ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតមកដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកសង្ស័យ កើតជំងឺគ្រុនឈីក ចំនួន១៧០០ករណី នៅក្នុងខេត្តចំនួន១៥ ។ សូមរំលឹកថា ជំងឺគ្រុនឈីកបានផ្ទុះឡើង នៅក្នុងភូមិមួយចំនួន នៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ ក្រុមហ៊ុនសាងសង់ផ្លូវថា ក្រសួងមិនទទួលស្គាល់ឡើយ ចំពោះផ្លូវណា សាងសង់គ្មានលក្ខណៈបច្ចេកទេស ហើយក្រសួងនឹងឲ្យក្រុមហ៊ុននោះ សាងសង់ឡើងវិញ។ ក្នុងឱកាសចុះត្រួតពិនិត្យ វឌ្ឍនភាពការសាងសង់អាគារស្ទឹងបត់ ច្រកព្រំដែន កម្ពុជា-ថៃ នារសៀលថ្ងៃ ទី៥ ខែសីហា...
បច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយ អាល់ចាហ្ស៊ីរ៉ា (Aljazeera) របស់ប្រទេសកាតា បានចុះផ្សាយថា ការឆ្លងរាលដាលវីរុសCovid-19 អាចជាការត្រួសត្រាយផ្លូវ អោយប្រទេសមហាអំណាច ពង្រីកឥទ្ធិពលរបស់ខ្លួន កាន់តែខ្លាំងថែមទៀត និងអាចជាកញ្ចក់ឆ្លុះបញ្ចាំង ពីប្រសិទ្ធភាពនៃការដឹកនាំ របស់រដ្ឋាភិបាលនៃប្រទេសនីមួយៗ នៅជុំវិញពិភពលោក ។ ការឆ្លងរាលដាលវីរុសCovid-19 ក៏កំពុងជំរុញ អោយមានជម្លោះប្រដាប់អាវុធ នៅលើពិភពលោក កាន់តែច្រើនផងដែរ ដោយសារមេដឹកនាំ របស់ប្រទេសមហាអំណាច...
ប៊ូហ្គោតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ខែសីហា ឆ្នាំ២០២០ថា លោក Alvaro Uribe អតីតប្រធានាធិបតីកូឡុំប៊ី កាលពីថ្ងៃអង្គារ ត្រូវបានគេប្រកាសថា តុលាការយុត្តិធម៌សាលាឧទ្ធរណ៍ បានបង្គាប់ ឲ្យធ្វើការចាប់ខ្លួននៅឯភូមិគ្រឹះ ដោយបានធ្វើការចោទប្រកាន់ ដល់រូបគាត់ពីបទស៊ីសំណូក ក្លែងបន្លំ និងប្រពឹ្រត្តអំពើពុករលួយ ។ លោក Uribe អតីតប្រធានាធិបតីកូឡុំប៊ី ទី១ហើយដែលត្រូវបានធ្វើការចាប់ខ្លួន...
បរទេស៖ បុរសពីរនាក់ ដែលមកមន្ទីរពេទ្យដាណាង នៅពេលថ្មីៗនេះ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមាន មេរោគកូវីដ១៩ ដោយដាក់ករណីសកម្ម របស់វៀតណាម នៅសម្រាប់មេរោគនេះ ចំនួន ២៨៦ នាក់នៅព្រឹកថ្ងៃពុធ។អ្នកជំងឺថ្មីរស់នៅក្នុងខេត្តក្វាងណាម ដែលមានព្រំប្រទល់ជាប់ដាណាង ហើយអ្នកទាំងពីរ មានទំនាក់ទំនង ជាមួយករណីឆ្លងពីមុន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០...
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានផ្តល់ដំណឹង នៅរសៀលថ្ងៃទី៥ សីហានេះ ឲ្យដឹងថា តបតាមការស្នើសុំរបស់និស្សិត ចំនួន ៣២ នាក់ ស្ថានទូតបានធ្វើការ និងសហការជាមួយអាជ្ញាធរថៃ និងកម្ពុជា ជាពិសេសច្រកទ្វារព្រំដែនអន្តរជាតិ ខ្លងលឹក-ប៉ោយប៉ែត ជួយសម្រួល ដំណើរមាតុភូមិនិវត្តន៍និស្សិតខ្មែរ ដែលបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យ ចំនួន១៦...
ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់ជាបន្ទាន់ នូវការគៀបសង្កត់នយោបាយ របស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានចិន ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក។ នៅថ្ងៃទី០៨ ខែឧសភានេះ ភាគីសហរដ្ឋអាមេរិក បានកំណត់ទិដ្ឋាការ សម្រាប់អ្នកកាសែតចិន ដល់ទៅ ៩០ ថ្ងៃដោយ តម្រូវឲ្យពួកគេ ដាក់ពាក្យសុំទិដ្ឋាការបន្តរៀងរាល់ ៩០ ថ្ងៃ។...
ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងដាច់ខាត ចំពោះការសម្លុតធ្វើបាបដោយត្រង់ របស់សហរដ្ឋអាមេរិក ចំពោះសហគ្រាស មិនមែនសហរដ្ឋអាមេរិកមួយចំនួន ក្នុងការរំលោភ លើច្បាប់សេដ្ឋកិច្ចទីផ្សារ និងគោលការណ៍ អង្គការពាណិជ្ជកម្មពិភពលោក នៃការបើកចំហតម្លាភាព និងការរើសអើង។ អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងពេលធ្វើអត្ថាធិប្បាយ...
វ៉ាស៊ីនតោន៖ មេបញ្ជាការយុទ្ធសាស្ត្រ អាមេរិក បានលើកឡើង កាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើង នៅតែបន្តអភិវឌ្ឍ អាវុធនុយក្លេអ៊ែរ និងប្រព័ន្ធមីស៊ីល ដែលបង្កការគំរាមកំហែងដល់តំបន់ និងទឹកដីកំណើត របស់សហរដ្ឋអាមេរិក។ កងទ័ពជើងទឹកអាមេរិកលោក ឆាល រីឆាដ បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទនិមិត្ម និងមីស៊ីលការពារខ្លួន នៅពេលលោកពិភាក្សា អំពីការគំរាមកំហែងផ្នែកយោធា ដែលបង្កឡើងដោយចិននិងរុស្ស៊ី។ មេបញ្ជាការរូបនេះ...
វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់ក្រសួងការ បរទេស សហរដ្ឋអាមេរិក បានព្រមានអំពីការគំរាមកំហែង របស់ប្រទេសចិន ចំពោះការកាន់កាប់ បច្ចេកវិទ្យាជឿនលឿន ដោយលើកឡើង ពីប្រទេសកូរ៉េខាងត្បូង ជាឧទាហរណ៍។ លោក Christopher Ford ជំនួយការរដ្ឋលេខាធិការ ទទួលបន្ទុកសន្តិសុខអន្តរជាតិ និងមិនមែនអាវុធ បានចេញការព្រមាន នៅចំពោះមុខក្រុមការងារ របស់សភាតំណាងរាស្រ្តចិន នៅថ្ងៃទី ១៣...