បរទេស ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi បានមានប្រសាសន៍ នៅថ្ងៃសៅរ៍នេះថា ប្រទេសរបស់លោក មានសិទ្ធិស្របច្បាប់ ក្នុងការជ្រៀតជ្រែក កិច្ចការប្រទេសលីប៊ី និងបានបញ្ជាកងទ័ពរបស់លោក ឲ្យត្រៀមខ្លួនជាស្រេច ដើម្បីធ្វើបេសកកម្មណាមួយ នៅក្រៅប្រទេស ប្រសិនបើចាំបាច់ ។ លោក Abdel Fattah...
បរទេស៖ ប៉ូលីសបាននិយាយ នៅថ្ងៃអាទិត្យថា យ៉ាងហោចណាស់ មានបុរសម្នាក់បានស្លាប់ និង ១១ នាក់ទៀត រងរបួសនៅក្នុងហេតុការណ៍ បាញ់ប្រហារមួយនៅក្នុងទីក្រុង Minneapolis សហរដ្ឋអាមេរិក ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ប៉ូលីសបានលើកឡើងថា « មនុស្ស...
ភ្នំពេញ៖ លោកដូណាល់ត្រាំ ដែលជាអ្នកទទួលខុសត្រូវលើការរីករាលដាល នៃវីរុសកូវីដ១៩ លើមហន្តរាយរបស់ប្រជាពលរដ្ឋខ្មែរអាមេរិកាំង។ លិខិតខ្លឹមសារទាំងស្រុង មានដូចតទៅ៖
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេសកម្ពុជា និងលោក វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្ដីពី មូលនិធិពិសេសសម្រាប់គម្រោង កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ឆ្នាំ២០២០ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី២២ មិថុនានេះ...
(ភ្នំពេញ)ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០៖ លោកអ្នកពិតជារវល់ជាមួយនឹងការងារសំខាន់រាល់ថ្ងៃផង…ត្រូវធ្វើការងារផ្ទះផង…ហើយឥឡូវនេះមេឃភ្លៀងញឹកញាប់ទៀត ចឹងប្រាកដជាពិបាកក្នុងការហាលខោអាវឲ្យបានស្ងួតល្អ និងមិនធុំក្លិនផ្តុស…? ឈប់បារម្ភទៀតទៅ…! រាល់បញ្ហា និងកង្វល់ខាងលើនេះនឹងត្រូវដោះស្រាយបានយ៉ាងងាយបំផុតជាមួយនឹងម៉ាស៊ីនបោក និងសម្ងួតសម្លៀកបំពាក់ សាមសុង ទ្វារចំហៀង ម៉ូឌែល WD14F5K5ASG/ST បោក និងសម្ងួតក្នុងពេលតែមួយមានសមត្ថភាពអាចបោកនិងថែរក្សាសម្លៀកបំពាក់របស់លោកអ្នកបានស្អាតល្អ និងសម្ងួត ស្ងួតលឿនរហ័សព្រមទាំងមានលក្ខណៈពិសេសៗ និងមុខងារថ្មីៗជាច្រើនទៀត ហើយអ្វីដែលកាន់តែពិសេសនោះគឺមានបំពាក់បច្ចេកវិទ្យាអ៊ីនវើទ័រលើម៉ូទ័រ ស៊ីភ្លើងតិច ប្រើបានយូរមែនទែន! អាចនិយាយបានថា “បោកភ្លាម…ស្ងួតភ្លាម…ស្អាតភ្លាម…ពាក់បានភ្លាមតែម្តង!” ពិតជាឡូយ! ឡូយហួសពីការគិតទៅទៀត! អរគុណបច្ចេកវិទ្យាអេឡិចត្រូនិចរបស់សាមសុង! ខាងក្រោមនេះគឺជាលក្ខណៈទំនើបអស្ចារ្យរបស់ម៉ាស៊ីនបោកសម្លៀកបំពាក់ស៊េរីថ្មីចុងក្រោយ ដែលអាចឱ្យអតិថិជនទាំងអស់ធ្វើការសម្រេចចិត្តដោយគ្មានការស្ទាក់ស្ទើរឡើយក្នុងការជ្រើសរើសម៉ាស៊ីនបោកគក់គុណភាពល្អ ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក៖ * ចំណុះធំបោកបានកាន់តែច្រើន ចំណុះធំទូលាយអាចបោកបាន 14 គីឡូក្រាម និងសម្ងួតបានម្តង 7 