បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រធាននៃវិទ្យាស្ថានសហភាពអ៊ឺរ៉ុបចំនួន៣រូបនឹង ត្រូវជួបគ្នាជាមួយ នឹងអធិកាបតីលោកស្រី Angela Merkel នៅសប្តាហ៍នេះដើម្បីពិភាក្សាអំពី បញ្ហាដ៏ស្មុគស្មាញ ដែលកំពុងកើតឡើងនៅក្នុងប្លុកនេះនិងដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនមាន ភាពរស់រវើកឡើងវិញ តាមរយៈការបន្ថយបំណុល។ ប្រធានសហភាពអ៊ឺរ៉ុបលោក Ursula von der Leyen បានធ្វើការផ្ញើលិខិត អញ្ជើញ David Sassoli ប្រធាននៃសភាអ៊ឺរ៉ុបលោក...
ភ្នំពេញ ៖ ក្រោយពីប្រជាពលរដ្ឋមួយចំនួនងើយឆ្ងលសំឡេង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា ជាមួយ មន្ដ្រីអតីតបក្សប្រឆាំងចេញពីណានោះ។លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបកស្រាយ ថា សំឡេង សម្ដេចតេជោ ជាមួយមន្ដ្រីអតីតបក្សប្រឆាំង គឺចេញពីមជ្ឈដ្ឋានប្រឆាំងហ្នឹងឯង។ នាពេលថ្មីៗនេះ...
វ៉ាស៊ីនតោន៖ការធ្វើពហិការរបស់ អ្នកផ្សាយពាណិជ្ជកម្មលើ Facebook បានឈានដល់យុទ្ធនាការសកម្មជនឌីជីថលពិភពលោក មួយដែលមានគោលបំណងទប់ស្កាត់ មាតិកាស្អប់ខ្ពើម និងជាតិពុលនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមយក្ស ប៉ុន្តែផលប៉ះពាល់របស់វា នៅតែមិនទាន់ច្បាស់។ ការផ្លាស់ប្តូរដែលមិនធ្លាប់មាន ពីមុនមកត្រូវបានចូលរួមដោយ ក្រុមហ៊ុនធំ ៗ ដូចជា Unilever Starbucks Levis និង Coca-Cola ព្រមទាំងក្រុមហ៊ុន ជិត...
បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយប្រាប់កិច្ចប្រជុំមួយរបស់ការិយាល័យនយោបាយរបស់គណបក្សពលករកូរ៉េថា ប្រទេសកូរ៉េខាងជើង បានរារាំងមេរោគកូរ៉ូណា មិនឲ្យមានផ្លូវឆ្លងចូលមកក្នុងប្រទេសបាន នេះបើតាមសេចក្តីរាយការណ៍មួយ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់កូរ៉េខាងជើង ឈ្មោះ KCNA នៅថ្ងៃសុក្រនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់កូរ៉េខាងជើងនោះលោក គីម ជុងអ៊ុន បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងបានធ្វើការទប់ស្កាត់យ៉ាងហ្មត់ចត់ មិនឲ្យមេរោគដ៏សាហាវមានផ្លូវឆ្លងចូលបាន និងរក្សាស្ថានភាពប្រឆាំងការរាតត្បាតឆ្លងបានយ៉ាងខ្ជាប់ខ្ជួន បើទោះជាមានវិបត្តិសុខភាពទូទាំងពិភពលោក...
បរទេស៖ មន្ត្រីនាំពាក្យរបស់អង្គការ ថាមពលអាតូមិករបស់ប្រទេសអ៊ីរ៉ង់ លោក Behrouz Kamalvandi តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ក្នុងពេលថ្មីៗនេះថា អ្នកជំនាញកំពុងតែ ធ្វើការស៊ើបអង្កេតហេតុការណ៍ ដែលកើតឡើងមួយ នៅថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅបរិវេណអគារនុយក្លេអ៊ែ Natanz របស់ប្រទេសអ៊ីរ៉ង់។ លោក Behrouz Kamalvandi បាននិយាយប្រាប់ថា ឧប្បត្តិហេតុនោះ បានធ្វើឲ្យខូចខាតដល់ខ្ទម កំពុងសាងសង់នៅបរិវេណអគារនោះ...
