសួងបានបញ្ជាក់ថា មានអ្នកជំងឺកម្រិតស្រាល ចំនួន៣០៥នាក់ នៅសម្រាកព្យាបាល តាមបណ្តាញ សុខាភិបាលឯកជន ។

លើសពីនេះ ពលរដ្ឋចំនួន១៨.២៤៩នាក់ បានធ្វើតេស្តរកមើល មេរោគបង្កជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ដែលនាំឲ្យតួលេខសរុប នៃអ្នកធ្វើតេស្ត រកមេរោគចាប់តាំង ពីបានរកឃើញពីលើកដំបូងនៅក្នុង ប្រទេសចំនួន១.០៤៣.៣៣០នាក់ ។

ក្រសួងបានរាយការណ៍ថា មាន៩.៥៨៨បន្ទប់ និងមានកន្លែងស្នាក់នៅសម្រាប់ព្យាបាលចំនួន១៤៨នាក់នៅទូទាំងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top