ព័ត៌មានជាតិ
អាជ្ញធរភ្នំពេញ នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះជនណា បន្តផ្សព្វផ្សាយពាណិជ្ជកម្ម ជាប័ណ្ណព័ត៌មាន ខិត្តប័ណ្ណ និងឧបករណ៍បំពងសំឡេង នៅទីសាធារណៈ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ដល់គ្រប់អង្គភាព ស្ថាប័នឯកជន វិទ្យាស្ថានអប់រំ អង្គការ សមាគម និងក្រុមហ៊ុននានា អោយបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាព ការបិទផ្សាយប័ណ្ណព័ត៌មាន ការចងផ្ទាំងផ្សាយ អនាធិបតេយ្យ ការចែកខិត្តប័ណ្ណផ្សេងៗ និងប្រើប្រាស់ ឧបករណ៍បំពងសំឡេង ផ្សព្វផ្សាយពាណិជ្ជកម្ម នៅតាមទីសាធារណៈ...