ព័ត៌មានអន្តរជាតិ

តួកគី ប្តេជ្ញាថា នឹងសងសឹក បើសិនជា EU ស្នើដាក់ទណ្ឌកម្មថ្មី មកលើប្រទេស របស់ខ្លួន

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ថា កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រទេសតួកគី បានប្តេជ្ញាថា នឹងសងសឹក ទៅលើសហភាពអឺរ៉ុប (EU) បើសិនជាប្លុកនេះ សម្រេចចិត្តស្នើឲ្យ មានការដាក់ទណ្ឌកម្មជាថ្មី មកលើប្រទេសតួកគី ដោយសារតែរឿងការ មិនយល់ព្រមលើបញ្ហា ប៉ែកខាងកើតសមុទ្រ ម៉ែឌីទែរ៉ាណេនោះ ។

លោក Mevlut Cavusoglu រដ្ឋមន្ត្រីក្រសួងការបរទេសតួកគី បានថ្លែងប្រាប់ដល់បណ្តាអ្នកសារព័ត៌មាន នៅក្នុងសនិ្នសីទសារព័ត៌មាន រួមគ្នាមួយជាមួយ លោក Josep Borrell អ្នកតំណាងជាន់ខ្ពស់ របស់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ របស់សហភាពអឺរ៉ុប ដោយបានលើកឡើងថា “ការសម្រេចចិត្តប្រឆាំងនឹងតួកគី នឹងមិនមែនជាដំណោះស្រាយ សម្រាប់បញ្ហាដែលមាននោះទេ ផ្ទុយទៅវិញ វានឹងកាន់តែធ្វើឲ្យរឿងរ៉ាវ កាន់តែធ្ងន់ទៅៗទៅវិញទេ ។ បើសិនណា ជាសហភាពអឺរ៉ុប មានវិធានការណ៍បន្ថែមប្រឆាំងនឹងតួកគី យើងនឹងឆ្លើយតប ទៅនឹងរឿងនេះវិញ” ។

រដ្ឋមន្ត្រីថ្លែងថា “បើសិនជា សហភាអឺរ៉ុប នៅតែបន្តដាក់ទណ្ឌកម្មមកលើតួកគី យើងក៏មានជំហាន ដើម្បីឆ្លើយតបវិញដែរ នៅឯប៉ែកខាងកើតសមុទ្រ ម៉ែឌីទែរ៉ាណេ នោះ” ។

គាត់បានឲ្យដឹងទៀតថា “EU គប្បីជាផ្នែកមួយដ៏ល្អ ក្នុងការជួយដោះស្រាយ ជំនួសការបង្កឲ្យមានបញ្ហា” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top