ព័ត៌មានអន្តរជាតិ

ចិនទំនងជាបាត់បង់ ទាហានតិចបំផុត៤០នាក់ ក្នុងហេតុការណ៍ ប៉ះទង្គិចគ្នា នៅព្រំដែន

បរទេស៖រដ្ឋមន្ត្រីឥណ្ឌាមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសចិនបានបាត់បង់ទាហានតិចបំផុត៤០នាក់ នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាមួយជាមួយឥណ្ឌា នៅតាមព្រំដែននាសប្ដាហ៍នេះ ស្របពេលយក្សអាស៊ីមានអាវុធនុយក្លេអ៊ែទាំងពីរ នៅតែជាប់គាំងប្រឈមមុខដាក់គ្នានៅព្រំដែន នាថ្ងៃអាទិត្យនេះ។ 

លោក V.K.Singh ជារដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូនឥណ្ឌា បាននិយាយប្រាប់ទូរទស្សន៍ TV News24 នៅក្នុងបទសម្ភាសន៍នៅល្ងាចថ្ងៃសៅរ៍ដូច្នេះថា “ប្រសិនបើ២០ជាជនរងគ្រោះនៅខាងរបស់យើងនោះ នឹងមានអ្នករងគ្រោះទ្វេដងនៅភាគីខាងចិន”។   

គួរបញ្ជាក់ថា ប្រទេសចិនមិនបាននិយាយអ្វីអំពីការបាត់បង់ ណាមួយ ក្នុងការប្រយុទ្ធគ្នា ដែលបានកើតមានឡើង នៅជ្រងភ្នំ Galwan Valley ស្ថិតនៅតំបន់ជួរភ្នំហិមាល័យភាគខាងលិច ដែលមានទាហានឥណ្ឌាតិចបំផុត២០នាក់ បានស្លាប់បាត់បង់ជីវិត និងរបួសយ៉ាង៧០នាក់នោះទេ៕ ប្រែសម្រួល៖ប៉ាង កុង 

To Top