បរទេស៖ កោះតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បាននិយាយប្រាប់ថា ខ្លួននឹងបើកជាថ្មីឡើងវិញនូវស្ថានកុងស៊ុល របស់ខ្លួនលើកោះហ្គាម ជាកោះទីតាំងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាន យោធាអាមេរិកដ៏ធំមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក ជាផ្នែកមួយនៃពិភពលោក ដែលប្រទេសចិនកំពុងតែ បង្កើនវិសាលភាពការទូតរបស់ខ្លួន។ ក្រសួងការបរទេសតៃវ៉ាន់ បាននិយាយប្រាប់ថា ការបើកការិយាល័យសេដ្ឋកិច្ចនិងវប្បធម៌របស់ទីក្រុងតៃប៉ិ ឡើងវិញលើកោះហ្គាម ក្រោយពីបិទក្នុងឆ្នាំ២០១៧ ដោយសារហេតុផលថវិកានោះ គឺជាការឆ្លើយតបមួយ ចំពោះចំណងមិត្តភាព កាន់តែជិតស្និទ្ធឡើងរវាងតៃវ៉ាន់និងអាមេរិក...
បរទេស៖ មន្ត្រីទទួលបន្ទុកកិច្ចការកូរ៉េខាងជើង របស់សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរទស្សនកិច្ច ប្រទេសកូរ៉េខាងត្បូង នៅសប្ដាហ៍ក្រោយនេះ ស្របពេលមានការជំរុញ ឲ្យបន្តដំណើរការឡើងវិញ នូវកិច្ចពិភាក្សាគ្នាជាមួយប្រទេសកូរ៉េខាងជើង មុនពេលបោះឆ្នោតសហរដ្ឋអាមេរិក និងបើទោះជាមានសញ្ញាវិវត្តទៅមុខតិចតួចក៏ដោយ។ មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកមួយរូប បាននិយាយប្រាប់ក្នុង លក្ខខណ្ឌមិនបញ្ចេញឈ្មោះថា អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Stephen Biegun ដែលបានដឹកនាំកិច្ចចរចាលំដាប់ ការងារជាមួយកូរ៉េខាងជើង...
បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានជប៉ុន បានឲ្យដឹងថា ជនផ្តាច់ខ្លួនកូរ៉េខាងជើង មានសញ្ជាតិជប៉ុនម្នាក់ ទើបត្រូវបានដោះលែង ពីមន្ទីរឃុំឃាំងចិន ក្រោយជាប់ពន្ធនាគារអស់រយៈពេល ៥ឆ្នាំ ពីបទលួចស៊ើបការណ៍សម្ងាត់ ។ ទីភ្នាក់ងារសារព័ត៌មានជប៉ុន Yomiuri Shimbun បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា បុរសដែលបានចាប់ឃុំខ្លួន នៅក្នុងឆ្នាំ២០១៥ ក្នុងទីក្រុង Dandong...
កញ្ញា អឿន ណៃហ៊ាង វ័យ២១ឆ្នាំ បានគាស់ឈ្នះទឹកប្រាក់ ៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ។ ទឹកប្រាក់នេះប្រៀបបីដូចជា កាដូធ្លាក់ពីលើមេឃ ដែលផ្តល់ជាដើមទុន ប្រកបរបរដំបូង ក្នុងឆាកជីវិតរបស់កញ្ញា។ កញ្ញា ណៃហ៊ាង ចង់បង្កើតមុខរបរមួយ ក្រោយអស់សង្ឃឹម នឹងរកការងារធ្វើបាន ប៉ុន្តែកញ្ញានៅខ្វះដើមទុន ប្រហែល ៥លានរៀល ដើម្បីបញ្ជារទិញ...
ប៉េកាំង៖ ក្រុមអ្នកជំនាញនយោបាយស៊ូដង់ បានលើកឡើងថា ការអនុម័តច្បាប់របស់ចិន ស្តីពីការការពារសន្តិសុខជាតិ នៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) គឺជាជំហានដ៏សំខាន់ឆ្ពោះទៅ រកការធានាគោលការណ៍ “ប្រទេសមួយប្រព័ន្ធពីរ” ។ សាស្រ្តាចារ្យវិទ្យាសាស្ត្រ នយោបាយនៅសាកល វិទ្យាល័យអាល់ណេលែន បានលើកឡើងថាជំហាននេះជួយ “ពង្រឹងគោលការណ៍នៃ ប្រទេសមួយប្រព័ន្ធពីរ” ដែលបានបង្ហាញពីភាពជោគជ័យ របស់ខ្លួនចាប់តាំងពីវា ត្រូវបានអនុវត្តនៅហុងកុង ហើយបន្ទាប់មកនៅម៉ាកាវ និង...