គីឡូក្រាម ចំណេញពេលវេលាបោកតែម្តងហើយ…មិនចាំបាច់រង់ចាំបោកច្រើនដង ចំណេញពេលវេលាសម្រាប់ក្រុមគ្រួសារ! * បច្ចេកវិទ្យាពពុះសាប៊ូ (ហ្វូម) មុខងារពិសេស Ecobubble នេះនឹងរំលាយសាប៊ូឱ្យទៅជាពពុះ (ហ្វូម) ងាយជ្រាបចូលសព្វសាច់ក្រណាត់មានសមត្ថភាពខ្លាំងក្នុងការបោកជម្រះសម្លៀកបំពាក់បានស្អាតល្អ! បើទោះបីជាស្នាមប្រឡាក់ខ្លាំងក៏នៅតែអាចកម្ចាត់បានយ៉ាងងាយបំផុត! ជាពិសេសកម្លាំងទឹកបាញ់ខ្លាំងបន្ថែម…បង្កើនប្រសិទ្ធភាពនៃការបោកគក់ឱ្យកាន់តែជ្រះស្អាតល្អ ព្រមទាំងថែរក្សាសាច់ក្រណាត់មិនឱ្យខូចទៀតផង! * ទម្លាក់សាប៊ូ និងទឹកក្រអូបដោយស្វ័យប្រវត្តិ បច្ចេកវិទ្យា Auto Dispense ម៉ាស៊ីននឹងធ្វើការបញ្ចេញសាប៊ូ និងទឹកក្រអូបដោយស្វ័យប្រវត្តិ! ម៉ាស៊ីនមាន សេនស័រ (Sensor) ស្កេនចាប់យកចំណុះសម្លៀកបំពាក់រួចធ្វើការបញ្ចេញបរិមាណសាប៊ូ និងទឹកក្រអូបឱ្យសមស្របទៅនឹងចំណុះខោអាវដែលត្រូវបោកសម្អាតតាមជាក់ស្តែង! បែបនេះនឹងអាចកាត់បន្ថយការខ្ជះខ្ជាយសាប៊ូ និងប្រើទឹកក្រអូបលើសកម្រិត! យី…! ឆ្លាតណាស់ហ្ន៎…!! * មុខងារខ្យល់ក្តៅ បច្ចេកវិទ្យា Air Wash ដ៏ពិសេសនេះធ្វើឱ្យសម្លៀកបំពាក់មានក្លិនក្រអូប ស្រស់ស្រាយ សម្លាប់មេរោគ បាក់តេរីបានល្អ! ជាពិសេសមុខងារនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ក្លិនផ្អួរ ក្លិនផ្តុស និងក្លិនមិនល្អផ្សេងៗដែលតោងជាប់សម្លៀកបំពាក់ ជាពិសេស ស្រោមភួយ កម្រាលពូក ខ្នើយ ស្រោមខ្នើយ និងតុក្កតាជាដើម ! * បច្ចេកវិទ្យាកាត់បន្ថយញ័រ និងសំឡេង ជាមួយនឹងបច្ចេកវិទ្យា VRT កាត់បន្ថយរំញ័រ ធ្វើឱ្យម៉ាស៊ីនបោកមានលំនឹងនឹងល្អ លែងមានសំឡេងរំខាន ទោះបីជាបង្វិលលឿនយ៉ាងណាក៏ដោយក៏នៅតែគ្មានសំឡេងរំខានដែរ! * ស្វែងរកដំណោះស្រាយតាមទូរស័ព្ទ លោកអ្នកអាចឆែក ឬតាមដានបញ្ហារបស់ម៉ាស៊ីនព្រមទាំងដំណោះស្រាយនានាតាមទូរស័ព្ទដៃដោយខ្លួនឯងបាន! ដូច្នេះលោកអ្នកក៏អាចសន្សំសំចៃថវិកា និងពេលវេលាកាន់តែច្រើនដោយមិនចាំបាច់ហៅជាងមកញឹកញាប់នោះទេ! ពិតជាឡូយរបស់គេមែន…!! អ៊ីចឹងបានជាសុភាពនារីស្ត្រីមេផ្ទះគាំទ្រ និងលក់ដាច់ខ្លាំងយ៉ាងនេះ!! ចាប់ពីពេលនេះទៅលាហើយក្លិនផ្តុស លាហើយគ្រប់ស្នាមប្រឡាក់ លាហើយការចំណាយច្រើនថ្លៃវិកយប័ត្រភ្លើង និងសូមស្វាគមន៍រដូវភ្លៀង! ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង បោក និងសម្ងួត ផ្តល់នូវភាពងាយស្រួល និងសុខុមាលភាពជូនលោកអ្នកគ្រប់ពេលវេលា គ្រប់កាលៈទេសៈ! នៅចាំអីទៀត? សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅទស្សនាម៉ាស៊ីនបោកម៉ូឌែលនេះដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬក៏ទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232!
