ព្រះសីហនុ ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជា ការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំសមាជិក សមាជិកា ចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ យកទៀនព្រះវស្សា និងទេយ្យទានវេប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សា...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុនលើកទី១៣ តាមប្រព័ន្ធវីដេអូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនៅថ្ងៃទី៧ កក្កដានេះបានឲ្យដឹងថា កិច្ចប្រជុំនេះ នឹងដឹកនាំដោយសហប្រធាន លោក Pham Binh Minh...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារ ចុះស្រាវជ្រាវ និងផ្ទៀងផ្ទាត់ទិន្នន័យដីព្រៃ ដែល ប្រជាពលរដ្ឋកាន់កាប់ អាស្រ័យផលជាក់ស្តែង។ ការបង្កើតក្រុមការងារនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន...
កាម្ម៉ង់ឌូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នំា២០២០ថា សត្វកណ្តូបដែលបានធ្វើដំណើរឆ្លងពីប្រទេសឥណ្ឌា មកដល់ទឹកដីនេប៉ាល់ កាលពីសប្តាហ៍មុន បានបំផ្លាញផលដំណាំអស់ជាង១.១០០ហិកតា។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងវិធានការដំណំា និងតាមដានរុក្ខជាតិ (PQPMC) ក្រោមឳវាទក្រសួងកសិកម្ម និងអភិវឌ្ឍន៍ការចិញ្ចឹមសត្វ បានឲ្យដឹង សត្វកណ្តូបបានបំផ្លាញផលដំណាំអស់១.១១៨ហិកតា ។ លោក Ram Krishna Subedi អ្នកសម្របសម្រួលមជ្ឈមណ្ឌលព័ត៌មានកណ្តូប...
បរទេស៖ប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានព្រមានអំពីភ្លៀងខ្លាំងថែមទៀត នៅលើកោះ Kyushu និងបានជំរុញបង្កើនប្រតិបត្តិការជួយសង្គ្រោះ ស្របពេលមានអ្នកស្លាប់ក្នុងតំបន់រងគ្រោះទឹកជំនន់ កើនឡើងសរុបដល់យ៉ាងតិច៥០នាក់ និងជាច្រើននាក់ត្រូវគេរាយការណ៍ថា កំពុងតែបាត់ខ្លួន។ រដ្ឋាភិបាលជប៉ុនបាននិយាយថា ខ្លួននឹងបង្កើនទ្វេដងនូវបុគ្គលិកតាមរកនិងជួយសង្គ្រោះ ស្របពេលដែលភ្លៀងខ្លាំងបានបំផ្លិចបំផ្លាញផ្ទះសម្បែង និងបង្កឲ្យមានគ្រោះបាក់ដី ក្នុងហេតុការណ៍ ដែលកំពុងតែបង្ហាញថាជាមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតរបស់ប្រទេសជប៉ុន ចាប់តាំងពីមានព្យុះទីហ្វុងហៃប៊ីប៊ី បានសម្លាប់មនុស្ស៩០ក្នុងខែតុលា។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ បង្កើតមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី ដែលមានឈ្មោះថា «តេជោ» ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។ យោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ចេញផ្សាយកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ បានបញ្ជាក់ថា គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានឈ្មោះថា មជ្ឈមណ្ឌលធុរកិច្ចថ្មី «តេជោ» សរសេរកាត់ថា...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមការផាកពិន័យ លើការផុតសុពលភាព លើសពី៣០ថ្ងៃ នៃសេវាសាធារណៈ វិស័យដឹកជញ្ជូនផ្លូវគោក ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះតទៅ ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួង សាធារណការ នៅថ្ងៃទី៧ កក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ការផាកពិន័យលើការផុតសុពលភាព...
ភ្នំពេញ៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានអះអាងថា គិតមកដល់ពេលនេះ ក្រុមការងារ បាន ដោះស្រាយបញ្ចប់វិវាទដីធ្លី ជូនប្រជាពលរដ្ឋ បានចំនួន៣៦៨ករណី លើពាក្យបណ្ដឹងសរុបចំនួន៦៤៥ករណី។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ លោក រស់ ជារិទ្ធ បានថ្លែងថា...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ថា កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រទេសតួកគី បានប្តេជ្ញាថា នឹងសងសឹក ទៅលើសហភាពអឺរ៉ុប (EU) បើសិនជាប្លុកនេះ សម្រេចចិត្តស្នើឲ្យ មានការដាក់ទណ្ឌកម្មជាថ្មី មកលើប្រទេសតួកគី ដោយសារតែរឿងការ មិនយល់ព្រមលើបញ្ហា ប៉ែកខាងកើតសមុទ្រ ម៉ែឌីទែរ៉ាណេនោះ ។ លោក Mevlut...
ញ៉ូវយ៉ក ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី២,៩លាននាក់ គិតត្រឹមថ្ងៃចន្ទ គឺបានកើនឡើងដល់២.៩១០.០២៣នាក់ គិតត្រឹមម៉ោង២និង៣៤នាទីល្ងាច ត្រូវនឹងម៉ោង១៨និង៣៤នាទី ម៉ោងសកល ។ ទន្ទឹមនឹងនេះដែរ សរុបអ្នកស្លាប់នៅទូទាំងប្រទេស...