បរទេស៖មន្ត្រីស៊ើបអង្កេតសិទ្ធមនុស្សអង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា ការវាយប្រហារដោយកូនដ្រូនរបស់សហរដ្ឋអាមេរិកក្នុងខែមករា ក្នុងប្រទេសអ៊ីរ៉ាក់ ដែលបានសម្លាប់កំពូលឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់ លោក Qassem Soleimani និងមនុស្ស៩នាក់ផ្សេងទៀត បានបង្ហាញពីការរំលោភបំពានច្បាប់អន្តរជាតិ។លោក Agnes Callamard ជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីការប្រហារជីវិតក្រៅប្រព័ន្ធ និងតាមអំពើចិត្ត បាននិយាយថា សហរដ្ឋអាមេរិកបរាជ័យក្នុងការផ្តល់ឲ្យនូវភស្តុតាងគ្រប់គ្រាន់ ចំពោះការវាយប្រហារដែលកំពុងតែប្រព្រឹត្តទៅឬក៏ជិតនឹងកើតមាន ទៅលើផលប្រយោជន៍របស់ខ្លួន ដើម្បីបង្ហាញពីភាពសមស្របនៃការវាយប្រហារលើក្បួនរថយន្តរបស់លោក Qassem Soleimani ដែលធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានទីក្រុងបាដាដ។គួរបញ្ជាក់ថា...
បរទេស៖ ប្រទេសចិន នៅពេលថ្មីៗនេះ បានចូលរួមក្នុងសន្ធិសញ្ញា ជំនួញអាវុធពិភពលោកមួយ ធ្វើឡើងដោយសហរដ្ឋអាមេរិក បង្កឲ្យមានការរិះគន់ ដោយត្រង់ចំពោះរដ្ឋបាលរបស់លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយចោទប្រកាន់ពីបទសម្លុតធ្វើបាប ឯកតោភាគី និងការធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែង ប្រយុទ្ធប្រឆាំងបញ្ហាពិភពលោក។ ឯកអគ្គរដ្ឋទូតប្រចាំនៅអង្គការ សហប្រជាជាតិរបស់ប្រទេសចិន លោក Zhang Jun បានមានប្រសាសន៍ថា លោកបានដាក់ការចូលរបស់ប្រទេស...
ភ្នំពេញ៖ លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា (CREA) កាលពីពេលថ្មីៗនេះ បានធ្វើការប្រកាសគាំទ្រ និងអបអរសាទរ ដល់សមាគម អចលនទ្រព្យ សកល (GRA) ដែលត្រូវបាន ចុះបញ្ជីទទួលស្គាល់ ជាផ្លូវការ ដោយក្រសួងមហាផ្ទៃ ។ ក្រោយពីឃើញសមទ្ធផលថ្មី សម្រាប់វិស័យ...
បាត់ដំបង៖ សែលកាត នៅតែបន្តការផ្តល់ជូន ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ជូនដល់អតិថិជនរបស់ខ្លួន ក្នុងកម្មវិធីឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ ដែលកាលពីថ្មីៗនេះ បានរកឃើញ អ្នកដែលមានសំណាង ឈ្នះទឹកប្រាក់រហូតទៅដល់ ១០០ ០០០ ដុល្លារ ម្នាក់ទៀតហើយ ដែលរស់នៅលើទឹកដី ខេត្តបាត់ដំបង ។ ការចាប់រង្វាន់បានធ្វើឡើង កាលពីថ្ងៃទី២៦ មិថុនា ២០២០...
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ បានជំរុញឱ្យអភិបាល រាជធានី-ខេត្តទាំងអស់ ត្រៀមរៀបចំ លក្ខណៈជាមុន សម្រាប់ឆ្លើយតប នៅពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយកើតឡើង នាពេលខាងមុខ។ នៅក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា លោករដ្ឋមន្រ្តីបានលើកឡើងថា ការប្រែប្រួលអាកាសធាតុធ្វើឱ្យ មានការផ្លាស់ប្តូរនូវរដូវកាល...
