ព័ត៌មានជាតិ

ក្រសួងសាធារណការ ចាប់ផ្តើមផាកពិន័យ លើការផុតសុពលភាព សេវាសាធារណៈ វិស័យដឹកជញ្ជូន

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមការផាកពិន័យ លើការផុតសុពលភាព លើសពី៣០ថ្ងៃ នៃសេវាសាធារណៈ វិស័យដឹកជញ្ជូនផ្លូវគោក ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះតទៅ ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួង សាធារណការ នៅថ្ងៃទី៧ កក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ការផាកពិន័យលើការផុតសុពលភាព លើស ពី៣០ថ្ងៃ នៃសេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោក ដូចជា៖ ពន្យារបណ្ណបើកបរយានយន្ត ,ការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសគ្រប់ប្រភេទ ,ការចុះបញ្ជីឡើងវិញ រថយន្តផ្លាកលេខ AT (រថយន្តនាំចូលមកជាលក្ខណៈ បណ្ដោះអាសន្ន) និងសេវាផ្សេងៗទៀត។

ក្រសួងសាធារណការ ក៏អំពាវនាវឲ្យប្រជាពលរដ្ឋ មកទទួលសេវាបានទាន់ពេលវេលា ជៀសវាងការខាតបង់ ឬប្រឈមមុខនឹងការផាកពិន័យ និងដើម្បីធានាការធ្វើដំណើរ ប្រកបដោយសុវត្ថិភាព៕

To Top