ព័ត៌មានអន្តរជាតិ

មន្រ្តីអាមេរិក ព្រមានអំពីការគំរាមកំហែង របស់ចិន ចំពោះការកាន់កាប់ បច្ចេកវិទ្យាជឿនលឿន

វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់ក្រសួងការ បរទេស សហរដ្ឋអាមេរិក បានព្រមានអំពីការគំរាមកំហែង របស់ប្រទេសចិន ចំពោះការកាន់កាប់ បច្ចេកវិទ្យាជឿនលឿន ដោយលើកឡើង ពីប្រទេសកូរ៉េខាងត្បូង ជាឧទាហរណ៍។

លោក Christopher Ford ជំនួយការរដ្ឋលេខាធិការ ទទួលបន្ទុកសន្តិសុខអន្តរជាតិ និងមិនមែនអាវុធ បានចេញការព្រមាន នៅចំពោះមុខក្រុមការងារ របស់សភាតំណាងរាស្រ្តចិន នៅថ្ងៃទី ១៣ ខែកក្កដា នេះបើយោងតាមអត្ថបទ ដែលបានផ្សព្វផ្សាយ ដោយក្រសួងកាលពីថ្ងៃអង្គារ។

លោកបានលើកឡើងថា “ប្រព័ន្ធលាយបញ្ចូលគ្នារវាងយោធា និងស៊ីវិល” របស់ចិនបានផ្តោតទៅលើបច្ចេកវិទ្យាជឿនលឿន និងកំពុងរីកចម្រើនរបស់លោកខាងលិច ដើម្បីគាំទ្រមហិច្ឆតាយុទ្ធសាស្ត្រទ្វេភាគី របស់បក្សកុម្មុយនីស្តចិន នៅឆ្នាំ ២០៤៩ ៕

ដោយ ឈូក បូរ៉ា

To Top