ព័ត៌មានអន្តរជាតិ

ចិនថ្កោលទោសអាមេរិក ទន្ទឹងនឹងការចូលរួមសន្ធិសញ្ញា ជំនួញអាវុធពិភពលោក នៅអង្គការសហប្រជាជាតិ

បរទេស៖ ប្រទេសចិន នៅពេលថ្មីៗនេះ បានចូលរួមក្នុងសន្ធិសញ្ញា ជំនួញអាវុធពិភពលោកមួយ ធ្វើឡើងដោយសហរដ្ឋអាមេរិក បង្កឲ្យមានការរិះគន់ ដោយត្រង់ចំពោះរដ្ឋបាលរបស់លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយចោទប្រកាន់ពីបទសម្លុតធ្វើបាប ឯកតោភាគី និងការធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែង ប្រយុទ្ធប្រឆាំងបញ្ហាពិភពលោក។

ឯកអគ្គរដ្ឋទូតប្រចាំនៅអង្គការ សហប្រជាជាតិរបស់ប្រទេសចិន លោក Zhang Jun បានមានប្រសាសន៍ថា លោកបានដាក់ការចូលរបស់ប្រទេស ចិនក្នុងសន្ធិសញ្ញា ដែលធ្វើនិយតកម្មជំនួូញអាវុធធម្មតាឆ្លងព្រំដែន ពិភពលោក៧០ពាន់លានដុល្លារ និងស្វះស្វែងរក្សាអាវុធមិនឲ្យធ្លាក់ក្នុង ដៃបុគ្គលបំពានសិទ្ធិមនុស្ស។

គួរបញ្ជាក់ថា ប្រទេសចិន ដែលប្រកាសផែនការខ្លួនក្នុងខែកញ្ញា បានក្លាយជាសមាជិកទី៧០នៃសន្ធិសញ្ញា ដែលអនុម័តដោយមហាសន្និបាត អង្គការសហប្រជាជាតិក្នុងឆ្នាំ២០១៣។ ប្រធានាបតីអាមេរិក ក្នុងពេលនោះ គឺលោក បារ៉ាក់ អូបាម៉ា បានចុះហត្ថលេខាលើសន្ធិសញ្ញានេះ ប៉ុន្តែវាត្រូវបានជំទាស់ ដោយសមាគមកាំភ្លើងជាតិ និងមិនដែលត្រូវបានផ្តល់សច្ចានុម័ត ដោយព្រឹទ្ធសភាអាមេរិកនោះទេ៕ ប្រែសម្រួល៖ប៉ាង កុង

To Top