ព័ត៌មានអន្តរជាតិ

នៅតែជាចំណុចក្តៅ! សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ លើសពី២,៩លាននាក់

ញ៉ូវយ៉ក ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី២,៩លាននាក់ គិតត្រឹមថ្ងៃចន្ទ គឺបានកើនឡើងដល់២.៩១០.០២៣នាក់ គិតត្រឹមម៉ោង២និង៣៤នាទីល្ងាច ត្រូវនឹងម៉ោង១៨និង៣៤នាទី ម៉ោងសកល ។

ទន្ទឹមនឹងនេះដែរ សរុបអ្នកស្លាប់នៅទូទាំងប្រទេស កើនឡើងដល់១៣០.០៩០នាក់ ។ សាកលវិទ្យាល័យដដែលនេះបានបញ្ជាក់ដូច្នេះ ។

ទិន្នន័យបានមកពីសាកលវិទ្យាល័យ បានបង្ហាញថា ក្រុងញ៉ូវយ៉ក ត្រូវបានគេរាយការណ៍មកថា មានករណីឆ្លងជំងឺច្រើនជាងគេបំផុត និងមានអ្នកស្លាប់ខ្ពស់បំផុតនៅសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងជំងឺចំនួន៣៩៧.៦៤៩នាក់ និងស្លាប់៣២.២១៩នាក់ ។ បណ្តារដ្ឋផ្សេងៗទៀត មានអ្នកឆ្លងជំងឺជាង១០០.០០០នាក់ ក្នុងនោះរាប់ទាំង រដ្ឋកាលីហ្វ័រនីញ៉ា ផ្លរីដា តិចសាស់ ញ៉ូវជឺស៊ី អ៊ីលីណ័រស៍ ម៉ាសាជូសិត និងអារីហ្ស៊ូណា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top