ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប មានសិទ្ធិស្របច្បាប់ ជ្រៀតជ្រែក កិច្ចការលីប៊ី

បរទេស ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi បានមានប្រសាសន៍ នៅថ្ងៃសៅរ៍នេះថា ប្រទេសរបស់លោក មានសិទ្ធិស្របច្បាប់ ក្នុងការជ្រៀតជ្រែក កិច្ចការប្រទេសលីប៊ី និងបានបញ្ជាកងទ័ពរបស់លោក ឲ្យត្រៀមខ្លួនជាស្រេច ដើម្បីធ្វើបេសកកម្មណាមួយ នៅក្រៅប្រទេស ប្រសិនបើចាំបាច់ ។

លោក Abdel Fattah al-Sisi តាមសេចក្តីរាយការណ៍ បានថ្លែងថា គោលបំណងចម្បង នៃកិច្ចអន្តរាគមណាមួយ នឹងរួមបញ្ចូលទាំងកិច្ចការពារ ព្រំដែន ភាគខាងលិច មានប្រវែង១.២០០គីឡូម៉ែត្រ របស់ប្រទេសអេហ្ស៊ីប ការជួយឲ្យសម្រេចបានបទឈប់បាញ់គ្នា និងការស្តារស្ថិរភាព និងសន្តិភាព នៅក្នងប្រទេសលីប៊ី ។

គួរបញ្ជាក់ថា ការថ្លែងបែបនេះ របស់ប្រធានាធិបតីអេហ្ស៊ីបនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីមានភាពតានតឹង កើនកម្តៅ ជុំវិញការជ្រៀតជ្រែក របស់តួកគី នៅក្នុងប្រទេសលីប៊ី ហើយលោកបានព្រមាន កងកម្លាំងដែលស្មោះត្រង់ ចំពោះរដ្ឋាភិបាលកិច្ចព្រមព្រៀងជាតិ ដែលអន្តរជាតិទទួលស្គាល់ នៅក្នុងទីក្រុងទ្រីបូលី មិនឲ្យឆ្លង ព្រំប្រទល់បច្ចុប្បន្ន ជាមួយកងទពជាតិលីប៊ីមានមូលដ្ឋាន នៅភាគខាងកើត របស់លោក Khalifa Haftar ៕
ប្រែសម្រួល៖ប៉ាង កុង

To Top