(ភ្នំពេញ) ថ្ងៃទី ០៧ ខែកក្ដដា ឆ្នាំ ២០២០៖ គិតទៅ Samsung Galaxy Z Flip ពិតជាសាហាវ និងស្ញប់ស្ញែងពេកហើយ បន្ទាប់ពីទទួលបានការគ្រាំទ្រយ៉ាងច្រើនលើសលុបដែលមិនគួរឲ្យជឿ ឥឡូវនេះ កំពូលស្មាតហ្វូនអេក្រង់បត់ដ៏ទាក់ទាញ និងសែនស៊ីវីល័យអស់ស្ទះមួយនេះបានបញ្ចេញនូវពណ៌មាសថ្មីប្លែក…ចាំងផ្លេកៗដូចកញ្ចក់…ស្រស់ស្អាតទាក់ភ្នែកមែនទែនស្ទើរតែមិនគួយឱ្យជឿហើយនែ៎ក…!!! ព្រះអើយ…ពិតជាពិសេស និងឡូយខ្លាំងណាស់កូនពៅមាស…! ឥឡូវនេះចង់ដឹងណាស់ថាតើ Samsung Galaxy Z flip ដ៏គួរឱ្យស្រឡាញ់ និងគួរឱ្យចង់ចាប់កាន់ក្នុងដៃនេះ មានការថែមជូនកម្មវិធីពិសេសអ្វីខ្លះនោះ? ក្រុមហ៊ុននឹងមិនទុកឱ្យឆ្ងល់ និងអន្ទះសារទៀតទេ…ដូច្នេះសូមមកមើលទាំងអស់គ្នា៖ * ការផ្តល់ជូនពិសេស៖ – បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 6 ខែចាប់គិតពីថ្ងៃជាវ)! – ទទួលបានការថែមជូនលេខពិសេសពី Smart ធំហ្មង តម្លៃ 129 ដុល្លារ! * បញ្ជាក់៖ ប្រូម៉ូសិននេះសម្រាប់តែពណ៌មាសតែប៉ុណ្ណោះ! ម៉េចដែរប៉ុនហ្នឹង…! ឮគេនិយាយរាប់លានដងពុំស្មើបានឃើញ និងចាប់កាន់ផ្ទាល់ម្តងឡើយ…! កុំនៅបង្អង់យូរទៀតអី…! ហ៊ានធានាថាពេលលោកអ្នកបានចាប់កាន់នូវនឹងដៃផ្ទាល់គឺពិតជាលង់ស្រឡាញ់ខ្លាំងជាងមើលរូបទៀតហ្ន៎…! ពិតមែនណា៎! បើមិនជឿ…សាកទិញប្រើទៅដឹងហើយ! សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅ សាកសួរដោយផ្ទាល់តាម ដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !
ភ្នំពេញ ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ បានបើកដំណើរការ ពិនិត្យនិងព្យាបាលមាត់ធ្មេញ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ឡើងវិញបន្ទាប់ពីបានសម្រាកអស់មួយ រយៈដោយសារបញ្ហាប្រឈមជាមួយជំងឺឆ្លង កូវីដ១៩។ ជានិច្ចកាល លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់គិតគូពីសុខមាលភាពដល់កងកម្លាំងក្រោមឱវាទទាំងអស់...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ស្នើឲ្យទូតកូរ៉េ ប្រចាំកម្ពុជាជួយ ផ្សព្វផ្សាយពីកម្ពុជា ទៅដល់វិស័យឯកជនកូរ៉េ ដើម្បីទាក់ទាញវិនិយោគិនបន្ថែម ជាពិសេស សម្រាប់វិស័យកែច្នៃ កសិផល គ្រឿងបង្គុំអេឡិចត្រូនិក និងរថយន្ត។ នេះបើយោងតាមគេហទំព័រហ្វេ សប៊ុក របស់ក្រសួងពាណិជ្ជកម្ម។ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ផាក...
បច្ចុប្បន្នភាព ចាប់តាំងពីលោក ស៊ី ជីនពីង ប្រធានាធិបតី របស់ប្រទេសចិន បានចុះហត្ថលេខា លើច្បាប់សន្តិសុខជាតិថ្មី និងបានដាក់ច្បាប់នេះ អោយចូលជាធរ សម្រាប់ប្រជាពលរដ្ឋ នៅទីក្រុងហុងកុង អនុវត្តកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋនៅទីក្រុងនេះ បានប្រយ័ត្នប្រយែងយ៉ាងខ្លាំង ចំពោះសំណេរ ឬពាក្យសម្តីតាមប្រព័ន្ធបណ្តាញសង្គម ។ ច្បាប់សន្តិសុខជាតិថ្មី បានចូលជាធរមាន...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាត ឲ្យគ្រឹះស្ថានសិក្សាឯកជន អាចរៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សា បឋមភូមិ (ឌីប្លូម) និងការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) និងឲ្យគ្រឹះស្ថានឧត្តមសិក្សាឯកជន អាចប្រឡងបញ្ចប់ឆ្នាំ នៅតាមគ្រឹះស្ថានសិក្សា រយ:ពេលចំនួនពីរថ្ងៃ។ នេះបើយោងតាមលិខិត របស់ក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី៦ ខែកក្កដា...