ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ថា ប្រធានអង្គការសុខភាពពិភពលោក (WHO)បានថ្លែងកាលពីថ្ងៃចន្ទថា បណ្តាប្រទេសទាំងអស់ ដែលរស់នៅជាមួយជំងឺកូវីដ១៩ នឹងក្លាយមកជាប្រក្រតីវិញ នៅក្នុងពេលប៉ុន្មានខែខាងមុខនេះ ខណៈការឆ្លងរាលដាលរួចជាស្រេច ដែលមានអ្នកឆ្លងជំងឺ នៅទូទាំងពិភពលោក ជាង១០លាននាក់ ក្នុងនោះបូកទាំងអ្នកស្លាប់ជិត៥០០.០០០នាក់ ។ លោក Tedros Adhanom Ghebreyesus អគ្គនាយក...
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រើប្រាស់ម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ចំនួន២គ្រឿង ជាអំណោយរបស់ទីក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាទីក្រុងចងសម្ព័ន្ធមេត្រីភាព ជាមួយរាជធានីភ្នំពេញ ដើម្បីបោសនៅតាមដងផ្លូវ និងតាមសួនច្បារនានា នៅក្នុងរាជធានីភ្នំពេញ។ ការងារសម្អាតធូលី ស្លឹកឈើ សំរាមនិងអនាម័យ នៅតាមផ្លូវសាធារណៈ តាមសួនច្បារ តាមទីផ្សារនានា ត្រូវបានលោក ឃួង ស្រេង...
បរទេស៖ រដ្ឋាភិបាលថៃបានរាយការណ៍ថា កាលពីថ្ងៃច័ន្ទ មានករណីឆ្លងវីរុសថ្មី ចំនួន ៧ នាក់ថែមទៀត និងមិនមានអ្នកស្លាប់ថ្មីទេ ដោយបាននាំឱ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសថៃកើនឡើងដល់ ៣.១៦៩ នាក់ និង ៥៨ នាក់ បានស្លាប់ចាប់តាំងពីខែមករា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
ភ្នំពេញ៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានអះអាងថា រហូតមកដល់ពេលនេះក្រុមការងារបាន ដោះស្រាយបញ្ចប់វិវាទដីធ្លីជូនប្រជាពលរដ្ឋចំនួន៨៣ករណី ក្នុងចំណោមពាក្យបណ្ដឹង សរុបចំនួន១៤៨ករណី។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លោក វ៉ា ថន បានថ្លែងថា “ជាលទ្ធផលដំណោះស្រាយ វិវាទដីធ្លីស្ថិតក្នុង យន្តការគណៈកម្មការសុរិយោដី...
វ៉ាស៊ីនតោន៖ សភាសហរដ្ឋអាមេរិក ហាក់ដូចជា បានកំណត់ ដើម្បីរក្សាការរឹតត្បិត លើការដកកង ទ័ពអាមេរិកចេញ ពីប្រទេសកូរ៉េខាងត្បូង នៅក្នុងច្បាប់ថ្មី ដែលផ្តល់ការអនុញ្ញាតថវិកា សម្រាប់កម្មវិធីសន្តិសុខ និងយោធា ។ គណៈកម្មាធិការសេវា ប្រដាប់អាវុធទាំងព្រឹទ្ធសភា និងសភាតំណាងរាស្រ្ត បានបង្កើតច្បាប់រៀងៗខ្លួននៃច្បាប់ផ្តល់សិទ្ធិការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ ២០២១ ។ នៅក្នុងសេចក្ដីព្រាងច្បាប់ ព្រឹទ្ធសភាច្បាប់ហាមឃាត់...
បរទេស៖ កន្លែងកម្សាន្តនៅពេលយប់ រួមទាំងហាងម៉ាស្សាផងដែរ នឹងត្រូវបើកទ្វារម្តងទៀតនៅថ្ងៃពុធនេះ ហើយជនបរទេសខ្លះ នឹងត្រូវអនុញ្ញាតឱ្យចូលក្នុងប្រទេសថៃបាន ប៉ុន្តែមិនមែនភ្ញៀវទេសចរទេ ព្រោះការរឹតបន្តឹងការបិទប្រទេសដោសារមេរោគត្រូវបានបន្ធូរបន្ថយបន្ថែមទៀត។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា មជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានភាព Covid-19 (CCSA) កាលពីថ្ងៃចន្ទបានផ្តល់ភ្លើងខៀវសម្រាប់កន្លែងកម្សាន្តដែលនៅសេសសល់ទាំងអស់ បើកដំណើរការឡើងវិញចាប់ពីថ្ងៃពុធ។ ពួកគេរាប់បញ្ចូលទាំងហាងស្រា និងបារ...
បរទេស៖ ប៉ុន្មានឆ្នាំកន្លងមកនេះ បានឃើញនូវរយៈពេលនៃទំនាក់ទំនង រវាងសហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ និងអធិការបតីលោកស្រី Angela Merkel បានឆ្លើយឆ្លងគ្នាអំពីបញ្ហាចម្រូងចម្រាស ដូចជាការចំណាយលើវិស័យការពារជាតិ ការធ្វើពាណិជ្ជកម្ម និងគម្រោងបំពង់បង្ហូរប្រេង Nord Stream 2 ដែលជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន Gazprom របស់រុស្ស៊ី និងក្រុមហ៊ុនចំនួន...
ភ្នំពេញ ៖ ក្រុមហ៊ុនឯកជនបី បានរួមគ្នារៀបចំយុទ្ធនាការ បរិច្ចាគឈាម ដែលមានទ្រង់ទ្រាយធំជាងគេ ក្នុងរយៈ៥ខែចុងក្រោយ ដើម្បីប្រមូលឈាម ជួយជនរងសង្គ្រោះ ដែលកំពុងត្រូវការឈាមជាចាំបាច់ ខណៈដែលចំនួនអ្នកបរិច្ចាគឈាម មានការធ្លាក់ចុះ និងតម្រូវការឈាមកើនឡើង ។ ក្រុមហ៊ុនចែកចាយ One Fraternity Co., Ltd. ក្រុមហ៊ុន N.V.C Corporation...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ថា យោងតាមតួលេខដែលបានបង្ហាញឲ្យដឹងដោយសាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងលើសពី៥០០.០០០នាក់ គិតត្រឹមថ្ងៃអាទិត្យ គឺបានកើនឡើងដល់៥០០.១០៨នាក់ គិតត្រឹមម៉ោង៤និង៣៣នាទីល្ងាច ត្រូវនឹងម៉ោង២០និង៣៣នាទីម៉ោងសកល ។ ទន្ទឹមនឹងនេះដែរ សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់១០.០៦៣.៣១៩នាក់...