បរទេស៖រដ្ឋមន្ត្រីឥណ្ឌាមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសចិនបានបាត់បង់ទាហានតិចបំផុត៤០នាក់ នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាមួយជាមួយឥណ្ឌា នៅតាមព្រំដែននាសប្ដាហ៍នេះ ស្របពេលយក្សអាស៊ីមានអាវុធនុយក្លេអ៊ែទាំងពីរ នៅតែជាប់គាំងប្រឈមមុខដាក់គ្នានៅព្រំដែន នាថ្ងៃអាទិត្យនេះ។ លោក V.K.Singh ជារដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូនឥណ្ឌា បាននិយាយប្រាប់ទូរទស្សន៍ TV News24 នៅក្នុងបទសម្ភាសន៍នៅល្ងាចថ្ងៃសៅរ៍ដូច្នេះថា “ប្រសិនបើ២០ជាជនរងគ្រោះនៅខាងរបស់យើងនោះ នឹងមានអ្នករងគ្រោះទ្វេដងនៅភាគីខាងចិន”។ គួរបញ្ជាក់ថា ប្រទេសចិនមិនបាននិយាយអ្វីអំពីការបាត់បង់ ណាមួយ...
បរទេស៖របាយការណ៍របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកមួយ បាននិយាយប្រាប់ថា យុទ្ធសាស្ត្ររបស់មន្ទីរបញ្ចកោណសម្រាប់កិច្ចការពារក្នុងលំហអាកាស ចាត់ទុកបរិយាកាសជាដែនដីប្រយុទ្ធមួយកន្លែង នេះបើយោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន UPI។ នៅក្នុងសប្ដាហ៍នេះ មន្ទីរបញ្ចកោណបាននិយាយប្រាប់ឲ្យដឹងថា យុទ្ធសាស្ត្រលំហអាកាសការពារ ស្នើឲ្យមានតំហែទាំចំពោះឧត្តមភាពលំហអាកាស គាំទ្រចំពោះប្រតិបត្តិការជាតិរួមគ្នានៅលើផែនដី និងការធានារក្សាឲ្យបាននូវស្ថិរភាពលំហអាកាស។ របាយការណ៍ បានបង្ហាញនូវអ្វីដែលមន្ត្រីជំនាញហៅថា គំនូសប្រឹងប្រែងអាទិភាពចំនួន៤ គឺការកសាងអត្ថប្រយោជន៍យោធាដ៏ទំលំទូលាយនៅក្នុងលំហ ការរួមបញ្ចូលអំណាចក្នុងលំហទៅក្នុងវិស័យយោធា ការកំណត់បង្កើតរូបរាងបរិយាកាសយុទ្ធសាស្ត្រ និងសហប្រតិបត្តិការជាមួយសម្ពន្ធមិត្ត ដៃគូ និងក្រសួងរដ្ឋាភិបាលនិងទីភ្នាក់ងារសហរដ្ឋអាមេរិកផ្សេងៗទៀត៕ ប្រែសម្រួល៖ប៉ាង កុង
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ចេញប្រតិកម្ម ចំពោះអ្នករិះគន់ការសាងសង់ អគារទីស្នាក់ការកណ្ដាលថ្មី របស់គណបក្សប្រជាជនកម្ពុជា ខណៈរាល់ការចំណាយកសាងអគារនេះ មិនបានយកលុយពីណាទេ គឺបានមកពីសមាជិក សមាជិកាគណបក្ស ។ ក្នុងឱកាសអញ្ជើញ ពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំ ព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហើបឲ្យដឹងថា នៅក្នុងជួរគណបក្ស ប្រជាជនកម្ពុជាសព្វថ្ងៃនះ មានបេក្ខជនច្រើនណាស់ សម្រាកជ្រើសរើសជានាយករដ្ឋមន្ដ្រី មិនមែនមានតែលោក ហ៊ុន ម៉ាណែត ប្រធានយុវជន គណបក្សប្រជាជនកម្ពុជាម្នាក់ទេ។ ក្នុងឱកាសអញ្ជើញពិនិត្យ មើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំ ព្រែកស្លែង ស្រុកកណ្តាលស្ទឹង...
ប៉េកាំង៖ អាជ្ញាធរចិនបានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន ២៥ ករណី គឺ ២២ ករណីនៅទីក្រុងប៉េកាំង និង ៣ ករណីនៅខេត្តហឺប៉ី ក្បែរខាង។ យោងតាមសារព័ត៌មាន The Mainichi របស់ជប៉ុន ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ពួកគេនិយាយថាមនុស្ស ២,៣...